ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចពន្ធ មានភាគហ៊ុនជាមួយលោក សថាវី ទើបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 10:56 នាទី ចំនួនអានៈ 1667

លោក ថៃ-គឹមហេង (ហៅ ហេង) ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នក​យក​​ព័ត៌​មាន​​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី០៧ឈានចូល​ទី០៨ ខែមិនា ឆ្នាំ​២០១៧​នេះថា លោក​ ថៃគឹមហេង បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ-3C-3075 ដឹកឈើ​គេចពន្ធ ពី​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ឆ្លងកាត់​ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យដោយ​ប្រើ​អំណាច​ និង​ទឹក​លុយ​​របស់​ខ្លួន ជាថ្នូរក្នុងការបិត​មាត់សមត្ថកិច្ច និង​មន្ត្រីជំនាញតាមដងផ្លូវ​ មិន​អោយ​ឃាត់រថយន្ត​ដឹក​ឈើ​របស់ខ្លួន។

រថយន្ត​យីឌុប​ដឹក​ឈើ​ខាង​លើ​បាន​ចេញពីស្រុក​ត្រពាំង​ប្រាសាទ មក​ដល់​ស្រុក​អន្លង់វែង ​នៅម៉ោង​១២និង​៣២នាទីយប់ថ្ងៃទី០៧ឈានចូលទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​តូច​បាន​រាយ​ការណ៍​ជូន​មន្ត្រី​ជំ​នាញ ​និង​សមត្ថកិច្ច ទើប​ឃើញ​ខាង​កម្លាំង​អធិការនគរបាល​ស្រុក​អន្លង់​វែង ​ចេញ​មុខ​មក​ឃាត់​រថ​យន្ត​ខាង​លើ​នេះបាន​​ប្រហែល​៣០​នាទី ក៏ដោះ​លែង​ទៅ​វិញ​ ដោយហេតុថា​មាន​​ការ​ខល​អន្តរាគមន៍​ពី​ខាង​ថ្នាក់​លើ​​ផង និង​ដោយការ​​ចចារ​ចែក​បាយ​ចែកទឹកដល់​សមត្ថកិច្ច​ផងដែរ។

លោក ដូច អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជាកូន​ធម៌របស់​លោក ថៃគឹមហេង ​ដែល​ជាអ្នក​រត់ការ​រថ​យន្ត​ដឹក​ឈើ​​របស់​​លោក​ថៃគឹមហេងខាងលើ​នេះ បាន​ចូល​ចចារ​ជាមួយសមត្ថកិច្ចរួច​រាល់ត្រូវ​រូវ​គ្នា បន្ទាប់​មក​បាន​មក​ចចារ​ជាមួយអ្នក​កាសែតថា សុំ​ជូន​ថ្លៃបាយថ្លៃ​​ទឹក​ម្នាក់​៣ម៉ឺនរៀល​ជាថ្នូក្នុង​ការបំ​បិត​ព័ត៌មាន អោយ​រថ​យន្ត​ដឹក​ឈើរបស់​ខ្លួន​​ទៅ​បាន​ដោយ​រលួន តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បានទទួលយក​​លុយ​៣ម៉ឺនរៀល​​នោះ​ទេ។

បើ​ទោះជាអ្នក​កាសែត​ទទួល​ ឬមិន​ទទួល​លុយ​ពី​កូន​ធម៌របស់​លោក​ ថៃ គឹម​ហេង ក៏ដោយ ក៏រថ​យន្ត​ដឹក​ឈើ​គេច​ពន្ធនៅ​តែ​វិល​កង់​ទៅ​មុខ​ដោយ​រលួន​ដដែល​ ព្រោះ​អ្នក​កាសែត​គ្មាន​អំ​ណាច​អ្វី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេះទេ ក្រៅ​ពី​សរសេរ​ព័ត៌មាន​ជូន​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជាពលរដ្ឋ​ បាន​អាន បាន​ជ្រាបតែប៉ុណ្ណោះ។

លោក ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ធ្លាប់​ប្រាប់​ អង្គភាព​សារព័ត៌មានកម្ពុជាសុវណ្ណភូមិថា លោក​គ្មាន​អង្គរក្ស ឬជំនួយការ​ឈ្មោះ ថៃ គឹមហេង នោះទេ តែបើ​ទោះលោក​អភិបាល​ខេត្តរូប​នេះខំប្រឹង​បដិសេធន៍​យ៉ាង​​ណា​ក៏ដោយ ក៏នៅ​ខេត្ត​ឧត្តរមានជ័យ​គេ​ដឹង​អស់​ហើយថា លោក ថៃគឹមហេង ជាជំនួយការផង ជាកង​អង្គរក្សផ្ទាល់​ខ្លួន​​របស់​លោក​ សថាវី ផង។

ពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​បានរិះគន់ ហើយឆ្ងល់ថា រឿង​លោក​ថៃគឹមហេង​ យក​ស្រម៉ោង​របស់​លោក​ សថាវី មក​រក​ស៊ី​បទល្មើស​ព្រៃឈើ​ វាមធ្យម​ទេ ព្រោះ​មនុស្ស​ខិលខួច​តែង​តែ​ឆ្លៀត​ឱកាស​រក​ចន្លោះ​ប្រហោង​ណា​មួយ​ក្នុង​ការ​រក​លុយ ឬ​ប្រព្រឹត្តបទ​ល្មើស ដូច​ពាក្យស្លោកមួយ​បានពោលថា ˝ត្រីងៀតឆ្លៀតពង˝ តែ​រឿង​ដែល​សំ​ខាន់​នោះគឺ លោក សថាវី ជាមេ ជាគណអភិបាល​ខេត្ត​មាន​ចេតនាទប់​ស្កាត់ ឬ​បញ្ឈប់​នូវ​ទង្វើដ៏​​អា​ក្រក់​របស់​កូន​ចៅ​ខ្លួនដែរឬទេ? ​ឬបើក​ភ្នែក​ម្ខាង​​បិតភ្នែកម្ខាង? ឬដៃម្ខាងរាថាកុំៗ ឯដៃម្ខាងទៀត​លូច​យក​លុយ​ក្រោម​តុពី​លោក ថៃគឹមហេង?

បើ​យោង​តាម​អ្នក​តាម​ដានហេតុការណ៍សង្គមបាន​អោយ​ដឹងថា តាំងតែពី​លោក សថាវី ឡើង​ជាចៅ​ហ្វាយ​ខេត្តឧត្តរមានជ័យ​ បន្ទាប់​ពី​លោក​ បិច សុខិន ចៅហ្វាយខេត្តចាស់ដ៏ល្អប្រពៃ​រូបនោះ​ទទួល​មរណភាពទៅ ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​មានការ​ កាប់ ​រុក​រាន ទន្ទ្រាន​ គាស់កកាយ ឈូសឆាយ ផ្ទូលរំលំ ជាពិសេស​ឈើ​ធំៗ និង​ឈើ​ក្រញូង​ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​លើ​ខ្នង​ភ្នំ​ដង​រ៉ែក ទល់​ដែនខ្មែរ​សៀម ក៏ស្លាប់​រាប់​មិន​អស់​ ស្ទើរជារៀង​រាល់​ថ្ងៃ តែ​លោក​ចៅ​ហ្វាយ​ខេត្ត​រូបនេះ ហាក់​សម្ងំស្ងៀមអឹមអៀនគ្មានស្រដី ហើយ​ថែម​ទាំង​ចាប់​អ្នក​កាសែត​ណាដែល​តែងតែ​ធ្វើ​ការ​​រំ​ខានដល់​ក្រុម​​អ្នក​រក​ស៊ី​ដឹក​ឈើ​ កាប់​ឈើ ដាក់​គុគច្រវ៉ាក់​ ឃ្នោះឃ្នាង គ្មាន​ថ្ងៃចេញ​ថែមទៀតផង។

សម្តេច ហ៊ុនសែន សម្តេច​ ស ខេង ឯកឧត្តម ឱម យិនទៀត មេត្តាស៊ើប​អង្កេត និង​ចាត់ការ​លោក​ចៅ​ហ្វាយ​ខេត្ត​ដែល​ឡើងតំណែង​​ដោយសា​​លុយ​លក់ដីរូប​នេះផង កុំទុក​យូរពេក​នាំតែខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រោះ​ព្រៃឈើ​នៅ​ខេត្តឧត្តរមានជ័យរលាយហិន​ខ្លោចផ្សា​ ជិតអស់ហើយ ឯឆ្នាំ​២០១៧​នេះ​ ទឹក​ជំ​នន់​ក៏​វាយ​លុក​​ខេត្តនេះខ្លាំងជាង​ឆ្នាំមុនៗ​ណាស់ដែរ​ បើ​បណ្តោយ​តទៅ​ទៀត​ ខ្លាច​តែខេត្តឧត្តរមានជ័យ​ ក្លាយ​ជា​វាល​​រហោស្ថាន ឬវាល​ខ្សាច់សាហារ៉ាទី២នោះទេ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2583ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2345ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2456ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1808ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1702ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1948ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2523ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1739ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1826ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន2418ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      498នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1945នាក់
ខែនេះ    53740នាក់
ឆ្នាំនេះ   270832នាក់
សរុប   57622228នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:41