មន្ត្រីការបរទេសចិនបានចេញមុខការពារខ្លួនចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក អំពីទំនាក់ទំនងយោធាជាមួយកម្ពុជា ពិសេសលើការព្រួយបារម្ភចំពោះវត្តមានកងទ័ពចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការចេញមុខអះអាងជាថ្មីរបស់ភាគីចិន គឺធ្វើបន្ទាប់ពីមានការលើកឡើងរបស់ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា អំពីការសាងសង់មូដ្ឋានទ័ពចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។
ទំនាក់ទំនងរវាងចិន និងកម្ពុជាបានរួមចំណែក ធ្វើឲ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសន្និសិទកាសែតប្រចាំថ្ងៃរបស់ខ្លួន ដែលដកស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិន និងកម្ពុជារីករាយនឹងមិត្តភាពប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
បើតាមអ្នកនាំពាក្យការបរទេសចិនរូបនេះ ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗ និងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការចេញមុខអះអាងជាថ្មីរបស់ភាគីចិនបែបនេះ គឺបន្ទាប់ពីមានការលើកឡើង របស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នៅចំពោះមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ អំពីការសាងសង់មូដ្ឋានយោធាចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិករូបនេះ សំដែងជាកង្វល់ថា សកម្មភាពយោធារបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកស្រី ថែមទាំងជំរុញមេដឹកនាំកម្ពុជាឲ្យរក្សាគោលនយោបាយការបរទេសប្រកបដោយតុល្យភាព និងឯករាជ្យ។
ឆ្លើយតបនឹងការលើកឡើងម្តងហើយម្តងទៀតពីបញ្ហាមូលដ្ឋានកងទ័ពចិននៅកម្ពុជានេះ ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅថ្ងៃទី៣ មិថុនា ក៏បានអះអាងថា កម្ពុជានឹងអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកចុះពិនិត្យទីតាំងកំពង់ផែរាមដោយផ្ទាល់ ដើម្បីជំរៈមន្ទិលសង្ស័យពីវត្តមានមូលដ្ឋានកងទ័ពចិន៕
ប្រភពព័ត៌មានៈ RFI






ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1739 | នាក់ |
| ខែនេះ | 53534 | នាក់ |
| ឆ្នាំនេះ | 270626 | នាក់ |
| សរុប | 57622022 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:54 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

