លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 03:53 នាទី ចំនួនអានៈ 1725

អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុង​ផ្ទះផង និង​នៅខ្ទមមុខ​កសិដ្ឋានផង ដែលត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​បន្ទាប់​ពី​សមត្ថកិច្ច និង​មន្រ្តី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ បំពុល​បរិស្ថាន និង​បំ​ពុល​ប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង​ភូមិ​ជាមួយ។

កាលពីថ្ងៃទី០៣និង​ទី០៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មាន​ដូចជា ១.ប៉ូលីសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយ ឯកឧត្តម​ ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុក​ផែនបង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ២.ខាងរដ្ឋបាលព្រៃឈើ ដឹក​នាំដោយលោក អ៊ឹង ធារ៉ា នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី ដែលបញ្ជាដោយលោក ជូន សុបញ្ញា ​ព្រះរាជអាជ្ញារង​តំណាង​អេយ្យការអម​សា​លា​ដំបូងខេត្តសៀម​រាប បាន​ចុះ​បង្ក្រាប​បទ​​​ល្មើស​ព្រៃ​ឈើ​ដែល​ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ​ បាន​លាក់​ទុក​នៅ​ក្នុង​ផ្ទះ និង​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក។

ឈើ​ដែល​សមត្ថកិច្ចរក​ឃើញមាន: ឈើលេខ​១ប្រភេទសុក្រមចំនួន ៣៧៧ដុំ ស្មើនឹង២៣.៨៤០ម៉ែត្រគូប ឈើប្រណិតប្រភេទធ្នង់ចំនួន ១២០ដុំស្មើនឹង ១.២០០ម៉ែត្រគូប សរុបស្មើនឹង២៥.០៤០ម៉ែត្រគូប គ្មានវិក័យប័ត្រចំនួន១០.៤០ម៉ែត្រគូប ដែលត្រូវ​បាន​ជំនាញ​ដក​ហូតនិង​ផាក​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់។ ឈើ​ដែល​សមត្ថកិច្ចរក​ឃើញ​ទាំង​៣កន្លែងនេះ មាន​១កន្លែងដែល​លាក់ទុក​នៅ​ក្នុង​ខ្ទម​មុខ​កសិដ្ឋាន ជារបស់​ឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន ទល់មុខ​កសិដ្ឋាន​សម្អុយរបស់​លៀមមុំ។

