អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខេត្តថាមានគ្រឿងចក្រឈូសព្រៃតំបន់ហាមឃាត់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1888

អ្នកកាសែតបីរូប​តាំងខ្លួនជាសមត្ថកិច្ច​ បាន​​ជំរិតទារប្រាក់ចំនួនប្រាំពាន់ដុល្លារអាមេរិក ពី​​ម្ចាស់អាប៊ុលម្នាក់ឈ្មោះ យ៉ាង ណារ៉ាត់ (ហៅឡង់) ដែលគាត់​បានស៊ីឈ្នួល​​ឈូសដើម​ព្រិច​ក្នុង​ដីចម្ការចាស់​ ស្ថិតនៅក្នុង​ភូមិស្រោង ឃុំខ្វាវ ស្រុក​ជីក្រែង ហើយ​អ្នក​កាសែត​ទាំងនោះ​ទារប្រាក់​មិន​បាន​ដូចគោលបំណង ក៏សម្រេចចិត្តទូរស័ព្ទ​រាយការណ៍​កុហក់ ឯកឧត្តម ទៀ សីហា​​អភិបាលគណអភិបាល​​ខេត្តសៀមរាប​ថា មាន​គ្រឿងចក្រ​ឈូសព្រៃតំបន់​ហាម​ឃាត់ ដើម្បី​​​អោយសមត្ថកិច្ច​ឃាត់គ្រឿងចក្រនោះ ក្នុងគោល​បំណងបង្ហាញពីឥទ្ធិពល​របស់ខ្លួន។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៣រសៀល លោក ជុន ឌឹម តំណាងអោយម្ចាស់ដីចម្ការមួយ​កន្លែងស្ថិតក្នុង​ភូមិស្រោង ឃុំខ្វាយ ស្រុកជីក្រែង បានជួល​អាប៊ុល​មួយគ្រឿង របស់​លោក យ៉ាន់ ណារ៉ាត់ (ហៅឡង់=ថ្លង់) ទៅឈូស​ដើមព្រិចដែល​ដុះសាឡើងវិញនៅ​រដូវភ្លៀងធ្លាក់ដើម្បីដាំដំណាំចិញ្ចឹមជីវិត។ ខណ:នោះ​ស្រាប់តែមាន​អ្នក​កាសែតបីរូបបានចុះទៅ​ដល់កន្លែងកើតហេតុ ហើយបានថតរូបភាព​ដីចម្ការ និងថតគ្រឿងចក្រ (អាប៊ុលមួយគ្រឿង) ជាច្រើនប៉ុស្តិ៍  បន្ទាប់មកពួកអ្នកកាសែតទាំងនោះសួរទៅម្ចាស់ដីថា តើដីមានប្លង់ដែរឬទេ? លោក ជុន ឌឹម ម្ចាស់ដីចម្ការបានបង្ហាញប្លង់ដីនិងឯកសារផ្សេងៗ។ បន្ទាប់មក​ពួកអ្នក​កាសែតអស់នោះ​បែជាសួរទៅខាងម្ចាស់​គ្រឿងចក្រ​រក​ច្បាប់ឈួសឆាយ​វិញម្តង ឯម្ចាស់គ្រឿងចក្របាន​បង្ហាញថា គាត់បានសុំច្បាប់ឈូសឆាយពីមេ​ភូមិមេឃុំដែល​មានលិខិតស្នាមត្រឹមត្រូវ។​ បន្តិចក្រោយមក​ពួក​អ្នក​កាសែតទាំងនោះ បែជាចោទម្ចាស់គ្រឿងចក្រថា ឈូសដីព្រៃតំបន់ហាមឃាត់ ប្រយ័ត្នជាប់គុគប្រាំទៅដប់ប្រាំឆ្នាំ។ ពួកអ្នកកាសែតបីរូបនោះ បានគំរាម​ម្ចាស់គ្រឿងចក្រថា បើមិន​ចង់​អោយ​បែករឿងទាល់តែអោយលុយពួកគេប្រាំពាន់ដុល្លារជាថ្នូរបិតបាំងពត៌មាន។ តែម្ចាសគ្រឿងចក្រសុំអោយហាសិបម៉ឺន​រៀល​ទុកជាថ្លៃ​ចាក់សាំងឡាន តែពូកអ្នកកាសែតទាំងនោះមិន​ព្រម ហើយបាន​ទម្លាក់ថ្លៃពីប្រាំពាន់ដុល្លារ នៅត្រឹម​បួន​រយដុល្លារសម្រាប់គ្នាគេបួននាក់ (តែជាក់ស្តែងឃើញតែបីនាក់ទេ)។ តាឡង់ ម្ចាស់គ្រឿងចក្រ​មិន​ចង់​អោយ​មានរឿងវែងឆ្ងាញ គាត់បាន​សន្យាថា អោយបួនរយដុល្លារទៅក្រុម​អ្នក​កាសែតទាំងនោះ តែមិន​ទាន់បាន​អោយលុល​​ផង​សមត្ថកិច្ច​ក៏ចុះទៅ​ឃាត់គ្រឿងចក្រ​របស់គាត់ ព្រោះអ្នក​កាសែតទាំងនោះបាន​ទូរស័ព្ទរាយការណ៍ជូនឯកឧត្តម ទៀ សីហា រួចបាត់ទៅហើយ ម្យ៉ាងវិញទៀតឯកឧត្តមបានបញ្ជាទៅ លោក ពៅ ប៊ុនធឿង អភិបាលស្រុកជីក្រែង​អោយ​ដាក់កម្លាំងចុះទៅមើល​កន្លែងកើតហេតុ។ លោក ព្រៅប៊ុន ធឿន បានបញ្ជាបន្ត​ទៅលោក តាំង លីហេង អធិការស្រុកជីក្រែង ឯលោក តាំង លីហេង បានក៏បាន​បញ្ជាបន្ត​ទៅលោក ម៉ម ប៊ុនហេង មេប៉ុស្តិ៍ ឃុំពង្រលើ ស្រុកជីក្រែង ហើយលោកមេប៉ុស្តិ៍បាននាំលោក ព្រំ ម៉ៅ នាយរងប៉ុស្តិ៍ចុះទៅឃាត់យក​អាប៊ុល​មួយគ្រឿងនេះ ​មក​រក្សាទុកនៅប៉ុស្តិ៍​ពង្រលើដល់សព្វថ្ងៃនេះ។ ហើយការចុះចាប់គ្រឿងចក្រ​នេះមានតែប៉ូលីសប៉ុស្តិ៍ពីរនាក់ គ្មានកម្លាំងជំនាញសហការទេ នេះបើយោងតាមសម្តីលោក ជុន ឌឹម ម្ចាស់ដី និងលោក យ៉ាន់ ណារ៉ាត់ ម្ចាស់អាប៊ុល បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិកាលពីរសៀល​ ថ្ងៃទី០៦ សីហា ឆ្នាំ២០២១។

