កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 04:53 នាទី ចំនួនអានៈ 1667

ជនសង្ស័យឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិជ័យ​ជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រើ​ប្រាស​អាវុធអាកា៤៧ បាញ់អ្នកឆក់ត្រីម្នាក់ក្នុងចំណោមបីនាក់ឱ្យរងរបួសធ្ងន់នៅចំណុចចម្ងាយពីភូមិតាច្រនៀង ឃុំកំពង់ឃ្លាំងប្រហែលប្រាំរយម៉ែត្រ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទីយប់។

ក្រុមអ្នកនេសាទសាទខុសច្បាប់ដោយប្រើ​ម៉ាស៊ីនឆក់ត្រីមានគ្នាបីនាក់ ១.ឈ្មោះ ឈុន ណៃ ភេទប្រុស អាយុ២៩ឆ្នាំ ២.ឈ្នោះ ហ៊ិន ខា ភេទប្រុស អាយុ៣១ឆ្នាំ និង ៣.ឈ្មោះ ថែ គឹមហ៊ុន ភេទប្រុស អាយុ២៣ឆ្នាំ បាននាំគ្នាជិះកាណូតទៅដល់ចំណុចកើតហេតុខាងលើ រួចក៏នាំគ្នាឆក់ត្រី។ មិនយូរប៉ុន្មានដំណឹងនេះបានលេចលឺដល់ក្រុមកម្មករជលផលបីនាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម ដែលនៅប្រចាំការនៅផែបណ្តែតទឹក​ដែលមានទីតាំងចំណុចអ្នកតាក្រញ៉ាញ់ក្នុងឃុំកំពង់ឃ្លាំង។ ក្រុមកម្មករជលផលទាំងបីនាក់នោះ ១.ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ២.ឈ្នោះ ព្រិន ព្រីង ភេទប្រុស អាយុ៣១ឆ្នំា នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង និង ៣.ឈ្មោះ តាំង ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង បាននាំគ្នាអ៊ុំទូកសំដៅទៅជនរងគ្រោះ ដោយឈ្មោះ ទង តាំង ជាអ្នកកាន់កាំភ្លើង។ ទៅដល់កន្លែងកើតហេតុក្រុមកម្មករជលផលបានប្រវាយប្រតប់គ្នាជា​មួយជនរងគ្រោះ ឃើញដូចនោះឈ្មោះ ទង តាំង បានលើកកាំភ្លើងបាញ់សំដៅទៅជនរង​គ្រោះមួយគ្រាប់ បណ្តាលឱ្យ​មានរបួស តែជនរងគ្រោះបានរត់គេចខ្លួនបាត់ ជាមួយគូកនម្នាក់ទៀត នៅសល់តែឈ្មោះ ហ៊ិន ខា ត្រូវបានក្រុមកម្មករជលផល​ចាប់យកទៅផែ ហើយក្រុង​កម្មករជលផល​​បានខល​​ទូរស័ព្ទ​រាយការណ៍​ទៅលោក ស ម៉ាប់ តែទូរស័ព្ទរោទ៍ពុំមានអ្នកលើក បន្ទាប់មកទើបរាយការណ៍ទៅលោក លីម អនុប្រធានសង្កាត់ជលផលខេត្តសៀមរាប ខណ:នោះ​លោក លីម បានបង្គាប់ឱ្យ​ក្រុមកម្មករជលផលដោះលែងឈ្មោះ ហ៊ិន ខា ឱ្យត្រឡប់ទៅផ្ទះវិញ ដក់ហូតតែឧប្បករណ៍នេសាទ​ខុសច្បាប់តែប៉ុណ្ណោះ។

លុះម៉ោង៤:០០នាទីទៀបភ្លឺលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម បានខល​ទូរស័ព្ទប្រាក់ទៅឈ្មោះ ទង តាំង ហើយ​ថា លោក​បានបាញ់ត្រូវអ្នកឆកត្រីម្នាក់ក្នុងចំណោម​បីនាក់នោះ។ លឺដូច្នេះលោក ទង តាំង ក៏ពុំបានរត់គេចខ្លួនទេ រហូតដល់ប៉ូលីសប៉ុស្តិ៍នាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។

