សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និងសាងសង់អាគារផ្សេងៗ តែគង់មង្គល និងលោក ក្អោបរ៉ន នៅតែផ្គើន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 1825

គំរោងធ្វើ​បារាយណ៍របស់សម្តេច​សង្ឃរាជទេពរង្ស នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀម​​រាប​ មានការ​ចម្រូង​ចម្រាសតាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់បច្ចុប្បន្ន ដោយ​មាន​មតិពីរ​ផ្ទុយ​​គ្នា​១-លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល ប្រធានសហគន៍ជ្រាវ និង​លោក គង់ បឹប ក្រុម​ប្រឹក្សា​សង្កាត់​ជ្រាវ អះអាងថា ជាគំរោង​របស់​សម្តេច​សង្ឃរាជប្រគល់​អោយ​ មានច្បាប់​​គ្រប់​គ្រាន់​ ២-ប្រ​ជាពលរដ្ឋនៅសង្កាត់ជ្រាវ ថាការជីកកកាយ​ដី​ធ្វើ​បា​រាយណ៍នេះមិន​មែន​ជា​គំ​រោង​របស់​​សម្តេច​សង្ឃទេ ជាគំរោង​របស់​អ្នក​មាន​លុយ​មាន​អំ​ណាចជា​មួយ​អាជ្ញាធរ​ដែនដី​​ឃុបឃិត​គ្នា​ជាប្រព័ន្ធក្នុង​ការ​ជីក​យក​អាចម៌ដីលក់យកលុយដាក់​ហោ​ប៉ៅ​តែ​ប៉ុណ្ណោះ?

យោងតាមឯកសារបែកធ្លាយ​ដែល​អ្នក​យក​ព័ត៌មានយើង​ទទួល​បាន​កាល​ពី​ថ្ងៃទី១៦ ​ខែមិនា​ឆ្នាំ​២០១៩ ម្សិលមិញមានដូចតទៅ៖

១-ស.ជ.ណ លេខៈ៩៤៩  របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បាន​ជម្រាបជូន៖

          -ឯកឧត្តមទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់

          -ឯកឧត្តមរដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម

          -ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប

          សម្រេចកាត់ដីដែលមានទំហុំ ២៨៨.៦០៣ ហិកតាដែលជាដីសហគមន៍កសិករប្រើ​ប្រាស​ទឹក​អាងទំនប់ទឹកជ្រាវ ថ្វាយ​សម្តេច​ព្រះសង្ឃរាជ ទេពវង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ វត្ត​អារាម មន្ទីរ​ពេទ្យ បណ្តាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត សួនច្បារ ជា​ដើម ដែល​ផ្តល់​ប្រយោជន៍ដល់សាធារណជន​ ដោយមិន​កែប្រែស្ថានភាពដីពីដី សា​ធា​រណ:របស់រដ្ឋ ទៅ​ជា​ដី​ឯក​ជន​របស់រដ្ឋទេ។

២-លិខិតរបស់​ សម្តេច​សង្ឃរា ទេព វង្ស លេខ ០៥៧/១៧ ចុះថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៧ សម្រេច តែងតាំងលោក គង់ មង្គល ជាទីប្រឹក្សាផ្ទាល់របស់ សម្តេច​ព្រះអគ្គ​មហា​សង្ឃរាជាធិតី ទេព វង្ស និង​ជាប្រធានទទួល​បន្ទុកកិច្ចការ​អភិវឌ្ឍន៍អាង​ទំនប់​៧៨ និង​តំបន់អភិរក្ស​បឹង​ពារាំង ស្ថិត​ក្នុង​ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប។

៣-លិខិតរបស់ សម្តេច​សង្ឃរា ទេព វង្ស គ្មានលេខ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្តីពី ការនិ​រាករណ៍លិខិតប្រគល់សិទ្ធិលេខ០៥៦/១៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្រេច​ដក​សិទ្ធិ​ពី​លោក​ គង់ មង្គល ​ពីគំរោងអភិវឌ្ឍន៍ខាងលើ ព្រោះលោក គង់ មង្គល ខកខាន និង​មិន​អាច​ធ្វើ​ការ​អភិវឌ្ឃន៍តាមផែនការ និង​គោលការណ៍​ឱ្យបានដល់គោលដៅ។

