ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបផងនោះ ត្រូវបានប៉ូលិសពាក់សក្ត័៤កន្លះម្នាក់ ប្តឹងទៅសាលាឧទ្ធរណ៍ពីបទ រំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់រហូតដល់ទៅ ២៣៥,០០០ដុល្លារអាមេរិក។
ពាក់ព័ន្ទករណីខាងលើនេះដើមបណ្តឹងមានឈ្មោះ សំ សុខហេន ជាវរសេនីយ៍ទោ មានតួនាទីនាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តសៀមរា បានផ្តល់បទ សម្ភាសន៍ដោយផ្ទាល់ថា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ រូបលោកនិងឪពុក រួមទាំងចុងចម្លើយ បានព្រមព្រៀងគ្នាទិញដីនិងផ្ទះមួយកន្លែង ក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប តម្លៃ៥៦ម៉ឺនដុល្លារអាមេរិក ហើយក្នុងនោះរូបលោកមានចំណែក២៥គាគរយ ឪពុក២៥ ភាគរយ និងចុងចម្លើយ៥០ភាគរយ ដោយស្រាក់គ្នាខ្ចីលុយពីធនាគារ។ លោក សំ សុហេង បានបន្តថា ក្រោយពេលទិញហើយក៍ត្រូវបានអ្នកផ្សេងមករកទិញវិញដោយអោយតម្លៃ៩៦ម៉ឺនដុល្លារ តែពួកគាត់ទាំង៣ភាគហ៊ុនសម្រេចមិនលក់ដោយព្រមព្រៀងជួលអោយចុងចម្លើយធ្វើជាគ្លីនិកក្នុង១ខែយកឈ្នួល ៣០០០ដុល្លារអាមេរិក ហើយក្នុងពេលព្រមព្រៀងគ្នា ចុងចម្លើយបានរៀបចំជួសជុលហើយបង្កើតជាគ្លីនិកតែម្តង។ លោកបន្តទៀតថា ក្នុងអំឡុងពេលដំណើរការជួស ជុលរៀបចំ រូបលោកបានធ្វើលិខិតមួយច្បាប់បញ្ជាក់ពីចំណែកហ៊ុនទាំង៣ និងកិច្ចសន្យាជួល ប៉ុន្តែក្នុងពេលអោយលិខិតទៅចុងចម្លើយផ្តិតមេដៃ ចុងចម្លើយចេះតែពន្យាពេល រហូតចុងក្រោយឆ្លើយតបមកវិញថា ដីផ្ទះរបស់គាត់ឈ្មោះកម្មសិទ្ធិរបស់គាត់ ខ្ចីធនាគារក៍ឈ្មោះរបស់គាត់ តើមានរឿងអីត្រូវគាត់ផ្តិតមេដៃជួលនិងចែកភាគហ៊ុន។ លោកសំ សុខហេន អោយដឹងទៀតថា បន្ទាប់ពីចុងចម្លើយឆ្លើយថាដីផ្ទះនោះជារបស់គាត់តែម្នាក់រូបលោក បានដាក់ពាក្យប្តឹងទៅតុលារការសៀមរាប ដោយចោទពីបទ រំលោភលើទំនុកចិត្ត។ តែនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាប សម្រេចតម្កល់រឿងឥតចាត់ការ។ លោកសក្ត័៤កន្លះ អោយដឹងទៀតថា ក្នុងការព្រមព្រៀងទិញដីនិងផ្ទះចូលគ្នា៣ ចំណែកនេះ ខ្ចីលុយធនាគារ ក៍ខ្ចីទាំង៣ចំណែក ហើយបង់ប្រាក់សងធនាគារវិញក៍៣ចំណែកដូចគ្នាន គ្រាន់តែអោយចុងចម្លើយជាអ្នកចេញមុខដាក់ឈ្មោះទិញ និងចេញមុខខ្ចីធនាគារ ព្រោះរូបគាត់ជាបងនិងជាកូនរបស់សហភាគហ៊ុន ប៉ុន្តែបុគ្គលចុងចម្លើយ ដែលត្រូវជាបង និងត្រូវជាកូន ធ្វើបែបនេះទៅវិញ។ រូប លោកនិងឪពុកដែលជាម្ចាស់ភាគហ៊ុន មានឯកាសារទូទាត់ប្រាក់ទៅធនាគារ និងទៅចុងចម្លើយទាំងអស់ ក្នុងនោះសម្រាប់រូបលោក ដែលត្រូវជាប្អូនរបស់ចុងចម្លើយមានចំណែក២៥ភាគរយគឺស្មើទឹកប្រាក់ ២៣៥០០០ដុល្លារ។ តែតុលាការសៀមរាបតម្កល់រឿងឥតចាត់ការ ហេតុដូច្នេះហើយទើបរូបលោក សម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដោយចោទពីបទ រំលោភលើទំនុកចិត្ត ហើយលោករំពឹងថានឹងទទួលបានភាពយុត្តធម៍។
លោកស៊ឹង រិទ្ធីរ៉េត ម្ចាស់គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ថា រូបលោកជាម្ចាស់កម្មសិទ្ធិដីនិងផ្ទះ ហើយក៍ជាអ្នកខ្ចីធនាគារដោយផ្ទាល់ផងដែរ។ រឿងបុគ្គលដើមចោទអះអាងយ៉ាងណានោះ គឺជាការប្រឌិតព្រោះតែចង់បានទ្រព្យរបស់លោកតែប៉ុណ្ណោះ។ លោកបន្តថា សម្រាប់លោក គឺមិនបរិយាយវែងទេ ពីព្រោះសំអាងលើឯកសារ ម្យ៉ាងវិញទៀត តុលាការបាន សម្រេចតម្កល់រឿងឥតចាត់ការរួចទៅហើយ។ ចឹងទេទោះគាគ់ប្តឹងទៅណាទៀតក៍មិនជាអ្វីដែរ។
បើទោះបីជាដើមចោទ និងចុងចម្លើយ អះអាងយកត្រូវរៀងៗខ្លួនយ៉ាងណាក៏ដោយ មហាជននៅក្នុងខេត្តសៀមរាបកំពុងរងចាំមើលថា តើរឿងក្តីដែលមានទំហុំទឹកប្រាក់រហូតដល់ទៅជាង២៣៥០០០ (ម្ភៃបីម៉ឺនប្រាំពាន់ដុល្លារគត់) នេះទៅជាយ៉ាងណា? ម្ខាងជាប៉ូលិសស័ក្តបួនកន្លះ ឯម្ខាងទៀត ជាអនុប្រធានបន្ទីរសុខាភិបាលខេត្តសៀមរាប និងជាថៅកែគ្លីនិកឯកជនប្រចាំខេត្តសៀមរាបទៀតផង។
សូមរំលឹកផងដែរថា ក្លីនិកឯកជនមួយចំនួននៅខេត្តសៀមរាប អសមត្ថភាព ខ្វះជំនាញ តម្លៃកប់ពពក ពេលអ្នកជម្ងឺជិតដាច់ខ្យល់ស្លាប់ប្រញ៉ាប់ដឹកបញ្ជូនទៅបន្ទីរពេទ្យខេត្ត ជូនពេលខ្លះទុកអ្នកជម្ងឺរហូតដល់ស្លាប់ ដោយសាតែខ្លួនគ្មានជំនាញគ្រប់គ្រាន់ តែក្នុងចិត្តទន្ទេញជាប់មាត់ថា ”ប្រាក់ៗៗៗៗៗ“៕ ដោយ៖ អង្គរតូច + ផ្លុងរ៉េត






មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយម...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
| ថ្ងៃនេះ | 344 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1791 | នាក់ |
| ខែនេះ | 53586 | នាក់ |
| ឆ្នាំនេះ | 270678 | នាក់ |
| សរុប | 57622074 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:47 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

