សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 16 ខែ 12 ឆ្នាំ 2019 វេលាម៉ោង 02:55 នាទី ចំនួនអានៈ 1680

នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ២៥៨៨នាក់ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាស​នេះផងដែរ សម្តេច ហ៊ុន​ សែន បាន​មានប្រសាសន៍ថា សូមមន្ទីរពេទ្យ​ឯកជន​កុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំអោយមានការទទួលខុសត្រូវពីដើមដល់ចប់ ព្រោះ​​គ្លីនិក​ឯកជន​ភាគច្រើន​មាន​អ្នក​ជំងឺ ឬមាន​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍ បើក​ឡាន​ប្រដេញ​គ្នា​ដណ្តើម​យក​អ្នក​ជំងឺទៅ​ព្យាបាល តែ​ដល់ពេល​អ្នក​ជំងឺឈឺធ្ងន់​មើល​មិន​ជា ចាប់​ផ្តើម​បញ្ជូន​ទៅ​ពេទ្យរដ្ឋ ជូន​កាល​ទៅ​មិន​ទាន់​ដល់​ពេទ្យ​រដ្ឋ​ផង អ្នក​ជំងឺដាច់​ខ្យល់​តាម​ផ្លូវ​ស្លាប់​បាត់ទៅហើយ ជូនកាល​ទៅ​ដល់ពេទ្យរដ្ឋ​ដាក់​តែសេរ៉ូម​បាន​តែ​ប៉ុន្មាន​ម៉ោងក៏ស្លាប់​បាត់​ទៅ ហើយ​ពលរដ្ឋ​នាំគ្នាជេរស្តីបន្ទោស​តែមន្ទីរ​​ពេទ្យរដ្ឋ ពេទ្យ​រដ្ឋ​ក្លាយជាកន្លែងរុំសាកសពជាចុង​ក្រោយ​ ពេទ្យ​រដ្ឋ​ជា​កន្លែង​ទទួល​ថ្មបាក់ សូមពេទ្យ​ឯកជននៅ​ក្នុង​ប្រទេស​កម្ពុជា​​​កុំធ្វើ​បែប​នេះ​បន្តទៅទៀត។ សម្តច​បាន​សង្កត់ធ្ងន់ថា គ្លីនិកឯកជន​បាន​យក​អ្នក​ជំងឺទៅ​ព្យាបាល​អស់រយះពេល​បីបួន​ថ្ងៃ យក​លុយ​អ្នក​ជំងឺឡើង​ខ្សោះ​អស់ពី​ខ្លួន អស់សាច់ស៊ី ហើយ​អ្នក​ជំងឺឈឺកាន់តែធ្ងន់ ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យរដ្ឋ ចេះអីក៏ចេះយ៉ាង​នេះ! ចេះហ្នឹងគេហៅថាចេះអី? ឈប់ទៅកុំចេះចឹងទៀត។

ម្យ៉ាងវិញទៀត សម្តេច ហ៊ុនសែន សុំអោយខាង​ក្រសួង​សុខាភិបាល និង មន្ទីរសុខាភិបាល គ្រប់គ្រង​អោយ​បាន​រឿង​ឱសថក្លែងក្លាយ ជៀសវៀង​ធ្វើ​អោយ​ខូច​សុខភាព​ និង​ប៉ះពាល់ដល់​អាយុជីវិតប្រជាបលរដ្ឋ។

ជាក់ស្តែង​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​នៅក្នុង​ខេត្តសៀមរាប ម្ចាស់គ្លីនិក មិន​មាន​សញ្ញា​ប័ត្រ​​វេជ្ជបណ្ឌិតនោះទេ គឺ​យក​ឈ្មោះ​ វេជ្ជបណ្ឌិត​មួយចំនួន​នៅ​រាជធានីភ្នំពេញមក​ឈរឈ្មោះ​ជំនួស ពេល​មាន​រឿង​ម្តងៗ ហៅ​វេជ្ជបណ្ឌិតពី​ភ្នំពេញ​មក​អង្គុយ​ចាំផ្តល់បទសម្ភាសន៍ដល់​អ្នក​កាសែត បើនិយាយ​ពី​គ្លីនិកចិនវិញ ពួក​អស់​លោក​ជនជាតិចិន​ថៅកែគ្លីនិកនោះ តាំងខ្លួន​ជាវេជ្ជបណ្ឌិតមក​ពី​ស្រុកចិត តែតាម​ពិត​គ្មាន​សញ្ញាប័ត្រវេជ្ជបណ្ឌិតពិតប្រាកដនោះទេ ហើយ​ខាង​ស្ថាន​ទូត​ក៏មិន​បាន​ទទួល​ស្គាល់ថាជាវេជ្ជបណ្ឌិតដែរ នេះបើ​តាម​ការ​ស៊ើប​អង្កេត​កន្លង​មក​។​ ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប មានការ​ព្រួយ​បារម្ភខ្លាំងណាស់ សូម​មន្ទីរសុខាភិបាល និង ក្រសួង​សុខាភិបាល​រឹត​បន្តឹង​រឿង​នេះអោយ​បាន​ល្អផងទាន៕ ដោយ៖ ផ្លុង​ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2521ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1835ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1683ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1766ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1353ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន43ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2466ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3886ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2523ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2517ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      330នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1777នាក់
ខែនេះ    53572នាក់
ឆ្នាំនេះ   270664នាក់
សរុប   57622060នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35