រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែលមានស្ដង់ដាត្រឹមត្រូវ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 04 ឆ្នាំ 2019 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 1708

ក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់​ទេស​ចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដ៏ទា​ក់ទាញ​ថ្មីមួយ​ទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និង​ដើម្បី​ចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែល​តែង​តែ​ជំរុញ​ឱ្យមាន​ការ​បង្កើត​ផលិត​ផល​ទេសចរណ៍ថ្មីៗបន្ថែម។

ជាពិតណាស់ តំបន់ភ្នំគូលែននៃខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និង​ធម្ម​ជាតិ​រួច​ទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​រៀប​ចំទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។

នៅទីនោះសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និង​បុរាណ​ដ្ឋាន​ដ៏​ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេស​ភាព​នៅ​លើ​គិរី​បុព្វ​តា​ក៏​រឹត​តែស្រស់ត្រកាល ថែមទាំងនៅមិនឆ្ងាយពីតំបន់អង្គរ និងទីប្រជុំជនសៀមរាបប៉ុន្មានឡើយ ហេតុនេះហើយបានជារាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ មាន​បំ​ណង​ចង់​ប្រែ​ក្លាយតំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀត ពិសេស​គឺ​ចង់​រៀប​ចំបន្ថែមឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតដូចជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូច​នៅ​តំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។

ក្នុងកិច្ចបូកសរុបលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បាន​ដាក់​ចេញ​នូវ​ផែន​ការមួយចំនួនឱ្យ «គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យទេសចរណ៍នៅខេត្តសៀមរាប» រួមគ្នាអនុវត្តឱ្យបាន ក្នុង​នោះ​ឯក​ឧត្តម​បាន​ជំ​រុញ​ឱ្យ​ក្រ​សួង​ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង​មន្ទីរពាក់ព័ន្ធផ្សេងទៀត រួមគ្នាជំរុញការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំ​បន់​ទេស​ចរណ៍​ថ្មី​នៅ​លើ​ភ្នំ​គូ​លែន​នេះ ឱ្យបានសម្រេចជោគជ័យឆាប់រហ័ស។

គណៈកម្មការអន្តរក្រសួងនេះ ក៏​បាន​ឯក​ភាព​គ្នា​រៀប​ចំ​ផែន​ការ​មេ​អភិវឌ្ឍន៍​នៅ​គោល​ដៅ​ទេសចរណ៍​ដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈ​ពេល​ខ្លី៥ឆ្នាំ (២០១៨-២០២៣), ផែន​ការ​ជំ​រុញ​ការ​រៀប​ចំក​សាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​រឹង​នៅ​ទី​ក្រុង​សៀម​រាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី​ ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។

ព្រមជាមួយនោះ អង្គប្រជុំក៏បានឯកគ្នាប្រគល់ភារកិច្ចជូនលោកអភិបាលខេត្តសៀមរាប ដើម្បី​សិក្សា​​ស្រាវ​ជ្រាវ​ពី​ដើម​ចម​ និង​មូលហេតុ​ដែល​សហគមន៍ជ្រាវ មាន​ទំនាស់​ជាមួយ​សហគមន៍​នេសាទ​ចុង​ឃ្នៀស ហើយ​ធ្វើ​ការ​ដឹកនាំចាត់តាំង​អោយ​មាន​ចរនាសម្ព័ន្ធត្រឹម​ត្រូវ​ ក្នុង​ការ​បញ្ចប់​វិវាទដ៏រាំរៃនេះ ដើម្បីប្រែក្លាយសហគមន៍នេសាទចុង​ឃ្នៀស និង​សហគមន៍​ជ្រាវ​ទៅ​ជា​ស​ហគមន៍​តាម​ស្តង់​ដាជាតិ បែបអាស៊ានដ៏ទាក់ទាញផងដែរ។

ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យមានការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយ​ត្រូវ​ពង្រឹង​គុណ​ភាព​សា​លាប​ណ្តុះ​បណ្តាល​ជំ​នាញ​វិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំ​រុញ​ការ​អនុវត្ត​ស្តង់​ដាអា​ស៊ាន​ក្នុង​វិស័យ​ទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបង្កើតឲ្យមាន «គណៈ​កម្មការ​ជាតិផ្នែក​ជំនាញ​ទេសចរណ៍» ដោយមានក្រសួងទេសចរណ៍ជាប្រធាន ហើយ​សព្វ​ថ្ងៃ​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្ម​វិធី​បណ្តុះបណ្តាលអាស៊ាន លើ៣២មុខជំនាញ។

ឯកឧត្តមបានបន្តណែនាំឱ្យកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ (Tourism Leakage) ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស ដោយ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និង​ចិញ្ចឹម​សត្វ​ជា​លក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។

ម្យ៉ាងទៀត ការត្រៀម​លក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសច​រអន្តរ​ជាតិដើម្បី​ធានា​ផល​ប្រ​យោជន៍​អតិបរ​មាពិសេស ការត្រៀមលក្ខណះទទួលទេសចរចិនដែលនឹងមានកំណើន យ៉ាង​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ដោយត្រូវអនុវត្តន៍អោយបានល្អ តាមសៀវភៅស្តីពី «China Ready» និង​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​ដោយឡែកសម្រាប់ភ្ញៀវទេសចរចិន។

កិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍នៅខេត្តសៀមរាបនេះ នឹងបន្តនៅពេល៣ខែខាងមុខទៀត ដើម្បី​ត្រួត​ពិនិត្យ​លើ​លទ្ធផលដែលសម្រេចបាន និងដើម្បីដាក់ទិសដៅអនុវត្តបន្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1897ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1644ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1925ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1845ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1756ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1875ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1621ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1744ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4448ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6296ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      433នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1880នាក់
ខែនេះ    53675នាក់
ឆ្នាំនេះ   270767នាក់
សរុប   57622163នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:48