លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 02:24 នាទី ចំនួនអានៈ 1726

លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃ​សំពះ​សុំ​អោយ​សម្តេច​ ហ៊ុនសែន​ ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយក​​អាជ្ញាធរជាតិ​​អប្សរា ខេត្តសៀមរាប​ គ្រោង​រុះ​រើ​​ការិយាល័យ​របស់​គាត់ នៅលើដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ឯក​សារ​គ្រប់​គ្រាន់ នៅចំណុច​ផ្លូវ​៦០ម៉ែត្រ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរា ដោយ​អាជ្ញាធរជាតិ​អប្សរាបាន​អះ​អាង​ថា ដី​ដោះ​ស្រាយ​គោល​នយោ​បាយ​រួច​ហើយ​។

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរាលេខ​ ៨៣២/១៩ លសសអតឆ ចុះថ្ងៃទី​​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ២០១៩ បាន​បង្គាប់​អោយ​លោកជំទាវបណ្ឌិត លី អ៊ុំអេង រុះរើ​សំណង់​មួយ​កន្លែង​ដែល​មាន​លេខ​ក្បាលដី ៥២២៩ ដោយ​ខ្លួន​ឯង​បើ​មិន​ដូច្នោះ​ទេ ខាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើ​ការ​រុះ​រើ​ដោយ​ខ្លួន​ឯងក្នុង​រយៈមួយសប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំ​ណឹង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង បាន​ប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​របាយការណ៍ភូត​កុហក់​ទៅថ្នាក់​លើ​ថា បាន​ដោះ​ស្រាយ​គោល​នយោ​បាយលើ​ក្បាល​ដី​​របស់​លោក ជំទាវរួច​ហើយ តែ​ធាតុ​ពិ​ត​លោក​ជំទាវ​ថា មិន​បាន​ទទួល​លុយ​គោល​នយោ​បាយ​ពី​ខាង​អាជ្ញាធរជាតិ​អប្សរា​សូម្បី​តែ​មួយកាត់​មួយសែន។ លោក​ជំទាវ​បាន​បន្តថា បើ​តុលាការ​រក​ឃើញ​ឯក​សារ​ណា​មួយ​ថា លោកជំទាវ​​ពិត​ជាបាន​ទទួល​លុយ​គោល​នយោបាយ​មែននោះ លោក​ជំទាវ​សន្យាថា ​នឹង​ដើរ​ចូល​គុគ​ដោយខ្លួនឯង ហើយ​ម្យ៉ាង​វិញ​ទៀត​រឿង​រ៉ាវ​​ដី​ធ្លីនេះ លោក​ជំទាវ​បាន​ដាក់​បណ្តឹង​ទៅ​សាលាដំ​បូង​ខេត្ត​សៀមរាប សាលាដំបូងបាន​ចេញ​ដី​កា​រក្សាការពារ ឥឡូវ​សំណុំ​រឿង​ឡើង​ដល់​សាលា​ឧទ្ធរណ៍​ហើយ​តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច ឯខាង​ក្រសួង​យុត្តិធម៌ក៏បាន​ចេញ​ដីកាការពារ​ផងដែរ។ លោកជំទាវបណ្ឌិត លី អ៊ុំអេង បន្ត​ថា លោក​​មាន​ឯកសារគ្រប់​គ្រាន់​ដូច​ជា ប្លង់ដី លិខិត​ទិញ​លក់ និង​ឯកសារទទួល​ស្គាល់​ពី​អាជ្ញាធរពាក់​ព័ន្ធជាច្រើនទៀត ក្នុង​ការ​តតាំង​ក្តីនៅ​តុលាការជា​មួយ​អាជ្ញាធរជាតិ​អប្សរា។ លោកជំទាវ​បន្ថែមថា សុំ​ខាង​អាជ្ញាធរ​ជាតិ​អប្ស​រា មាន​ការ​អត់​ធ្មត់​បន្តិច រង​ចាំ​តុលាការ​នៅ​ប្រទេស​កម្ពុជា​សម្រេច​សិន​ថា តើ​អ្នក​ណា​ឈ្នះ​ចាញ់​ កុំ​ទាន់​មក​រុះ​រើ​ស្នាក់​ការ​របស់​គាត់ ព្រោះ​ស្នាក់​ការ​នេះ​មិន​រត់​ទៅ​ណាទេ។

ជាចុងក្រោយ​លោកជំទាវ លី អ៊ុំអេង លើកដៃសំពះ​ទៅលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរជាតិ​​អប្សរា លោក ជំទាវ ភឿង សកណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសីល្បៈ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន​ និង​លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន សូម​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​កុំ​រុះ​រើ​ការិយាល័យ​ និង​សុំ​ផ្តល់​ដី​អោយ​មក​លោកជំទាវ​វិញផង ព្រោះ​ដី​ទាំង​នេះ​ជាដី​កម្ម​សិទ្ធិ​ស្រម​ច្បាប់​របស់​លោកជំទាវ​ដែល​បាន​ទិញ​ជាយូរ​ឆ្នាំ​ណាស់​មក​ហើយ។

យោង​តាម​ការ​ឃើញ​ជាក់​ស្តែង ប្រជារាស្ត្រ​នៅ​ខេត្ត​សៀម​រាប​មាន​រឿង​អកុសល្យផល​កម្ម​​ ដោយ​​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំ​ងដូច​ជា​​ អ្នក​ខ្លះ​ជាប់​គុគ​ជាប់​ច្រវ៉ាក់​ អ្នក​ខ្លះ​បាត់​បង់​ដី​ធ្លី​ អ្នក​ខ្លះ​ត្រូវ​បាន​គេ​វៃ​កម្ទេច​ផ្ទះ​សំបែង ជាក់​ស្តែង​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ចុង​ក្រោយ​នេះ ផ្ទះ​ជាង​៧រយខ្នង​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា រុះ​រើ វាយ​កម្ទេច​ហិន​ហោច​ខ្មោច​ផ្សា​ បណ្តាល​​ពល​​ខ្លះដាច់​បាយ​ក្រហាយ​ទេក យក​មេឃ​ធ្វើ​មុង ពលរដ្ឋ​ខ្លះទៀត​​ជំ​ពាក់​លុយធនាគារាប់​ម៉ឺនដុល្លារ ធ្វើ​ចំណាក​ស្រុក​ ព្រាត់​ប្រាស​និរាសគ្រួសារ ម៉ែឪប្តី​ប្រពន្ធ កូន​ចៅ​ញាតិ​សណ្តាន ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា ”ក្រោម​មេឃតែ​មួយ តែ​វាសនាខុស​គ្នា“។ ទឹក​ភ្នែក​រាស្ត្រ​ខ្មែរ​នៅ​តំ​បន់​អាជ្ញាធរ​អប្បរា ហូរស្ទើ​កើត​ជាស្ទឹង រឹងកើត​ជាថ្ម បាន​ត្រឹម​តែ​លើក​ដៃ​សំពះ សុំ​រស់​ៗតែប៉ុណ្ណោះ។

កម្ពុជាសុវណ្ណភូមិ​ ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពីលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្ស​រា​ បាន​ទេ​នៅ​រសៀល​ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំ​នង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1893ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3251ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2871ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1906ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1591ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន2317ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3428ដង Apple iPhone 6 official sales kick off in a number of countries   អាន734ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1710ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1868ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      359នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1806នាក់
ខែនេះ    53601នាក់
ឆ្នាំនេះ   270693នាក់
សរុប   57622089នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:59