នរណាៗក៏គេបានដឹងដែរថាលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវជាជនបំផ្លាញធនធានធម្មជាតិ បំផ្លាញជាតិ ហើយបំផ្លាញសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដោយទង្វើពុករលួយចាក់ឬសកប់យ៉ាងជ្រៅពុំអាចកែប្រែបានរបស់ បុគ្គល ក្អោបរ៉ន។
១-ដីព្រៃលិចទឹកនៅតំបន់៣ក្នុងសង្កាត់ជ្រាវ សម្រាប់ត្រីពងកូននៅរដូវវស្សារាប់សិបហិចតា ត្រូវបានលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ ឃុបឃិតគ្នាជាប្រព័ន្ធ លក់អោយក្រុមឈ្មួញមានលុយមហាសាលដោយសម្ងាត់ ហើយបណ្តោយអោយឈ្មួញឈូសឆាយកាប់ឆ្ការរុករានទន្ទ្រានបើទោះជាក្អោបរ៉ន ដឹកថាជាដីរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ខ្លួនហើយក៏ដោយ។
២-បឹងបួរត្រពាំងបុរាណ ក្អោបរ៉ន បិតភ្នែកអោយបក្សពួករបស់ខ្លួនលុបយកដីលក់ ឬសាងសង់គេហដ្ឋានរាប់សិបកន្លែងនៅសង្កាត់ជ្រាវ ជាថ្នូរក្នុងការយកលុយក្រោមតុដាក់ហោប៉ៅប៉ាវស្រីក្មេងតាមខ្ចុះ និងតាមហាងខារ៉ាអូខេនាពេលរាត្រីកាល។
៣-ក្អោបរ៉ន ចំណាយថវិការជាតិ សូកប៉ាន់ស្ថាប័នឯករាជមួយចំនួនដើម្បីបិតបាំងរឿងរាវអាស្រូវ និងអំពើពុករលួយរបស់ខ្លួនដែលបានកើតឡើងនៅក្នុងសង្កាត់ជ្រាវ។
៤-ក្អោបរ៉ន ធ្វើជាមេឃុំ/ចៅសង្កាត់ជ្រាវជាយូរឆ្នាំ តែមិនមានការអភិវឌ្ឍន៍អ្វីសោះ មានតែការឃុបឃិតបំផ្លាញធនធានធម្មជាតិ ជាហេតុធ្វើអោយប្រជាពលរដ្ឋនៅសង្កាត់ជ្រាវស្អប់ខ្ពើម បោះឆ្នោតទម្លាក់ដោយសម្ងាត់ កាលអីអាណត្តិមុន (បោះឆ្នោតឃុំសង្កាត់)។
៥-ក្អោបរ៉ន អោយក្មួយរបស់ខ្លួនឈ្មោះ ក្អោប បុត្រា ដែលជាបុគ្គលធ្លាប់ជាប់គុគ គម្រាមកំហែងប៉ុងប៉ងសម្លាប់អ្នកកាសែត ដើម្បីបំបិតមាត់ មិនអោយផ្សាយរឿងរាវអាស្រូវ និងរឿងពុករលួយដែលខ្លួនបានប្រព្រឹត្តកន្លងមក។
៦-ក្អោមរ៉ន ឃុបឃិតគ្នាជាប្រព័ន្ធ ឈូសព្រៃអាងស្តុកទឹកទំនប់៧៨ជាង២០០ហិចតា ហើយកាយយកដីលក់យកលុយដាក់ហោប៉ៅ ដោយធ្វើរបាយការណ៍បោកសម្តេចព្រះសង្ឃរាជទេពវង្សថា ធ្វើបារាយណ៍ជូនព្រះអង្គ ដោយប្រើស្តាយយកស្លឹកត្នោតខ្ចប់ស្ករត្នោត បើទោះជាក្អោបរ៉នដឹងថា ការជីកកកាយយកដីលក់នេះគ្មានច្បាប់ទម្លាប់អ្វីក៏ដោយ។
៧-ក្អោបរ៉ន យកទួនាទីជាមន្ត្រីសាធារណះ ដាក់ពាក្យបណ្តឹងអ្នកកាសែត ដែលជាពលរដ្ឋរបស់ខ្លួន ទៅតុលាការខេត្តសៀមរាប ក្នុងការគម្រាមកំហែង ដើម្បីបំបិតមាត់ កុំអោយផ្សាយរឿងអាស្រូវរបស់ខ្លួនបន្តទៅទៀត។
៨-ក្អោបរ៉ន ជាចៅសង្កាត់ដែលមានវ័យចំណាស់ តែចរិតឆេវឆាវ ក្អេងក្អាងដូចក្អាត់ចូលក្អម ប្រើពាក្យអសុរោះ អាមឹងឯងអញ់ គោះតុគោះកៅអី ក្នុងពេលសម្របសម្រួលរឿងវិវាទរបស់អ្នកកាសែត និងប្រធានសហគមន៍ ដែលទង្វើទាំងនេះត្រូវបានពលរដ្ឋរិះគន់ថា មិនសមកាន់តំណែងជាចៅសង្កាត់នោះទេ គួរតែជាអ្នកបោសសម្រាមក្នុងសង្កាត់ទើបបានសម។
៩-ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំក្រោមជាតិ ពិតជាអាប់ឱនកិត្តិយសព្រោះតែបុគ្គល ក្អោមរ៉ន ដែលបានប្រព្រឹត្ត និងកំពុងតែប្រព្រឹត្តនាពេលបច្ចុប្បនេះ ហើយនិងបន្តបាត់បង់ការគាំទ្របន្តទៅទៀតបើនៅតែទុក ក្អោបរ៉ន អោយធ្វើជាចៅសង្កាត់ជ្រាវបន្តទៀត។
សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច សខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប សូមមេត្តាចាត់ចែងវះកាត់បុគ្គល ក្អោបរ៉ន ចៅសង្កាត់ជ្រាវនេះចេញទៅ កំទុកនៅអោយបន្តបង្កវិនាសកម្មធនធានធម្មជាតិនៅសង្កាត់ជ្រាវបន្តទៀត ម្យ៉ាងវិញទៀត ដើម្បីស្រោចស្រង់សម្លេងគាំទ្រពីប្រជាពលរដ្ឋនៅសង្កាត់ជ្រាវមកវិញ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗទៀត៕ ដោយ៖ ផ្លុង រ៉េត







មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
| ថ្ងៃនេះ | 408 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1855 | នាក់ |
| ខែនេះ | 53650 | នាក់ |
| ឆ្នាំនេះ | 270742 | នាក់ |
| សរុប | 57622138 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

