កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ ដែលបានរៀមចំឡើងដោយ សមាគមអាដហុ ក្រោយជំនួយឧបត្ថមដោយ សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០១៩ នៅសាលារៀនវត្តដំណាក់ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានចំនួនសិក្ខាកាមចំនួន៣១នាក់។
.jpg)
ក្នុងវគ្គបណ្តុះបណ្តាលនេះ ផ្តោផ្តោតលើប្រធានបទបីសំខាន់ៗគឺ ទី០១.សេរីភាពមូលដ្ឋាន ទី២.សិទ្ធិមូលដ្ឋាន និង ទី៣.សុវត្ថិភាពបច្ចេកវិទ្យា។
សេរីភាពមូលដ្ឋាន ចែកចេញជាបីធំគឺ ទី០១.សេរីភាពក្នុងការបញ្ចេញមតិ ទី០២.សេរីភាពប្រមូលផ្តុំ និងទី០៣.សេរីភាពបង្កើតសមាគម។
សិទ្ធិមូលដ្ឋានចែកចេញជាប្រាំគឺ ទី០១.សិទ្ធិពលរដ ទី០២.សិទ្ធិនយោបាយ ទី០៣.សិទ្ធិសង្គម ទី០៤.សិទ្ធិសេដ្ឋកិច្ច និងទី០៥.សិទ្ធិវប្បធម៌។
ក្នុងនោះសិក្ខាកាមដែលបានចូលរួមមកពីបណ្តារស្រុកនានាក្នុងខេត្តសៀមរាប និង នៅក្នុងក្រុងសៀមរាប ខ្លះមកពីសមាគម សហគម អ្នកកាសែត មានប្រុសស្រី ក្មេងចាស់ ចំនួន៣១នាក់ ដែលបង្រៀនដោយ លោកគ្រូ ច័ន្ទ ចំរើន ប្រធានអង្គការអាដហុកប្រចាំខេត្តសៀមរាប និង ជួយរៀបចំដោយលោកស្រី នុត ចំរើន សហការីអង្គការអាដហុក។
អ្នកដែលបានចូលរួមក្នុងវគ្គចែករំលែកចំណេះដឹងនេះ ទទួលបានថ្លែបាយ ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅ សម្រាប់អ្នកមកពីស្រុកផ្សែង ក្រៅពីក្រុងសៀមរាប ឯអ្នកនៅក្នុងក្រុងទទួលបានតែថ្លៃបាយ និងថ្លៃធ្វើដំណើរតែប៉ុណ្ណោះ។
គេសង្កេតឃើញជាស្តែងថា កម្មវិធីខាងលើនេះ អ្នកដែលបានចូលរួម មានការសប្បាយរីករាយ ក្នុងការទទួលយកចំណេះដឹង ដើម្បីយកទៅចែករំលែង ដល់ប្រជាពលរដ្ឋដែលមិនបានមកសិក្សា និង ដើម្បីចូលរួមអោយសង្គមមានការគោរពសិទ្ធិសេរីភាព អោយកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការរក្សាសុខសន្តិភាព អោយបានឋិតថេចេរកាលតរៀងទៅអើយ៕ ដោយ:ផ្លុង រ៉េត






Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
| ថ្ងៃនេះ | 422 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1869 | នាក់ |
| ខែនេះ | 53664 | នាក់ |
| ឆ្នាំនេះ | 270756 | នាក់ |
| សរុប | 57622152 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:42 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

