គម្រោងបារាយណ៍សិប្បនិមិ្មតស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាបដែលគេអោយឈ្មោះថា ”យកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬ ធ្វើនុំអត់ម្សៅ“ របស់សម្តេចព្រះសង្ឃរាជ ទេពវង្ស កាលពីឆ្នាំ២០១៩ ដែលមានលោក គង់មង្គល ក្មួយសម្តេចព្រះសង្ឃរាជផ្ទាល់ មានទួនាទីជាប្រធានសហគមន៍ប្រើប្រាសទឹកសង្កាត់ជ្រាវ លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ និងលោក គង់បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ ជាអ្នកដឹកនាំគម្រោងផ្ទាល់បានបរាជ័យយ៉ាងអាម៉ាស់ដោយដោយអាជ្ញាធរចុះបិតព្រោះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ បន្សល់ទុកនូវបំណុលជំពាក់ម្ចាស់គ្រឿងចក្របួនក្រុមដែលមានចំនួនទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លារអាមេរិក ហើយមិនព្រមសងរហូតដល់បច្ចុប្បន្ននេះ។
លោក ជា គឹមឆែ (ហៅស៊ីន) ដែលជាម្ចាស់គ្រឿងចក្រម្នាក់ក្នុងចំណោមបួននាក់បានដាក់ពាក្យបណ្តឹងចូលតុលាការខេត្តសៀមរាបសុំអោយតុលាការចេញសាលក្រមសម្រេច ទាមទាលក្ខខណ្ឌបីចំណុចកាលពីថ្ងៃទី០៤ខែគុម្ភ:ឆ្នាំ២០២០ដើម្បីទាមទាបំណុលពីលោក ក្អោមរ៉ន និង លោក គង់បឹប នូវចំណែកទឹកប្រាក់របស់ខ្លួនដែលមានចំនួនសរុប ១៣៤៦១៣.៧USD (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បីចុចប្រាំពីរដុល្លារអាមេរិក) ទាមទាសំណងជម្ងឺចិត្ត ១០០០០០.០០USD (ដប់ម៉ឺនដុល្លារអាមេរិក) និង សេវាមេធាវីចំនួន ២០០០០.០០USD (ពីរម៉ឺនដុល្លារអាមេរិក) តែជាអកុសល្យរហូតមកដល់ថ្ងៃនេះលោក ជា គឹមឆែ នៅតែពុំទាន់បានទទួលសំណងនៅឡើយ ដោយលោក ក្អោបរ៉ន និង លោក គង់បឹង សន្យាខ្យល់ថាចាំថ្ងៃនេះថ្ងៃនោះតែរហូត។
សូមរំលឹកផងដែរថា ដីព្រៃលិចទឹកចំនួន២៨៨ហិចតាក្នុងអាងស្តុកទឹក ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ត្រូវបានឈួសឆាយបំផ្លាញ ហើយជីកកកាយដយកដីលក់ យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនដោយបុគ្គលបីរូបដែលមានឈ្មោះថា គង់មង្គល ក្អោបរ៉ន និង គង់បឹប ខាងលើនេះ ត្រូវបានក្លាយជាវាលរហោលឋាន និង រណ្តៅជ្រៅៗ ដែលជាហានីភ័យដល់មនុស្សលោក និង សត្វគោក្របី នូវរដូវវស្សាផង ហើយបានក្លាយជាគម្រោងមេម៉ាយឥតខ័ណ្ឌស្លារហូតដល់បច្ចុប្បផង។
លោក ជា គឹមឆែ (ហៅស៊ីន) ដើមចោទ ជាម្ចាសគ្រឿងចក្រដែលរងនូវការខាតបង់ថវិការផ្ទាល់ខ្លួនក្នុងកិច្ចសន្យាកាយដីធ្វើបារាយណ៍សិប្បនិម្មិតខាងលើបានសុំអង្វរទៅល្ថាប័នតុលាការខេត្តសៀមរាបមេត្តាជួយផ្តល់យុត្តិធម៌ជូនលោកដោយចេញសាលក្រមសម្រចអោយលោក ក្អោមរ៉ន និង លោក គង់បឹប ដែលជាសហចុងចម្លើយ ក្នុងរឿងក្តីរដ្ឋប្បវេណីលេខ ៤១ ចុះថ្ងៃទី០៤ ខែគុម្ភ: ឆ្នាំ២០២០ អោយសងលុយដែលជំពាក់លោកទាំងអស់ដែលមានរៀបរាប់ខាងលើ សងសំណងជម្ងឺចិត្ត និង សងថ្លៃសេវាមេធាវីដល់លោកអោយបានឆាប់ៗផង ព្រោះលោកមានការខ្វះខាតត្រូវការថវិការទាំងនោះជាចំាបាច់៕ ដោយ៖ ផ្លុងរ៉េត












ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
| ថ្ងៃនេះ | 433 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1880 | នាក់ |
| ខែនេះ | 53675 | នាក់ |
| ឆ្នាំនេះ | 270767 | នាក់ |
| សរុប | 57622163 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:47 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

