លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 07:04 នាទី ចំនួនអានៈ 1699

នៅព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ​បណ្ឌិត លី អ៊ុំអេង ក្រុម​គ្រួសារ និង​សាច់ញាតិ បាន​នាំយក​អំណោយ ថវិការ និង​ចង្ហាន់ វេប្រគេន​ព្រះសង្ឃគង់ចាំព្រះ​វស្សា​នៅវត្ត​សិរីបុត្រ (ហៅវត្តទន្យាយផ្អើល) ស្ថិតក្នុង​ភូមិបឹងង៉ត ឃុំបឹងង៉ត ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អំណោយ​របស់លោកជំទាវបណ្ឌិ​ លី អ៊ុំអេង រួមមាន ដូនជីជាងមួយរយនាក់ទទួលបានសារ៉ុង​១ និង​ថវិការប្រាំពាន់រៀល តាជីម្នាក់ៗទទួលបានអាវ​សមួយថវិកាមួយម៉ឺនប្រាំពាន់រៀល ចុងភៅ អ្នក​លាងចាន ម្នាក់ៗទទួលបាន​ថវិកាមួយម៉ឺនរៀល ប៉ូលីសប្រជាការពារម្នាក់ៗទទួលបានថវិកា​ពីរម៉ឺនរៀល និង​ម្តាយធម៌របស់លោកជំទាវកាលពីសម័យប៉ុលពតទទួលបាន​ថវិកាពី​រយ​ដុល្លារ។

លោកជំទាវបណ្ឌិត លី អ៊ុំអេង សំដែងអារម្មណ៍ក្តុកក្តួលអួល​អាក់ ហូរទឹកភ្នែករលីងរលោង​ហើយ​វាចារថា ”កាលពីនៅពីក្មេង​រស់នៅទីនេះជាមួយ​ម្តាយ​ឪពុក ខ្ញុំនៅតូច​វែកទឹក​អោយ​ចុងភៅដាំស្លរ ពេល​ម្តាយធម៌​ខ្ញុំ​ឃើញ​ខ្ញុំហត់ពេក គាត់​ថាឈប់រែកទៅកូន​បើហត់ហើយ ម្តាយ​ខ្ញុំ​គាត់ជាចុងភៅ ខ្ញុំបាន​បាយហូប​ដោយ​សាតែគាត់ ដូច្នេះទោះ​ខ្ញុំ​ទៅដល់ទីណាប្រទេសណា ក៏មិន​អាច​បំភ្លេច​ទី​នេះ​បាន​ទេ មិនអាច​បំភ្លេច​ម្តាយធម៌ខ្ញុំបានទេ“។

លោកជំទាវបណ្ឌិត លី អ៊ុំអេង មានប្រសាសន៍ទៀតថា ”កាលពី​ចប់​សម័យប៉ុលពត ទី​នេះ​គ្មាន​វត្តអារាមអីទេ ក្រោយ​មក​ម្តាយ​ឪពុក​របស់​នាងខ្ញុំ រក​ទទួលទានមានបាន ឪពុក​ម្តាយ​នាង​ខ្ញុំបាន​សម្រេច​ចិត្ត​ចំណាយ​ថវិកា សាងសង់ព្រះវិហ៊ារ សាលាឆ័ន្ទ ផ្ទះបាយ ដើម្បី​ទុក​ជាអនុស្សារីយ៍ អស់មួយជីវិត។ លោកជំទាវ​បន្ថែមថា ក្នុង​ពេ​ល​ឆាប់ៗខាងមុខ​នេះ លោកជំទាវ និង​ធ្វើការ​ជួល​ជុល​តំបូល​ព្រះវិហ៊ារ​ថ្មី​ឡើង​វិញ​ទាំងស្រុង បន្តពី​ម្តាយ​ឪពុក​របស់​លោកជំទាវ“។

គេសង្កេតឃើញ​ថា ទាំង​ព្រះសង្ឃ លោកយាយលោក ពុកម៉ែបងប្អូន នៅទីនោះ​មានការ​រន្ធត់ចិត្ត​ ញញឹម​ទាំងទឹក​ភ្នែកហូរ​រលីងរលោង រំភើពចិត្ត​ឃើញ​ក្មេង​ស្រី​ពីអតីតកាលម្នាក់​ដែល​កម្សត់ ក្រីក្រ ក្លាយ​ជាជំទាវបណ្ឌិត មានលុយ​រាប់លាន​ដុល្លារ មិន​ភ្លេច​កំណើត​របស់​ខ្លួន នៅ​ចងចាំរឿងអតីតកាល ជាពិសេសនៅចងចាំ​ម្តាយធម៌ដែល​បច្ចុប្បន្ន​មានវ័យចាស់ជរាក្លាយជាដូនជីទៅហើយ។

ព្រះសង្ឃ ដូនជី តាជី បាន​បួងសួងដល់វត្ថុសាកសិទ្ធដែល​លោក​មាន​រិទ្ធិ​មាន​បារមី សូម​ជួយ​បី​បាច់​​ថែរក្សាលោកជំទាវបណ្ឌិត លី​ អ៊ុំអេង និង​ក្រុម​គ្រួសារ អោយជួប​សេចក្តី​សុខ​ចំរើន និង​ឈ្នះ​អស់​មាសត្រូវ​ទាំង​ឡាយក្នុងលោក៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1667ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1718ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1809ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121483ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1875ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1699ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2753ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1657ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1634ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1775ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      408នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1855នាក់
ខែនេះ    53650នាក់
ឆ្នាំនេះ   270742នាក់
សរុប   57622138នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:26