ជនសង្ស័យឈ្មោះ ទង តាំង ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១​វេលាម៉ោង២និង៣០នាទី នៅចំណុចតាក្រញ៉ាញ់ ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ពីបទ ប្រើហឹង្សាមានស្ថានទម្ងន់ទោសដោយប្រើប្រាសអាវុធ (កាំភ្លើង) ហើយ​រហូតមក​ដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ជនសង្ស័យឈ្មោះ ទង តាំង កំពង់​ត្រូវបាន​ឃាត់ខ្លួននៅឯអធិការដ្ឋាន​ស្រុកសូទ្រនិគមនៅឡើយ នេះបើយោងតាមសម្តីរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជនផលស្រុកសូទ្រនិគម។

លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាល​ជលផលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលដដែលនេះថា លោកពុំទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយទេ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប ក៏បានប្រាប់តាម​ទូរស័ព្ទនៅរសៀលនេះផងដែរថា លោកពុំទាន់បានទទួល​ឯកសារពាក់ព័ន្ទពីថ្នាក់ក្រោមនៅឡើយដែរ។

លោក សែម សារឿន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅរសៀលនេះដែរថា លោកពុំអាចបកស្រាយបានទេរឿងខាងលើនេះ ព្រោះមានអធិការរង​ម្នាក់ផ្សេងទៀតជាអ្នកទទួលបន្ទុកជំនួសលោកអធិការ​ ទេព ចាន់ណា។

កាសែតកម្ពុជាសុវណ្ណភូមិពុំអាចសុំការអធិប្បាយពីលោកអធិការរងស្រុកសូទ្រនិគម ជា ចាន់ឌី ដែលទទួលកិច្ចការជំនួសលោកអធិការ ទេព ចាន់ណា បានទេនៅថ្ងៃ​ដដែលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

លោក យិន ស្រាង អ្នកនាំពាក្យឱ្យសាលាដំបូងខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកពុំទាន់អាច​ពន្យល់បានទេ ពាក់ព័ន្ធទៅនឹងលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគម​ ប្រគល់​អាវុធ​ឱ្យទៅជនគ្មានតួនាទីយកទៅប្រើប្រាស​ខាងលើនេះ ព្រោះ​តុលាការពុំទាន់បានទទួលសំណុំរឿងនេះនៅ​ឡើយទេ។

បើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ មាត្រា ២១៨ ស្តីពី ស្ថាន​ទម្ងន់ទោស បានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល កាលបើអំពើហឹងហ្សានេះបានប្រព្រឹត្ត:
          ១.ដោយមានការគិតទុកជាមុន
          ២.ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ។
          ៣.ដោយមានមនុស្សជាច្រើននាក់ក្នុង​ឋាន:ជាចារី សហចារី អ្នកផ្តើមគំនិត និង ជាអ្នក​ផ្សំ
                   គំនិត។

ពលរដ្ឋកំពុងងឿងឆ្ងល់ថា ហេតុអ្វីបានជាលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគមហ៊ានប្រគល់អាវុធ​ឱ្យទៅក្រុមកម្មករជលផលទាំងបីរូបខាងលើក្នុងការប្រើ​ប្រាសបង្រ្កាបបទល្មើសទៅវិញ ព្រោះកម្មករទាំងបីរូបនេះមិន​មែនជាមន្ត្រីគនរបាល​យុត្តិធម៌នោះទេ? ម្យ៉ាងវិញទៀតលោក ស ម៉ាប់ ដែលជាម្ចាស់កាំភ្លើងខាងលើនេះ តើតុលាការខេត្តសៀមរាបចាត់ការយ៉ាងណាដែរបើយោតាម ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និង ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ក្នុងមាត្រា ២០?៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3894ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1808ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1765ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1942ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1510ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1768ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1794ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2681ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន5199ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2342ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      157នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1604នាក់
ខែនេះ    53399នាក់
ឆ្នាំនេះ   270491នាក់
សរុប   57621887នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 01:52