ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនិងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកំលាំងសហការពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នគរបាលខេត្តសៀមរាប និង វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកិច្ចប្រតិបត្តិការបើកការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាដកម្មគិតទុក បានជោគជ័យសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះឈ្មោះហេង វិឆ័យ ភេទប្រុស អាយុ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៦.០១.២០២០ ដោយរងការកាប់យ៉ាងព្រៃផ្សៃគ្មានធម៌មេត្តា ដោយក្រុមក្មេងទំនើង១ក្រម ដោយសារតែជម្លោះបន្តិបន្តូចក្នុងក្លឹមកាឡាក់សុីក្រោយពីមានការឈ្លោះក្នុងក្លឹបដោយមានការបំបែកពីសន្តិសុខហើយ ជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបទៅផ្ទះតែត្រូវជនល្មើសនាំគ្នាជិះម៉ូតូប្រដេញម៉ូតូជនរងគ្រោះដល់ចំណុចស្ងាត់ក្រោយសណ្ឋាគារសូហ្វីតែល ក៏នាំគ្នាស្កាត់អោយឈប់កាប់យកតែម្ដងនិងកាំបិតខ្វែវត្រូវនិងបក្សពួកជនល្មើសកាប់ថែម១ដាវទៀតត្រូវខ្នងជនរងគ្រោះ បណ្ដាលអោយស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ។ .ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលក្រុងបានបើកការសើុបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីខ្ញុំបាទទើបស្រាវជ្រាវចាប់បានជនល្មើសជាបន្តបន្ទាប់ ដោយប្រើពេលវេលារយពេល៧ថ្ងៃ ៦យប់ សរុបជនល្មើសចាប់បានចំនួន៦នាក់ៈ
១/ ឈ្មោះចើន គឹមចិន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ ម្ចាស់ខ្វែវ ២/ ឈ្មោះគង់ សូរិយា ហៅ ទើយ ភេទប្រុស អាយុ២០ឆ្នាំ ជាសហចារី ៣/ ឈ្មោះលុន ចំរើនរិត ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ អ្នកកាន់ដាវ កាប់ថែមត្រូវជនរងគ្រោះត្រូវខ្នង ក្រោយជនរងគ្រោះដួល ៤/ ឈ្មោះអុល ពិសិដ្ឋ ហៅសិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជាសហចារី ៥/ឈ្មោះងួន ធារ៉ា ហៅហល់ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាន់ខ្វែវកាប់លើជនរងគ្រោះត្រូវក្បាលផ្នែកខាងបញ្ឆិតចំហៀងផ្នែកស្ដាំបណ្ដាលអោយជនរងគ្រោះដួល ៦/ឈ្មោះវ៉ន វែន ហៅវ៉ែន អាយុ២១ឆ្នាំ ជាសហចារី .វត្ថុតាងដកហូតបានរួមមាន ១/ ម៉ូតូម៉ាកDream ជិះធ្វើសកម្មភាព២គ្រឿង ២/ ដាវ ០១ដើម ៣/ កាំបិតខ្វែវ ០១ដើម ៤/ផ្លាកលេខម៉ូតូ១សន្លឹក កិច្ចប្រតិបត្តិការស្រាវជ្រាវសើបអង្កេតត្រូវបានបញ្ចប់នៅ០២.០២.២០២០ និងបានរៀបចំសំណុំរឿងនិងបញ្ជុនជនល្មើសទៅផ្ដន្ទាទោសនៅតុលាការ។ .ហើយនៅថ្ងៃទី០២.០២.២០២០ ក៏លោកឧត្ដមសេនីយ៍ត្រីភឹងចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តនាំយកថវិការចំនួន២លានរៀលមកឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមប្រតិបត្តិការ ដោយថវិការចំនួន១លានរៀលជារបស់លោកស្នងការ និង១លានរៀលទៀតជាថវិការផ្ទាល់ខ្លួនរបស់លោកភឹង ចិន្ដារ៉េត ស្នងការរង ៕






លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
ដួងចិត្តស្រ្តី ១០យ៉ាង
ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ
ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស
ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស
ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
| ថ្ងៃនេះ | 157 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1604 | នាក់ |
| ខែនេះ | 53399 | នាក់ |
| ឆ្នាំនេះ | 270491 | នាក់ |
| សរុប | 57621887 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