សូម​បញ្ជាក់ថា នៅ​ម៉ោង​៩ព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅ​ពេល​ឈ្មោះ លៀម មុំ​ មិន​ទាន់​បើក​ទ្វាររបង​កសិដ្ឋានអោយ​សមត្ថកិច្ច​ចូល ឈ្មោះ រ៉េ ភេទប្រុស អាយុប្រហែល​ជាង​៥០​ឆ្នាំបាន​ជិះ​ម៉ូតូ​ទាំង​ត្រហេប​ត្រហបមក​ដល់​មុខ​សមត្ថកិច្ច និង​អ្នក​កាសែត ហើយបាន​និយាយថា ខ្ញុំ​ឈ្មោះ រ៉េ ម្ចាស់ឈើ​គេ​អោយ​ខ្ញុំ​មក​ចចារជាមួយបងៗសមត្ថកិច្ច បងៗយក​លុយប៉ុន្មាន ជាថ្នូរ​កុំ​ចាប់​ឈើ​ខាងលើនេះ? សមត្ថកិច្ច​ក្រវីក្បាលហើយ​ឆ្លើយនៅ​មុខ​អ្នក​កាសែតថា សុំ​ទោស​ផង មិន​អាច​ធ្វើ​បាន​ទេ។ នៅ​ពេល​សមត្ថកិច្ច​ចូល​ដល់ក្នុង​កសិដ្ឋានដែល​ស្តុក​ឈើ​ចំនួន​១០ម៉ែត្រគូប សមត្ថកិច្ច​បាន​សួរទៅលៀម​មុំថាឈើបាន​មក​ពីណា ឯលៀមមុំ បាន​ប្រាប់​សមត្ថកិច្ចថា ឈើទិញ​ទុក​២ឆ្នាំហើយ​ទុក​ធ្វើ​ផ្ទះ។ សមត្ថកិច្ច​សួរ​រក​ឯកសារទិញ​ឈើ​ លៀម មុំ ថា២ឆ្នាំហើយ​ ប្រហែល​បាត់​អស់​ហើយ លុះប្រហែល​បីបួន​ម៉ោង​ក្រោយ​មក​កូន​ស្រី​របស់​លៀម មុំ​បាន​កាន់​វិក័យប័ត្រ៤សន្លឹង មក​ប្រគល់​អោយ​សមត្ថកិច្ច ដែលវិក័យប័ត្រ​នេះ ចេញដោយដេ​ប៉ូលក់ឈើឈ្នោះ តារ៉េ ដែលត្រូវ​បាន​មហាជន និង​អ្នក​កាសែតសង្ស័យថា វិក័យប័ត្រ​នេះ ទី១.ទើប​តែសរសេរថ្មីៗ បន្ទាប់​ពី​ តារ៉េ ចចារជាមួយសមត្ថកិច្ចមិន​ត្រូវ​នៅ​មុខ​អ្នក​កាសែត ទី២.លៀម មុំ​ បាន​ប្រាប់​សមត្ថកិច្ចថា ឈើនេះទិញ​ពីរឆ្នាំហើយ ទុក​ធ្វើ​ផ្ទះ តែវិក័យប័ត្រ ចុះ​ថ្ងៃខែតាំង​ពីឆ្នាំ២០១៤ ទី៣.ពលរដ្ឋ​នៅ​ក្បែរលកសិដ្ឋាននេះ បាន​ប្រាប់​ថា ឈើនេះទើប​តែដឹក​យក​មក​ដាក់​ពេលយប់ៗ មិន​ទាន់បាន​១ឆ្នាំនៅឡើយទេ ទី៤.ទឹក​ប៉ិចដែលសរសេរនៅ​លើ​វិក័យប័ត្រ​នេះថ្មីចែស បើធ្វើ​កោសល្យវិច័យច្បាស់​ជាដឹងច្បាស់ ទី៥.លៀម មុំ​ថាទិញឈើនេះ២ឆ្នាំហើយ ដូច្នេះវាគួរតែនៅលើ​វិក័យប័ត្រសរសេរឆ្នាំ២០១៧ ទើបបានវាត្រឹម​ត្រូវ មិន​មែន​ឆ្នាំ២០១៤ដូច​នៅលើ​វិក័យ​ប័ត្រនោះទេ។

ពលរដ្ឋ​នៅភូមិ​ទ្រាំងនេះបាន​លួច​បង្ហើបថា លៀម មុំ ជាស្រីកំណាន់​របស់​ម្ចាស់ដីជាបុរស់​វ័យ​ចំណាស់ម្នាក់ ដែល​ឧត្តម​ភរិយាស្របច្បាប់​ និង​កូនៗរបស់​គាត់​រស់​នៅ​ឯប្រទេសអូស្ត្រាលី ឯណោះ ហើយ​លៀមមុំ ធ្លាប់​បាន​តាំង​ខ្លួន​ជាប្រពន្ធស្រប​ច្បាប់​របស់​បុរស់រូបនេះ ឃុបឃិតគ្នា​ ក្លែង​បន្លំឯកសារសាធារណះ ដោយ​លួច​ផ្តិត​មេដៃជំនួស​ប្រពន្ធគេ​លក់​ដី​អស់​១១ប្លង់ ត្រូវ​បាន​ប្រពន្ធកូន​គេ​ប្តឹង​ឡើង​តុលាការជាប់​គុគអស់​រយះ​ពេល​២០ថ្ងៃទើប​តែចេញ ហើយ​ការ​ប្តឹង​ផ្តល់​នេះឡើង​ដល់​សាលាឧទ្ធរណ៍ហើយ មិន​ទាន់​ចប់​នៅឡើយទេ។

