ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1854

ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដាក់​កំហិត​ឲ្យ​ប្រជាជន​វៀតណាម និង​ជនជាតិ​ខ្មែរ​ឥស្លាម​ ចាកចេញ​ពី​ផ្ទៃ​ទឹក​នៅទីក្រុង​ភ្នំពេញ​ឲ្យអស់​ក្នុង​រយៈពេល​១​សប្តាហ៍។ ប៉ុន្តែ​តំណាង​ទូត​វៀត​ណាម​ដែល​ជិត​ផុត​អាណត្តិ​ បាន​អះអាង​ថា នេះ​គឺ​ជាការ​សម្រេច​ចិត្ត​ភ្លាមៗ ហើយធ្វើ​ឲ្យស្ថាន​ភាព​របស់​ប្រជាជន​នៅ​លើ​ភូមិ​អណ្តែត​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ជាពិសេសនៅ​ក្នុង​បរិបទ​កូវីដ១៩​។

គ្រួសារក្រីក្រ​ដែលរួមមានទាំងជនជាតិខ្មែរឥស្លាម និងភាគច្រើនមានប្រហែល១.០០០ គ្រួសារមានដើមកំណើតវៀតណាម ពួកគេបានរស់នៅទីនេះអស់រយៈពេលជាច្រើនជំនាន់ ប្រហែលជាង ៤០ ឆ្នាំមកហើយ និងមានប័ណ្ណស្នាក់នៅស្របច្បាប់ផងដែរ។​ នេះគឺជាការអះអាង​របស់ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅកម្ពុជាតាមរយៈ​​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅថ្ងៃទី៤​មិថុនា។

​បើតាម​ឯកអគ្គរដ្ឋទូត​​ដែល​ជិត​ផុត​អណត្តិរូបនេះ​ ការ​ដាក់​កំហិត​រយៈពេល​៧ថ្ងៃ ឲ្យ​ប្រជាជនទាំងនោះ​ចាកចេញ​ពីផ្ទៃទឹក​គឺលឿនពេក និងមិនអាចអនុវត្តទៅរួចឡើយ។ គ្រួសារភាគច្រើនក្រីក្រខ្លាំងណាស់គឺមានតែផ្ទះតូចៗអណ្តែតទឹក និងទូកមួយគ្រឿងដែល​បានមកពីការខ្ចីប្រាក់ដើម្បីចិញ្ចឹមត្រីនិងការ​ធ្វើ​នេ​សាទ​​ជាលក្ខណៈគ្រួសារ។

ដោយបានចុះទៅជួបផ្ទាល់កាលពីថ្ងៃទី៤មិថុនា លោក វូ ក្វាងមិញ និង​ប្រធានសមាគមវៀតណាម​នៅកម្ពុជា បាន​អះអាងថា ពួកគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញពន្យាដល់​ប្រជាជនទាំងនោះ ក្នុង​ការ​ចាកចេញ​ពីផ្ទៃទឹក រហូត​ដល់ពេល​ដែលអាចរកទីតាំងសមរម្យ​ដើម្បី​រស់​នៅលើ​គោក។

សាលា​រាជធានីភ្នំពេញ​បានប្រកាស​ទុកពេល​មួយសប្ដាហ៍​ឲ្យពលរដ្ឋ​កំពុងរស់នៅ​លើផ្ទៃទឹក​នៃភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​រុះរើ​ផ្ទះបណ្ដែតទឹក​ ផ្ទះទូកតូចៗ​ និងសំណង់​មិនរៀបរយ​លើផ្ទៃទឹក​និងបែចិញ្ចឹម​ត្រី ចេញ​ជាបន្ទាន់​ ចាប់ពីថ្ងៃទី២​រហូតដល់​ថ្ងៃទី៩មិថុនា​។​ ជំនួសឲ្យ​ការរស់នៅ​លើផ្ទៃទឹក​សាលារាជធានីភ្នំពេញ​លើកទឹកចិត្ត​ឲ្យពលរដ្ឋ​ដែលកំពុង​រស់នៅ​លើផ្ទៃទឹក​ ឡើងមករស់នៅ​និងចិញ្ចឹម​ត្រីនៅក្នុងស្រះ​លើដីគោក​វិញ​។

បើតាមសាលារាជធានីភ្នំពេញ ការរស់នៅលើទឹកបែបនេះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ការបន្ទោបង់ពាសវាលពាសកាលចូលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ ខូចគុណភាពទឹក  បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកផងដែរ៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1997ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1769ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1865ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2345ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1649ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1861ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3503ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1840ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1527ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1637ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      498នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1945នាក់
ខែនេះ    53740នាក់
ឆ្នាំនេះ   270832នាក់
សរុប   57622228នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:41