សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ជាអ្នកផឹកស៊ីបាញ់បោះសេរីផង ហើយថ្នាក់លើមើលមិនឃើញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 2052

លោក សុស​ រុង មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ត្រ​ពាំង​ប្រាសាទ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដ៏ធំ​ម្នាក់​ ប្រ​ចាំ​ខេត្ត​ឧត្តរមានជ័យ​ និង​ជាអ្នក​ចូល​ចិត្ត​ផឹក​ស៊ី​អួត​ក្អេង​ក្អាង បាញ់​បោះ​សេរី​ គ្មាន​កោដ​ខ្លាច​អ្នក​ណា​ទាំង​អស់​នៅ​ប្រទេស​កម្ពុជានេះ មិន​ដឹង​ជា​ខ្នង​ខ្សែ​របស់​ប៉េអឹម​រូប​នេះ​ធំ​ប៉ុណ្ណា​នោះទេ?

ជាក់ស្តែង​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ថ្មីៗ​នេះ ត្រូវ​បាន​ពររដ្ឋ​រាយការមកថា លោក​ សុស រុង កំពុង​តែប្រ​មូលទិញឈើក្រញូង អាជ្រៀក ស្តុកទុក និង​ដឹក​ចេញ​ នៅ​ចំនុចភូមិទឹកជុំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុន​ឃ្លាំងទិញដំឡូង រាងប្រឆិតហាងលក់បាយឈ្មោះ ពើយតារួន២។

អ្នក​កាសែត​មួយ​ក្រុម​នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទខេត្តឧត្តរមានជ័យ បាន​​បង្ហើប​​ប្រាប់ សារព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា កាល​ពី​ថ្ងៃទី២១​ខាងលើ​នេះ ពួក​គាត់​​បាន​ទូរ​ស័ព្ទ​រាយ​ការណ៍ទៅ​លោក​ ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង នៅ​ពេល​ដែល​ពួកគាត់​បាន​ជួប​កន្លែង​ស្តុក​ឈើ​ក្រញូង​របស់​លោក​ប៉េអឹម​សុសរុងទៅ​តាម​ការ​រាយការណ៍​របស់​ពលរដ្ឋ​ តែ​លោក​មេព្រៃ រូប​នេះ​មិន​លើក​ទូរស័ព្ទនោះទេ​ បន្ទាប់​មក​ពួគគាត់​បាន​ទូរស័ព្ទ​ទៅ​​ លោក​ កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញាអម​សាលាដំ​បូង​ខេត្តឧត្តរមានជ័យ តែ​លោក​ក៏​មិន​លើក​ទូរស័ព្ទ​ដែរ ហើយ​ពួកគាត់​បាន​បន្ត​ទូរស័ព្ទ​ទៅ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ផង​ដែរ តែ​ទូរស័ព្ទ​​នៅ​ក្រៅ​តំបន់សេវា។ ក្រុមង​អ្នក​កាសែត​បាន​បន្តទៀតថា ជាជំរើស​ចុង​ក្រោយ​ ​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រាយការណ៍ពី​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាងលើ​នេះ ពេល​នោះ​ឯកឧត្តម​ សាយ​ សំអាល់ បាន​លើក​ទទួល​ទូរស័ព្ទ ហើយ​ប្រាប់​ថា ចាំ​អោយ​កម្លាំង​សមត្ថកិច្ច​គេ​ចុះ​ទៅ​បង្ក្រាប តែ​ចាំ​បាត់ៗ​ជិត​២ម៉ោង​មិន​មាន​សមត្ថកិច្ច​ណាគេ​ចុះ​បង្ក្រាប​នោះ​ទេ តាំង​ពី​ម៉ោង​ប្រហែល​៤ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៦ល្ងាច​ថ្ងៃលិច​ទៅ​ហើយ ចំណែក​ឯ ក្រុម​បក្ស​ពួក​របស់​លោក​ សុស រុង​ បានញាប់​ដៃ​ញាប់​ជើង​ ​លើ​ក​ឈើ​ក្រញូង​មួយ​ចំ​នួនធំ​ដាក់​លើ​រថ​យន្ត​ឡិច​ស៊ីសពណ៍ស្ករ ពាក់​ស្លាកលេខភ្នំពេញ 2E-9370 បើក​ចេញទៅ​បាត់។ ក្រុម​អ្នក​កាសែត​បាន​បន្ថែម​ថា ពួកគាត់​មាន​ការ​អង្ឃឹម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ របស់​រដ្ឋាភិបាលយ៉ាង​ខ្លាំង​ ហើយ​បាន​នាំគ្នា​បើក​ឡាន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​កខាង​លើនោះ ទាំង​ទឹក​មុខក្រៀម​ក្រំ ព្រោះ​មេឃ​ងងឹត​ទៅហើយ មិន​ហ៊ាន​នៅ​យាម​ឈើ​ក្រញូង​នៅ​ក្នុង​ព្រៃនោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ ម្យ៉ាង​ទៀត​ថៅកែ​ឈើ​ក្រញូង​ឈ្មោះ សុស រុង​ ពូកែ​ខាង​បាញ់​បោះ​ស្រាប់​ផង។

សូមរំលឹកផងដែរថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទីយប់ ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត់​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។

បើតាម​សេចក្តីរាយកាណ៍ពី​អ្នក​កាសែត​នៅ​ស្រុក​អន្លង់វែងវិញ កាលពី​លោក​ សុស​ រុង​ ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី​នៅ​កណ្តាល​យប់​នោះ ត្រូវ​បាន​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្តឧត្តរមានជ័យ ឯកឧត្តម ពុធ សារ៉ាន់ ហៅ​យក​ទៅ​បញ្ឍរជើង​បានមិន​ដល់​មួយខែផង​ ក៏​បាន​ប្រលែង​អោយ​មកកាន់​តំ​ណែង​ដើម​វិញ​ជា​នាយ​រង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដដែល។

ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ បទ​ល្មើស​ព្រៃ​ឈើ​កើត​ពេញ​បន្ទុក​ជា​ពិសេសបទ​ល្មើស​ឈើ​ក្រញូង ហើយ​គេ​សង្កេត​ឃើញ​ថា អ្នក​រក​ស៊ី​មិន​មែន​ជា​រាស្ត្រ​ធម្មតានោះទេ សុទ្ធ​តែ​កម្លាំង​ប្រដាប់​អាវុធ នេះ​ជា​ហេតុ​ធ្វើ​អោយ​រាស្ត្រ​សង្ស័យថា ប្រហែល​ជា​ឯកឧត្តម ស ថាវី បានទទួល​លាភ​សក្ការហើយ​មើល​ទៅ​ បាន​ជា​មិន​មាន​ការបង្ក្រាប​ក្រុម​អ្នក​រក​ស៊ី​ក្បត់​ជាតិ​ទាំអ​នេះ?

ពល​រដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​ ស្នើរសុំ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ្យ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស មេត្តាចាត់​ការ​មន្ត្រី​ក្រោម​ឱវាទ ដែល​យក​ស្បែក​របស់​ខ្លួន​ទៅ​រក​ស៊ី​ខុស​ច្បាប់​ និង​បាញ់​បោះ​សេរី ឈ្មោះ សុស រុង​ ខាង​លើនេះផង កុំ​អោយ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ មាន​ការ​អស់​សង្ឃឹម ព្រោះ​សម្តេច​បាន​ប្រគល់​ទួនាទី​អោយ​ឯកឧត្តម​ទទួល​បន្ទុក​បង្ក្រាប​បទ​លើ្មស​ព្រៃ​ឈើ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1695ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1768ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1784ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1864ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1705ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2412ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2342ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1789ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1757ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1853ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      330នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1777នាក់
ខែនេះ    53572នាក់
ឆ្នាំនេះ   270664នាក់
សរុប   57622060នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35