គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:38 នាទី ចំនួនអានៈ 1700

បុរសវ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅ​កែ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បាន​​វាយ​ប៉ុនប៉ង​សម្លាប់​​ស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ​ដល់​ផ្ទះបណ្តាល​អោយ​កក​ឈាម​​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

លោក សួន ចក់ ដែល​ជាប្តី​ស្រ្តី​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដើ​ម​ចម​នៃ​រឿង​នេះ គឺ​កាល​រសៀល​ម៉ោង​២​នៃ​​ថ្ងៃ​កើត​ហេតុ មាន​គោ​មក​ស៊ី​ដំណាំរបស់​ស្ត្រី​រង​គ្រោះ ហើយ​ស្ត្រី​រង​គ្រោះ​បាន​ជេរ​សត្វ​គោ​ រួច​ក៏ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះ។ រហូត​ដល់​ល្ងាច​ម៉ោងប្រហែល​៥ លោក ហង្ស សី​ហា ថៅ​កែ​ឡ​ឥដ្ឋ ដែល​នៅ​ក្បែរ​ខ្ទម​របស់​គាត់ បាន​ចូល​ទៅ​ដល់​ក្នុង​ខ្ទម​របស់​ស្ត្រី​រង​គ្រោះ ហើយ​វៃ​ជាច្រើន​ដៃទៅលើជនរងគ្រោះ​ បន្តិច​ក្រោយ​មក​​លោក សួន ចក់ បាន​ទៅ​ដល់ក្នុង​ផ្ទះ​ ហើយ​បាន​​ប្រើ​ពាក្យ​សម្តី ​ឃាត់​ជន​ដៃ​ដល់​សុំ​អោយ​ឈប់​វៃ​ប្រពន្ធ​របស់​គាត់ ​តែជា​អកុសល្យ​​ឈ្មោះ​ ហង្ស សីហា មិន​ព្រម​ឈប់​វៃ​ ថែម​ទាំង​ចង់​វៃ​ទាំង​ប្តីរបស់​ជន​រងគ្រោះ​ទៀតផង។ លោក សួន​ ចក់ បាន​បន្ថែម​ថា កូន​របស់​លោក​ ហង្ស សីហា ដែល​ជាជន​ដៃ​ដល់​បាន​ស្រែក​ប្រាប់​ឪពុក​ថា វៃ​វា​អោយ​ស្លាប់​ទៅ​យ៉ាង​ច្រើន​បង់​លុយ​អស់​ $1500 (មួយពាន់​ប្រាំរយដុល្លារ)តែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាន​ឲ្យដឹង​នៅរសៀល​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​នេះថា មានករណី​ហឹង្សាមួយ​បាន​កើត​ឡើង​រវាង​បុរស​ម្នាក់​ឈ្មោះ ហង្ស សី ហា បាន​វាយស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ ​​​ទៅ​លើ​ផ្ទៃ​មុខ​បណ្តាលឲ្យរងរបួសជាទម្ងន់។ ចំ​ណែក​ជន​បង្ក​ ខាង​នគរ​បាល​ជំនាញ​ស្រុក​ជីក្រែងបាន​​ឃាត់​ខ្លួន​និង​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​រួច​ហើយ ដោយចោទពីបទ ហឹង្សា​ដោយ​ចេតនា ។

ចំណែក​ឯស្ត្រីជន​រងគ្រោះឈ្មោះ ឈិន ម៉ៅ កំពុងសម្រាក់ព្យាបាល​នៅ​មន្ទីរ​ពេទ្យខេត្តសៀមរាប ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ ធ្វើ​កោសល្យ​វិច្ច័យ បញ្ជាក់ថា កកឈាមក្នុងខួរក្បាល និង​កក​ឈាម ក្បែរ​កន្ទុយភ្នែក។

ប្តីជន​រងគ្រោះ​និង​ជន​រងគ្រោះ​មាន​ការ​បារម្ភ​នៅពេ​ល​ពួកគាត់​លេចលឺ​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការ​ថា មាន​គេ​រត់​ការ​ដោះលែង​ជន​​ដៃដល់ចេញពីគុគ ដោយ​ប្រើ​ទឹកប្រាក់​ក្រោមតុ។ ជន​រងគ្រោះ​និង​ប្តី​ជន​រង​គ្រោះ​សំនូមពរទៅតុលាការ​ខេត្តសៀមរាប មេត្តាចាត់ការជនដៃដល់ទៅតាម​ច្បាប់៕ ដោយ៖ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2179ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1612ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3943ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1798ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1538ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1809ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1678ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1626ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6462ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1666ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      462នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1909នាក់
ខែនេះ    53704នាក់
ឆ្នាំនេះ   270796នាក់
សរុប   57622192នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09