
ព្រៃលិចទឹកជម្រកត្រីពងកូននៅរដូវវស្សា ជម្រកសត្វស្លាប និងជីវ:ចម្រុះគ្រប់ប្រភេទ នៅតំបន់អភិរក្សបឹងពារាំង ស្ថិតក្នុងសង្កាត់សៀមរាប និងសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អស់ប្រហែល៥៥ហិចតា។
ឡានទឹកពន្លត់អគ្គីភ័យជាច្រើនគ្រឿង របស់ស្នងការនគរបាលខេត្តសៀមរាប របស់កងរាជអាវុធហត្ថខេត្តសៀមរាប របស់អាជ្ញាធរអប្សរា និងគ្រឿងចក្ររបស់ឯកឧត្តមសៀងណាំ បានសហការគ្នាដើម្បីពន្លត់អគ្គីភ័យខាងលើនេះ។
បើទោះជាមានឡានពន្លត់អគ្គីភ័យដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ដោយ ក៏ពុំអាចពន្លត់ភ្លើងឆេះព្រៃនេះបានមួយរយភាគរយដែរ អាចគ្រប់គ្រងស្ថានការណ៍បានត្រឹមតែ៨០ភាគរយតែប៉ុណ្ណោះ ព្រោះភ្លើងឆេះងំនៅក្នុងដីល្បាប់ខាងក្រោម ម្យ៉ាងវិញទៀតឆេះជាច្រើនកន្លែងក្នុងពេលតែមួយ ហើយព្រៃស្តុកគ្មានផ្លូវសម្រាប់ឱ្យឡានពន្លត់អគ្គីភ័យចូល ដែលជាហេតុធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង សម្រាប់ក្រុមពន្លត់អគ្គីភ័យខាងលើនេះ។
តែក៏ជាកុសលផលបុណ្យ នៅយប់ថ្ងៃទី១៨ មានភ្លៀងធ្លាក់មួយមេតូច និងយប់ថ្ងៃទី១៩ ភ្លៀងបានធ្លាក់មួយមេធំទៀត ធ្វើអោយភ្លើងឆេះព្រៃ រលត់មួយរយភាគរយ។
លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិកាលពីថ្ងៃទី១៨ ម្សិលមិញថា ភ្លើងឆេះព្រៃនេះគឺបណ្ដាលមកពីមានអ្នកកាប់រុករានទន្ទ្រានយកព្រៃលិចទឹក ហើយបានដុតរាលឆេះមកពីខាងសង្កាត់សៀមរាបមុន។ លោកក្អោបរ៉នបានបន្តថា មុខសញ្ញាអ្នកឈូសឆាយនិងដុតព្រៃលិចទឹកខាងលើនេះ ខាងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចហើយ លោកមានសង្ឃឹម៨៥ភាគរយ ថានឹងអាចចាប់ជនល្មើសបាន។
លោក ទាគឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ម្សិលមិញថា បារីបើគ្មានអ្នកដុតវាក៏មិនឆេះដែរ។
លោក នួនពុទ្ធារ៉ា អភិបាលគណអភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀសីហា អភិបាលគណៈអភិបាលខេត្តសៀមរាប បានចុះផ្ទាល់ដល់កន្លែងឆេះព្រៃ កាលពីយប់ថ្ងៃទី១៨។ លោកអភិបាលក្រុងនិងឯកឧត្តមអភិបាលខេត្ត កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងករណីភ្លើងឆេះព្រៃខាងលើនេះ។
ពលរដ្ឋក្នុងខេត្តសៀមរាប សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញ អាចវែកមុខជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលដទៃទៀត ធ្វើត្រាប់តាម៕ ដោយ: ផ្លុងរ៉េត











សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1739 | នាក់ |
| ខែនេះ | 53534 | នាក់ |
| ឆ្នាំនេះ | 270626 | នាក់ |
| សរុប | 57622022 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

