មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរិយាមាយាទឱ្យបានទេ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1887

លោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​បដិសេធន៍ជាច្រើន​ដង មិន​ធ្វើ​លិខិតបញ្ជាក់​កិរិយាមាយាទឱ្យ​ពលរដ្ឋម្នាក់រស់​នៅ​ក្នុងភូមិ​ជ្រាវ សង្កាត់ជ្រាវ ដោយលោក​បាន​អះអាង​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។

ពាក់ព័ន្ធករណីខាងលើនេះ លោក សៀ-ឆៃណា ពលរដ្ឋម្នាក់​រស់នៅក្នុង​​ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ​បាន​ប្រាប់អ្នកយក​ព័ត៌មានយើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា ”ខ្ញុំ​បាន​ទៅដាក់ពាក្យសុំទៅលោក ស៊ត់-សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវឱ្យ​​ជួយ​បញ្ជាក់​កិរិយាមាយាទឱ្យខ្ញុំ​ជា​ច្រើ​នដងមិន​បាន​ រហូតដល់ខ្ញុំ​សុំឱ្យ​លោក​មេធាវីរបស់ខ្ញុំ​ធ្វើ​លិខិតបញ្ជាក់ថា ខ្លួនខ្ញុំ​គ្រាន់តែ​ជាជន​សង្ស័យពុំមែន​ជាពិរុទ្ធជនទេ តែទោះជាយ៉ាងណាក៏លោកមេប៉ុស្តិ៍រូបនេះនៅតែនិយាយពាក្យដដែលៗថា ”ឱ្យតែពួកអាជាប់គុគ ឬ ចេញពីគុគ លោក​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ“។ លោក សៀ-ឆៃណា បានបន្ថែមថា កាលពីកន្លះឆ្នាំមុន​លោក​បាន​ធ្វើ​ជ្រុះ​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ហើយ​លោក​បាន​ទៅ​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់ជ្រាវដដែល តែ​ក៏ត្រូវ​លោកមេប៉ុស្តិ៍រូបនេះបដិសេធមិន​ព្រមទទួល​ពាក្យ​បណ្តឹង​​របស់លោក​ ហើយ​ប្រាប់​មក​លោក​វិញថា ទៅប្តឹង​​​នៅ​ឯសាលាក្រុងទៅ ខាង​ប៉ុស្តិ៍​គ្មាន​ទទួល​នាទីទទួល​ពាក្យ​បណ្តឹង​ទេ។

នៅរសៀលដដែលនេះលោក ស៊ត់-សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ បាន​ប្រាប់​កាសែត​កម្ពុជា​សុវណ្ណភូមិតាម​ទូរស័ព្ទ​ថា ”ឱ្យតែពួកជាប់គុគ ឬ ចេញពីគុគ ខ្ញុំ​​មិន​អាច​ធ្វើ​លិខិត​បញ្ជាក់កិរិយា​មាយាទឱ្យបានទេ នៅប៉ុស្តិ៍ណាក៏គេមិន​ធ្វើ​ឱ្យដែរ“។

លោក ដា-ចំរើន អធិការនគរបាល​ក្រុង​សៀមរាបបាន​ប្រាប់តាមទូរស័ព្ទនៅរសៀល​ដដែល​នេះថា ”ប្រហែលជាលោក​មេប៉ុស្តិ៍ ស៊ត់-សៃ​ គាត់មិន​យល់ ចាំខ្ញុំប្រាប់ទៅគាត់ឱ្យធ្វើឱ្យ“។

