
កាលពីរសៀថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ មានអ្នកកាសែតក្នុងខេត្តសៀមរាបមួយចំនួនបានសរសេរព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុគដោយរិះគន់ថា លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាប ជាអ្នកនៅពីក្រោយខ្នងហាងបញ្ចាំមួយកន្លែងស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ កាសែតកម្ពុជាសុវណ្ណភូមិថា មួយជីវិតរបស់លោកមិនចេះរកស៊ីបើកហាងបញ្ចាំ ឬកាងហាងបញ្ចាំដូចការចោទប្រកាន់នោះទេ។ លោកឧត្តមសេនីយ៍ត្រីរូបនេះបានបន្តទៀតថា កាលពីម្សិលមិញលោកមិនស្រួលខ្លួនសុខភាពមិនសូវល្អ ទើបមិនបានតបតជាមួយអ្នកដែលសរសេរព័ត៌មានរិះគន់លោកតាមបណ្តាញសង្គមទាំងនោះ។ លោកឧត្តមសេនីយ៍ត្រីបានបន្ថែមទៀតថា មានអ្នកកាសែតខ្លះប្រើភាសាអសុរោះ ខ្វះវិជ្ជាជីវ: សុទ្ធតែលោកជញ្ជក់ឈាមរាស្ត្រជាដើម ធ្វើឱ្យលោកបាត់បង់កិត្តិយស ព្រោះតែការគិតខុសរបស់អ្នកកាសែតមួយចំនួនសរសេរតាមគ្នាដោយគ្មានប្រភពនិងឯកសារភស្តុតាងច្បាប់លាស់យ៉ាងដូច្នេះ។
លោក ចាន់ ប៊ុនហុង ដែលត្រូវបានអ្នកកាសែតសរសេររិះគន់កាលពីម្សិលមិញថា លោកបើកសាខាហាងបញ្ចាំយកការប្រាក់ខ្ពស់កប់ពពក($100យកការប្រាក់$20ក្នុងមួយខែ)ស្ថិតក្នុងនៅភូមិតាវៀនខាងលើនេះ ក៏បានប្រាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០២ដដែលនេះថា ហាងបញ្ចាំនោះមិនមែនជារបស់លោកទេ លោកបានបិតហាងបញ្ចាំប្រហែលមួយឆ្នាំហើយ លោកមិនជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះទេ វាជាការយល់ច្រឡំរបស់ក្រុមអ្នកសារព័ត៌មានទាំងនោះតែប៉ុណ្ណោះ។
លោក ម៉េង ហួត ចាងហ្វាងកាសែតសៀមរាបថ្មី បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី០២កក្កដានេះថា បានជាលោកហ៊ានបង្ហោះព័ត៌មានតាមហ្វេសប៊ុគ ព្រោះលោកមានបណ្តាញរាយការណ៍ប្រាប់លោកច្បាស់លាស់អំពីហាងបញ្ចាំនេះ តែបន្តិក្រោយមកកាលពីថ្ងៃទី០១ម្សិលមិញខាងសមត្ថកិច្ចខលទូរស័ព្ទសុំឱ្យលោកលុបអត្ថបទវិញសិន។ លោកម៉េងហួតបានបន្ថែមថា នៅព្រឹកថ្ងៃទី០២កក្កដា ឆ្នាំ២០២១នេះ ខាងនគរបាលប៉ុស្តិ៍ស្លក្រាមបានកោះហៅលោកទៅបំភ្លឺ តែលោកក៏ពុំទាន់ដឹងថា ខាងនគរបាលប៉ុស្តិ៍ស្លក្រាមគេចង់សាកសួរពីរឿងហេតុអ្វីនោះទេ។
លោក ទៀវ សំអុល ចាហ្វាងគេហទំព័រថ្ងៃថ្មី បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០២នេះផងដែរថា លោកបានឃើញលោកម៉េងហួត ចុះផ្សាយស្មានថា ជាព័ត៌មានពិត ក៏ចាប់យកព័ត៌មាននោះមកផ្សាយបន្ត តែក្រោយមកលឺថាជាព័ត៌មានមិនពិតក៏សម្រេចចិត្តផ្សាយបកស្រាយវិញតាំងតែពីម្សិលមិញបាត់ទៅហើយ។
យោងតាមខ្សែអាត់សំលេងមួយរបស់ពលរដ្ឋដែលធ្លាប់រងការគៀបសង្កត់ពីហាងបញ្ចាំនៅក្រោយផ្សារលើធំថ្មីនេះ បានអះអាងថា ”ម្ចាស់ហាងបញ្ចាំនេះមានខ្សែស្រឡាយអ្នកធំ ធ្លាប់ថតរូបជាមួយថ្នាក់ដឹកនាំធំៗ ម្យ៉ាងវិញទៀតប្រើអំណាចក្នុងការរកស៊ីដូចជា៖
១.ខ្ចី$100 យកការប្រាក់ $20ក្នុងមួយខែ
២.បង់ការយឺត១ថ្ងៃពិន័យ$១៥
៣.បង់យឺត២ថ្ងៃពិន័យ$៤៥
៤.ខានបង់២ខែ ទៅរឹបអូសយកទ្រព្យសម្បត្តិដល់ផ្ទះ ឬ ស៊ីដាច់របស់បញ្ចាំនោះតែម្តង ហើយការរឹបអូសម៉ូតូដល់ផ្ទះ (ការបញ្ចាំកាដគ្រី) ជូនទៅរឹបអូសខ្លួនឯង ជូនបញ្ជាឱ្យកងកម្លាំងទៅរឹបអូសជំនួសក៏មាន។
ពលរដ្ឋដែលជួបការលំបាកក្នុងសម័យកាលកូវីដ១៩ ដែលបានយកទ្រព្យសម្បត្តិទៅដាក់បញ្ចាំតាមហាងបញ្ចាំ ស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តសៀមរាប មេត្តាជួយត្រួតពិនិត្យអំពីតម្លៃការប្រាក់ និងច្បាប់ទំលាប់ ឱ្យបានសមស្របទៅតាមផ្លូវច្បាប់ផង កុំឃើញពួកគាត់ធ្លាក់អណ្តូងហើយ ទំលាក់ថ្មថែមពីលើ៕ ដោយ៖ ផ្លុងរ៉េត






អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
| ថ្ងៃនេះ | 244 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1691 | នាក់ |
| ខែនេះ | 53486 | នាក់ |
| ឆ្នាំនេះ | 270578 | នាក់ |
| សរុប | 57621974 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:14 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