លោក យ៉ាន់ ណារ៉ាត់ ម្ចាស់គ្រឿងចក្របាន​រៀបរាប់ទៀតថា បន្ទាប់ពីសមត្ថកិច្ចចាប់គ្រឿងចក្រ​ហើយ អ្នក​កាសែត​បីរូប​នោះ នៅតែ​ព្យាយាមតាមទារលុយ​បួនរយដុល្លារពីលោកដដែល ពួកគេ​មក​អង្គុយ​រង​ចាំទារលុយ​លោក​នៅចំណុចផ្សាកំពង់ក្តី តែលោកបាន​ប្រាប់ថា គ្មានលុយអោយទេ ព្រោះសមត្ថកិច្ចចាប់គ្រឿងចក្រលោក​មិនព្រម​ដោះ​​​លែង។ លោក យ៉ាន់ ណារ៉ាត ម្ចាស់អាប៊ុល បច្ចុប្បន្នរស់នៅភូមិអន្លង់ត្នោត ឃុំជ្រីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់ទៀតថា នៅពេល​ដែល​សម្ថកិច្ចចាប់គ្រឿងចក្រលោករួច​ លោក​បាន​ទៅ​ជួបខាង​មេព្រៃស្រុកជីក្រែង តែលោកមេព្រៃប្រាប់ថា សាច់រឿងនេះលោកអភិបាល​ស្រុក​ជីក្រែងជា​អ្នក​បញ្ជា ដូច្នេះអោយលោកទៅដោះស្រាយជាមួយលោកអភិបាលស្រុកសិន។ លោក យ៉ាន់ ណារ៉ាត់ បានបន្ថែមថា លោកបានព្យាយាមសុំជួបលោកអភិបាលស្រុកជីក្រែង​ជាច្រើនលើក​ច្រើន​សា តែលោកអភិបាល​ស្រុកមានចេតនាគេចវេសមិន​អោយលោកជួប ដោយកុហក់តាម​ទូរស័ព្ទថា ជាប់រវល់ ជាប់ប្រជុំ ជូនកាល​ប្រាប់ថា​ឡើង​ទៅ​ប្រជុំនៅខេត្ត បើទោះ​ជាលោកអភិបាល​​ស្រុករូបនេះ កំពុងឈរនិយាយទូរស័ព្ទនៅមិន​ឆ្ងាយ​ពី​រូបលោក​ក៏ដោយ។​