កូនប្រុស​កូនស្រីរបស់​បុរស់​ម្ចាស់​ដីកសិដ្ឋានខាងលើនេះ បាន​ខលទូរស័ព្ទពី​ប្រភេស​អូស្ត្រាលីមក​កាសែតកម្ពុជាសុវណ្ណភូមិ​ថា លៀម មុំ​ មិន​មែន​ជាប្រពន្ធស្របច្បាប់​របស់​ឪពុក​គាត់​ទេ លៀម មុំ​ ជាសាហាយរបស់​ឪពុក​គាត់​តែប៉ុណ្ណោះ ហើយ​លៀម មុំ​ បាន​កេងប្រវ័ញ្ញយក​ទ្រព្យ​សម្បត្តិរបស់​ពួកគាត់ ដែលជាកេរមរតក និង​ជាទ្រព្យរួម​របស់​ឪពុក​គាត់​ជាមួយ​ម្តាយគាត់ ដែល​ខិតខំ​រក​បាន​មក​តាំង​ពី​បាតដៃទទេ។ ពួក​គាត់​បន្ថែម​តាមទូរស័ព្ទទៀតថា ការ​ប្តឹងប្តល់ នៅ​មិន​ទាន់​ចប់​ទេ រវាងលៀមមុំស្រីកំស្នេហ៍របស់ឪពុក​គាត់ និង​ពួកគាត់​ជាកូន​ៗស្រប​ច្បាប់ពិតប្រាកដ។

ប្រភពពីពលរដ្ឋមួយចំនួន​សុំ​មិន​បញ្ចេញឈ្មោះបានលួច​ខ្សឹបប្រាប់​ ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិថា លៀម មុំ មាន​ខ្នងបង្អែកម្នាក់​នៅ​ធ្វើ​ការក្នុងតុលាការខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធជាមួយរឿងក្តី និង​ជាមួយរឿងឈើ តែកម្ពុជាសុវណ្ណភូមិ​សូម​លាក់​ទុក​សិន មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ តែសុំ​អោយ​អ្នក​នៅ​ក្រោយ​ខ្នងលៀមមុំ​នេះ​ដកខ្លួន​ចេញ​ទៅ​កុំ​អោយ​ប៉ះ​ពាល់​ដល់​កិត្តិយសរបស់ខ្លួន ព្រោះលៀមមុំ ជាមនុស្ស​មិន​សម​និង​រាប់​អានទេ។

ជាចុងក្រោយកូនៗដែលនៅអូស្ត្រាលី និង​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍នេះ ស្នើសុំ​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប លោកឯកឧត្តម ទិត្យ ណារ៉ុង ស្នង​ការ​ខេត្ត​សៀម​រាប លោក ម៉ុង ប៊ុនលីម នាយ​រដ្ឋ​បាលព្រៃឈើខេត្តសៀមរាប លោក ​កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំបូង​​ខេត្តសៀមរាប ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម​រាប មេត្តាសិក្សាករណី​បទល្មើស​ព្រៃឈើ​ខាងលើ​សាជាថ្មីឡើង​វិញ ហើយ​ផ្តន្ទាទោស​អ្នក​ស្រី លៀម មុំ​ ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​អោយ​ពលរដ្ឋ​បាន​ស្ងប់ចិត្ត និង​មាន​ការ​ជឿជាក់​ទៅ​លើ​ប្រព័ន្ធច្បាប់ និង​ជឿជាក់​ទៅលើ​ថ្នាក់​ដឹក​នាំ៕ ដោយ:ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1861ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1808ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1584ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1557ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2456ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2702ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1825ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1572ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន2116ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      292នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1739នាក់
ខែនេះ    53534នាក់
ឆ្នាំនេះ   270626នាក់
សរុប   57622022នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:55