៤-លិខិត លេខ ពិសេស របស់សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សម្រេច ប្រទានសិទ្ធិទាំងស្រុង​ជូន ឯកឧត្តម អ្នកឧកញ្ញា ឡាញ់ ភារ៉ា អគ្គនាយកក្រុមហ៊ុន​គ្រីន​ខេមបូឌា​ ប្រភើធី អ៊ីន​វេសមេន ឯក.និង​ជាឯកឧត្តមទី​ប្រឹក្សា​ផ្ទាល់ សម្តេច​ព្រះ​អគ្គ​ម​ហា​សង្ឃ​រា​ជា​ធិប​តី ទេព វង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ និង​កសាង​សមិទ្ធិផល នៅក្នុង​មជ្ឈមណ្ឌល់​វត្ត​អរុណសួស្តី ដែលប្តូរមក​ វត្តវប្បធម៌សន្តិភាព​ លើផ្ទៃដីទំហុំ ២៨៨ហិកតា ស្ថិតនៅ​ចំណុច ០៣ភូមិ ក្នុង​នោះ​មានភូមិ​ជ្រាវ ភូមិតាចេក និងភូមិ​បុស្ស​ក្រឡាញ់​ ក្នុង​សង្កាត់ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ឯកភាព​ថ្វាយ និង​ប្រគេន​តាម​រយះលិខិត​លេខ ៩៤៩ សជណ ចុះថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥ របស់​ទីស្តីការ​គណះរដ្ឋមន្ត្រី។

តាមរយះលិខិត​នេះ ឯកឧត្តម ឧកញ្ញា ឡាញ់ ភារ៉ា មាន​សិទ្ធិពេញ​លេញ​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​អភិវឌ្ឍន៍និង​កសាង​សមិទ្ធិផ្សេងៗនៅក្នុង​មជ្ឍមណ្ឌល​វត្ត​វប្បធម៌សន្តិភាពចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខេ​នេះ​តទៅ។

អាស្រ័យ​ហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ណពាក់ព័ន្ធគ្រប់​ជាន់​ថ្នាក់ និង​ប្រជាពល​រដ្ឋ​សហការរីករាយជាមួយឯកឧត្តម អ្នក​ឧកញ្ញា ឡា្ញញ់ ភារ៉ា និង​ចាត់​ចែង​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាពខ្ពស់​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខា​នេះតទៅ។

លោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់​ជ្រាវ បាន​ប្រាប់​អ្នក​យក​ព័ត៌មានយើង​ថា គំរោង​ដែល​កំពុង​ជីកដី ទំហុំ២០ហិកតា ជម្រៅ៥ម៉ែត្រ លក់ចេញ​ក្នុង​តម្រៃ២ម៉ឺន៥ពាន់ដុល្លារ​​ក្នុង​១ហិកតា គឺដើម្បីយក​លុយ​អោយ​ថ្ងៃគ្រឿងចក្រដែលជួល​ពីក្រុម​​ហ៊ុន​ផ្សេង​ៗ ហើយ​ដើម្បីរៀប​ចំធ្វើ​ខ្នង​ទំនប់​ដែល​មានទទឹងទំហុំ​១រយម៉ែត្រ និងបណ្តោយជាង២ពាន់ម៉ែត្រ សម្រាប់​ជួល​អោយ​អ្នក​​វិនិយោគ​ យក​លុយមក​អភិវឌ្ឍន៍សង្កាត់​ជ្រាវ។ លោក គង់​ បឹប បន្តថា ការ​ជីកដីធ្វើ​បា​រាយណ៍​នេះ គឺ​ធ្វើ​ដោយ​ខ្លួនឯង មានរូប​លោកផ្ទាល់ជា​អ្នកកាន់លុយ លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល់ ប្រធានស​ហគមន៍ជ្រាវ និង​មានការ​ផ្តិតមេដៃគាំទ្រពីមេភូមិ​ទាំង​៧ភូមិផងដែរ។ លោក គង់​ បឹប បន្ថែមថា ការ​សាងសង់អាគារ​ផ្សេងៗ​ជារឿង​របស់​សម្តេច​សង្ឃរាជទេពវង្ស លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គំរោងនោះទេ។

          សូមបញ្ជាក់ផងដែរថា បើយោងតាមសម្តី​​អ្នក​នាំពាក្យ​របស់​​​សម្តេច​សង្ឃរាជទេពវង្ស ​តាម​យោងតាម​ឯកសារខាងលើ និងសម្តីរបស់លោក គង់ បឹប សរបញ្ជាក់អោយឃើញថា ការជីកដីធ្វើ​បារាយណ៍នៅ​សង្កាត់​ជ្រាវ​នាពេលបច្ចុប្បន្ននេះ មិន​មែន​ជាគំរោងរបស់​សម្តេច​ព្រះសង្ឃ​រាជទេ គឺជាគំរោងក្លែងក្លាយ​កាយយកដីលក់​យក​លុយដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួនហើយ។

ពលរដ្ឋ​នៅសង្កាត់​ជ្រាវ​សូម​អំពាវនាវ ដល់​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រប់​មន្ទីរ​ ក្រសួង​ពាក់ព័ន្ធ សម្តេច​ ស ខេង សម្តេច​ ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើរ​ពុក​រលួយ​មេត្តា​ ត្រួត​ពិនិត្យ ការ​ជីកយក​អាច​ម៌ដី ធ្វើ​បារាយណ៍ខាង​លើ​នេះផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2284ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1901ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2704ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2390ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1790ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2118ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1752ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2517ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1583ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2477ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      498នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1945នាក់
ខែនេះ    53740នាក់
ឆ្នាំនេះ   270832នាក់
សរុប   57622228នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:40