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១និង២៧នាទីរសៀល លោក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បាន​ប្រាប់កាសែតកម្ពុជាសុវណ្ណភូមិ​តាមទូរស័ព្ទថា សាច់រឿង​គ្រឿង​ចក្រដែល​ឃាត់ទុកនោះ លោក​បាន​បញ្ជូនអោយទៅខាងជំនាញហើយ ម្យ៉ាងវិញទៀតក្នុងនាមលោកជា​ប៉ូសីស គ្មានសមត្ថកិច្ចអ្វីទៅចាប់គ្រឿងចក្រឈូសព្រៃនោះទេ ខាងកម្លាំងរបស់លោកគ្រាន់តែជាកម្លាំស​ហការ​ជាមួយមន្ត្រីជំនាញតែប៉ុណ្ណោះ នៅថ្ងៃដែល​ចុះទៅ​ចាប់គ្រឿងចក្រនោះ​។

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១និង៤៣នាទីរសៀល​​ លោក លី ម៉ាប់ ប្រធានការិយាល័យ​កសិក្ម​ធនធានធម្មជាតិ និង​បរិស្ថាន ស្រុកជីក្រែង បានប្រាប់តាមទូរស័ព្ទថា លោកមិន​បាន​ដឹងសាច់រឿងចាប់គ្រឿងចក្រឈូសព្រៃ ឬឈូសព្រិចខាងលើ​នេះទេ សុំអោយអ្នកកាសែតសួរទៅខាងមេព្រៃសាកមើលក្រែងដឹងរឿង។

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១និង៥១នាទីរសៀល លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុក​ជីក្រែង​បាន​ប្រាប់តាមទូរស័ព្ទថា សាច់រឿងចាប់អាប៊ុលខាងលើនេះលោកបាន​បញ្ជូនទៅ​ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប​បាត់ទៅហើយ ព្រោះរឿងនេះឯកឧត្តមជាអ្នកបញ្ជាមក​លោក​អភិបាលស្រុក​ផ្ទាល់ ម្យ៉ាងវិញទៀត​ខាងរដ្ឋបាលព្រៃឈើបាន​បិតប្រកាស​អស់រយ:ពេល​មួយខែ​សម្រាប់អោយម្ចាស់ចូលខ្លួនមក​ដោះស្រាយ តែមិន​ឃើញ​មាន​អ្នក​ណាមក​ដោះស្រាយទេ។

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០២នាទីរសៀល ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប បានសរសេរសារតាមតេឡេក្រាមមក​ចាងហ្វាង​កាសែតកម្ពុជាសុវណ្ណភូមិថា រឿងចាប់អាប៊ុលខាងលើ​នេះ ឯកឧត្តមបានអោយគេស៊ើបអង្កេតហើយ។

ថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង១០និង៤១នាទីព្រឹក លោក ព្រំ ម៉ៅ នាយរងប៉ុស្តិ៍​ ឃុំពង្រលើ ស្រុកជីក្រែង បាន​ប្រាប់តាមទូរស័ព្ទថា លោកពិតជាបានចុះទៅឃាត់អាប៊ុលមួយគ្រឿងនោះ ​ពីរនាក់លោក​មេប៉ុស្តិ៍មែន តែដីដែលឈួសនោះជាក់ស្តែង​អត់មានព្រៃទេ ជាដីចម្ការចាស់ មានតែដើមព្រិចដុះឡើង​វិញតែប៉ុណ្ណោះ។

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៩នាទីព្រឹក លោក ម៉ម ប៊ុនហេង មេប៉ុស្តិ៍រដ្ឋបាល​ ឃុំពង្រលើ​ ស្រុកជីក្រែង បាន​បញ្ជាក់យ៉ាងច្បាស់តាមទូរស័ព្ទផងដែរថា លោកបានទទួលបញ្ជាពីលោក តាំង លីហេង អធិការ​នគរបាលស្រុកជីក្រែង អោយចុះទៅឃាត់អាប៊ុល​​មួយ​គ្រឿងខាងលើយក​មកទុកនៅ​ក្បែរប៉ុស្តិ៍នេះឯង តែដីដែល​អាប៊ុលបានឈូសនោះអត់មានព្រៃទេ មានតែដើមព្រិចតែប៉ុណ្ណោះ តែធ្វើមេចបើលោកធ្វើការតាមបទបញ្ជាថ្នាក់លើដែរ។

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៦នាទីព្រឹកនេះផងដែរ ​កាសែតកម្ពុជាសុវណ្ណភូមិ ព្យាយាមខលទូរស័ព្ទទីលោក ពៅ ប៊ុនធឿន អភិបាល​ស្រុកជីក្រែងជាច្រើន​លើក​​ តែលោក​មិន​ទទួលទូរស័ព្ទ ដែល​ជាហេតុធ្វើ​អោយ កម្ពុជា​សុវណ្ណភូមិ មិន​អាច​សុំការពន្យល់បន្ថែមបានក្នុង​ករណីលោក​បាន​បញ្ជាអោយ​សមត្ថកិច្ច​​ចាប់គ្រឿងចក្រឈួស​ដើមព្រិច តាមការបំប៉ោងពត៌មានពីអ្នក​សារពត៌មានបីរូប​ ដោមមិន​ចុះទៅពិនិត្យផ្ទាល់ ឬមិន​បានសាកសួរទៅសមត្ថកិច្ចពីរឿងពិត។

កាសែតកម្ពុជាសុវណ្ណភូមិ ពុំ​អាច​សុំការបកស្រាយ​ពីអ្នក​កាសែតបីរូប​ដែល​រង​ការ​ចោទប្រ​កាន់​ពី​ម្ចាស់ដីចម្ការ និងម្ចាស់គ្រឿងចក្របានទេ ព្រោះមិន​មាន​លេខ​ទូរស័ព្ទសម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

លោក យ៉ាន់ ណារ៉ាត់ (ហៅឡង់) បានលើក​ដៃសំពះ ឯកឧត្តម ទៀ សីហា អភិបាល​គណអភិបាល​​ខេត្ត​សៀមរាប ស្នើសុំយក​គ្រឿងចក្រ​ ដែល​សមត្ថកិច្ច​បាន​ចាប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ត្រឡប់ទៅវិញ ដោយលោកបាន​ធ្វើការ​អះអាងថា លោកពុំបានឈូសព្រៃដូចការរាយការណ៍របស់អ្នក​កាសែត​បីរូបនោះទេ គឺលោកឈូស​ដើមព្រិចតែប៉ុណ្ណោះ។ ម្ចាស់គ្រឿងចក្រ​បានបអះអាង​ជាចុងក្រោយថា អ្នកកាសែតប្រើក្បាច់ថតរូបទាញព្រៃដែលនៅ​ឆ្ងាយពី​ដីរបស់គាត់ យក​មក​ភ្ជាប់ជាមួយដីគាត់ ហើយរាយការថាគាត់ឈូសដីព្រៃ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2390ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1591ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4173ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1757ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន2009ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1836ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3207ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3407ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1803ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1632ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      474នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1921នាក់
ខែនេះ    53716នាក់
ឆ្នាំនេះ   270808នាក់
សរុប   57622204នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:18