លោក ស៊ុត-ជារាម មេធាវីរបស់លោក សៀ-ឆៃណា បាន​ប្រាប់តាមទូរព័ព្ទនៅរសៀលនេះផង​ដែរ​ថា ”ខ្ញុំបានសរសេរលិខិតបញ្ជាក់មួយច្បាប់ឱ្យ​លោក សៀ-ឆៃណា ភ្ជាប់ជាមួយ​ឯកសារផ្សេងៗ ដាក់ទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវ ដើម្បីសុំធ្វើ​លិខិតបញ្ជាក់កិរិយាមាយាទ តែបើ​ខាងមេប៉ុស្តិ៍​នគរ​បាល​សង្កាត់​ជ្រាវ​នៅ​តែ​មិន​ព្រម​ធ្វើ​ឱ្យទៀត ខ្ញុំក៏មិន​យល់ពីកិច្ចការងាររបស់គាត់ដែរ តែខ្ញុំគ្រាប់​តែ​ចង់​បញ្ជាក់​តាម​ផ្លូវ​ច្បាប់​ថាលោក​ សៀ-ឆៃណា ពុំមែន​ជាជនមានទោស ឬ ពិរុទ្ធជន នោះទេ គាត់​គ្រាន់​តែជាជន​សង្ស័យដែល​ធានាក្រៅ​ឃុំតែប៉ុណ្ណោះ ទោះជាក្រសួងយុត្តិធម៌ក៏គេ​បញ្ជាក់កិរិយាមាយាទឱ្យដែរ​រឿងប៉ុណ្ណឹង“។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន ​ស្រវឹងស្រា​អស់​សាច់ក្លែង​បែកគំនិតគិតខ្លី​ខ្ចី​ម៉ាស៊ីឆក​ត្រីពី​ម្ចាស់ផ្ទះផឹកស៊ី​ជាមួយ​គ្នា​ យក​ទៅ​ឆកត្រីតាម​ប្រឡាយបានត្រីក្រាញ់​បួនប្រាំក្បាល ហើយក៏ត្រូវបាន​មេប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រាវចាប់បញ្ជូន​ខ្លួនឱ្យទៅ​មន្ត្រីជលផល ​កសាងសំណុំរឿងបញ្ជូនទៅតុលការ ជាប់ឃុំអស់រយ:ពេល​១៧ថ្ងៃ ពីបទនេសាទដោយប្រើ​ម៉ាស៊ីន​ខុសច្បាប់ តែត្រូវ​បាន​លោកមេធាវី ស៊ត ធារាម ធានាឱ្យ​នៅ​ក្រៅឃុំជាបណ្តោះអាសន្ន។

សូរំលឹកផងដែរថា នៅសង្កាត់ជ្រាវនេះ មានអ្នក​រក​ស៊ីឆក់ត្រីជាអាជីពជាច្រើន​នាក់ ត្រូវ​បាន​កម្លាំងនគរបាល​សង្កាត់​ជ្រាវ​ឃាត់ឃ្លួនបាន​ជាញឹក​ញាប់ តែលោក ស៊ត-សៃ មេប៉ុស្តិ៍រូប​នេះពុំដែល​បញ្ជូន​ខ្លួនជនទាំង​នោះ​ឱ្យ​ទៅ​ជាប់​គុគ​ដូច​លោក សៀ-ឆៃណា និង លោក សារឹម-វណ្ណថន នោះទេ គ្រាន់​តែ​ធ្វើ​កិច្ច​សន្យាណែនាំ ឬ ផាក​ពិន័យ​តិច​តួច​តែប៉ុណ្ណោះ អភ័ព្វអ្វីតែបុគ្គល​ពីររូប​​នេះ ជាប់គុគអស់រយ:ពេល​១៧ថ្ងៃ គ្រាន់តែ​​ស្រវឹងស្រាបាត់បង់ស្មារតី ទៅឆក់ត្រីយក​មកក្លែមស្រា ដែល​មិន​មែន​ជាអ្នក​អាជីពអ្នក​ឆកត្រីដូច​គេ​នោះទេ។

លោក សៀ-ឆៃណា សំនូមពរទៅ​លោក ដា-ចំរើន អធិការនគរបាល​ក្រុងសៀមរាប ឯកឧត្តម     ទិត្យ-ណារ៉ុង ស្នងការនគរបាល​ខេត្តសៀមរាប លោក នួន-ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប និងជា​ពិសេស ឯកឧត្តម ទៀ-សីហា អភិបាល​គណអភិបាល​ខេត្តសៀមរាប​ មេត្តាផ្តល់ភាព​យុត្តិធម៌ដល់រូប​លោកជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបនេះផង ហើយសូម​ថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តា​ជួយ​ណែនាំលោកមេប៉ុស្តិ៍រូប​នេះឱ្យចេះស្រលាញ់រាស្ត្រឱ្យបាន​ស្មើៗ​គ្នាផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1621ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1559ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1817ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1906ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2470ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1933ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1553ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3872ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន2008ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1787ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      330នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1777នាក់
ខែនេះ    53572នាក់
ឆ្នាំនេះ   270664នាក់
សរុប   57622060នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35