បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញឈើខុសច្បាប់

ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 22 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1679

បទល្មើសព្រៃឈើខ្នាតធំ ដែលរូបភាពខាងក្រៅ ជាកណ្ដៀរពូនដំបូក កំពុង ឆ្លងដែនចេញទៅវៀតណាម រាល់ថ្ងៃយ៉ាងរង្គាល តាមច្រករបៀង ដេ២,ដេ៣ ស្រុកស្នួល ខេត្តក្រចេះ មន្ត្រីជំនាញអត់បង្ក្រាប។ 

បើទោះបីជា សម្ដេចតេជោ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ ឬភ្នាល់កាត់ក្បាលយ៉ាងណាក្ដី គឺសាបដូចទឹកទន្លេ,,,។ ជាមួយគ្នានោះស្រាប់តែលេចធ្លាយថា លោកឧកញ៉ា គង់ ក្រឹង បានបង់លុយឲ្យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ជាថ្នូរនិងការបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម តាមច្រករបៀងដេ២ ដេ៣ ខាងលើយ៉ាងគំហុក ទៅវិញ?។

បើតាមប្រភពពីអ្នកស្និតនិងលោកឧកញ៉ាគង់ ក្រឹង បានលួចបង្ហើបថា ជារៀងរាល់ខែ លោកឧកញ៉ា គង់ក្រឹង តែងតែចំណាយលុយអស់រាប់សែនដុល្លារ សម្រាប់រត់ការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ក៏ដូចជាអ្នកកាសែត មួយចំនួនដើម្បីជាថ្នូរនិងការចេញឈើទៅវៀតណាម ទាំងថ្ងៃទាំងយប់,,,!។ ប្រភពដដែលបានរៀបរាប់ថា បង់ឲ្យលោក ឧត្ដមសេនីយ៍ឯក ហុង វីណុល អនុប្រធានគណៈកម្មការថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ ប្រចាំគោលដៅ ក្នុង១ខែ១០,០០០$! លោក វ៉ា ថន អភិបាលខេត្តក្រចេះ១ខែ៥,០០០$! ។ ក្នុងនោះលោក គង់ គឹមនី អភិបាលស្រុកស្នួល ១ខែ ២០,០០០$ ចាប់ពីខែមករាឆ្នាំ២០១៨ មក គឺច្រើនជាងគេព្រោះសំអាងថា ខ្លួនស្និតនិងថ្នាក់ដឹកនាំកំពូល!។ ឯលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ១ខែ៣,០០០$! លោក លន់ សុផាត ស្នងការខេត្តក្រចេះ ១ខែ៣,០០០$! លោក ជាបញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ១ខែក៏៣,០០០$ ដែរ! ។

ទោះបីជាយ៉ាងណានេះគ្រាន់តែជាប្រភពបែកធ្លាយតម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតយ៉ាងណានោះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកហុង វីណុល លោក លន់ សុផាត លោក គង់ គឹមនី លោក សាន្ត ប៊ុនថាន លោក ជា បញ្ញា បានឲ្យដឹងថា និយាយរួមមន្ត្រីអាជ្ញាធរ នៅខេត្តក្រចេះ បូករួមទាំង (គណៈកម្មការ ថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ) ផងនោះ គឺមិនបានបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើឡើយ។ ផ្ទុយទៅវិញថែមទាំងបានសម្របសម្រួល ឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម រាល់ថ្ងៃទៀតផង។ លើសពីនេះទៅទៀត គឺនគរបាលការពារព្រំដែន នៅទីនោះជាអ្នកបើកបារ៉ាស់ ឲ្យឈើចេញទៅវៀតណាម ទៀតផង។ ដោយមន្ត្រីទាំងនោះ ខ្ចីដៃលោកឧកញ៉ា គង់ ក្រឹង មកប្រើសម្រាប់កាង ឈើនៅស្រុកស្នួល ដោយតម្រូវឲ្យដកតុង យកលុយមកចែកប្រយោជន៍ ដល់មន្ត្រីពាក់ព័ន្ធគ្រប់គ្នា។ ជាមួយគ្នានោះលោកឧកញ៉ា គង់ ក្រឹង បានធ្វើបេនស្តុកឈើ នៅក្រោលគោ នាភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្រាប់ឲ្យឈ្មួញវៀតណាមឡើងមកទិញឈើ ជាមួយឈ្មួញខ្មែរ។ ដោយលោកឧកញ៉ា ធានាសុវត្ថិភាព១០០% គ្មានសមត្ថកិច្ចណាចាប់ទេ។ ប៉ុន្តែលោកឧកញ៉ា គង់ ក្រឹង ដកតុងពីឈ្មួញឈើ បានរាប់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ ដើម្បីយកលុយមកឧបត្ថម្ភដល់អាជ្ញាធរនិងសមត្ថកិច្ច។

ប្រភពបញ្ជាក់ថា ឈើប្រណិត១ម៉ែត្រគូបឧកញ៉ា គង់ ក្រឹង កំណត់យកពីឈ្មួញ៦០០$ ឈើមូល៣០០$ ក្នុង១ម៉ែត្រគូប ឯឈើជជុះធម្មតា យក២០០$ក្នុង១ម៉ែត្រគូប។ ពោលគឺឈ្មួញខ្មែរ និងឈ្មួញវៀតណាមគេទិញលក់តែគ្នាគេ ប៉ុន្តែបង់លុយឲ្យឧកញ៉ាយ៉ាងច្រើនសន្ធឹក។ ព្រោះទីតាំងទិញលក់ឈើ នៅលើដីក្រោលគោ ឧកញ៉ា ដែលមានការធានាសុវត្ថិភាព១០០%ជូនឈ្មួញ៕ ចាន់ ថន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2288ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1801ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1616ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1667ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1681ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2357ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1669ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1639ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2411ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1685ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1017នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    2464នាក់
ខែនេះ    54259នាក់
ឆ្នាំនេះ   271351នាក់
សរុប   57622747នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 13:06