កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីរសៀល ខាងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីដែលដឹកនាំដោយលោក លី សុផា នាយរដ្ឋផ្នែក បានឃាត់រថយន្តរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំមួយគ្រឿងនៅភូមិគោគឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ចំណុចក្បែរផ្លូវហៃវ៉េចេញពីត្រាវកុដដែលបានដឹកសត្វតុកែចំនួន៩៨៤ក្បាលមកពីខេត្តព្រះវិហារ។
លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅរសៀលម៉ោង៣ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា ”រថយន្តដឹកតុកកែខាងលើនេះ ចេញដំណើរពីខេត្តមណ្ឌលគីរី មកដាក់តុកកែនៅស្រុរវាង ខេត្តព្រះវិហា រួចចេញដំណើរមកខេត្តសៀមរាបដោយឆ្លងកាត់ស្រុកស្វាយលើ ចូលមកក្រុងសៀមរាបតាមផ្លូវត្រាវកុដ លុះមកដល់ក្បែរចំណុចផ្លូវហៃវ៉េស្ថិតក្នុងឃុំបាលាំង ស្រុកប្រាសាទបាគង ក៏ត្រូវបានកម្លាំងរបស់លោកស្ទាក់ឃាត់ឆែកឆេ ទើបឃើញសត្វតុកកែនៅក្នុងធុងខ្លាសេជាច្រើនក្បាល។ លោកលីសុផាបានបន្តថា នៅពេលរាប់សត្វតុកកែ ខាងតំណាងក្រុមហ៊ុនវីរ:ប៊ុនថាំ ក៏នៅរាប់ជាមួយគ្នាដែរ។ ខណ:នោះអ្នកតំណាងខាងក្រុមហ៊ុបានសួរខ្ញុំថា ”តើតុកកែទាំងនេះត្រូវផាកពិន័យអស់ប៉ុន្មាន? ខ្ញុំឆ្លើយថា អត់ដឹងទេ ចាំខ្ញុំសួរទៅខាងអង្គការវៃអេដសិន“។ ខាងអង្គការវៃអេដបានប្រាប់ថា តុកកែ១ក្បាលពិន័យជាទឹកប្រាក់ចំនួន ៥ដុល្លារអាមេរិក ហើយយោងតាមច្បាប់ព្រៃឈើត្រូវគុណនឹង៣ថែមទៀត ដូច្នេះអស់ប្រហែល៣ម៉ឺនដុល្លារ។ លោកលីសុផា បន្ថែមថា ”ខ្ញុំមិនមែនជាអ្នកពិន័យទេ គ្រាន់តែប្រាប់តាមអ្វីដែលតំណាងក្រុមហ៊ុនបានសួរ ហើយខ្ញុំក៏មិនបានទារប្រាក់៣ម៉ឺនដុល្លារដូចការចោទប្រកាន់របស់ក្រុមហ៊ុនវីរ:ប៊ុនថាំបានចោទប្រកាន់នោះដែរ“។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ដដែលនេះថា ”គ្មានអ្នកណាបានទារប្រាក់ពីក្រុមហ៊ុនវីរ:ប៊ុនថាំ៣ម៉ឺនដុល្លារដូចការចោទប្រកាន់នោះទេ វាជារឿងមិនពិតទាល់តែសោះ ខ្ញុំសូមបដិសេធន៍ការចោទប្រកាន់នេះទាំងស្រុង“។ លោក ម៉ុង ប៊ុនលីម បានអោយដឹងថា ការដឹកជញ្ជូនតុកកែខាងលើនេះ ត្រូវបានចោទក្នុងមាត្រា៤៤ និងមាត្រា ៩៦ ចំណុច១៩ នៃចបាប់ស្តីពីប្រៃឈើ។
យោងតាមច្បាប់ស្តីពីព្រៃឈើ ក្នុងមាត្រា៤៤ បានចែងថា ”ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើដែលរួមមាន: ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជិលកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំអពងកូនរបស់វា“។ ឯសត្វតុកកែនេះវាចាត់ចូលជា ឧរង្គសត្វ។ មាត្រា៩៦ បានចែងថា ”ត្រូវពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ(២) ទៅបី(៣)ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម:
មាត្រា៩៦ ចំណុចទី១៩ បានចែងផងដែរថា ”ដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម សន្និធិ កែឆ្នៃសំណាក ឬនាំចូលសត្វព្រៃរស់ និងសំណាកក្នុងក្រុមមានដោយបង្គួរ ដោយគ្មានលិខិតអនុញ្ញាត“។
លោក សុម៉េង តំណាងអោយក្រុមហ៊ុនវីរ:ប៊ុនថាំ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ដដែលនេះផងដែរថា ”ខ្ញុំអត់ដឹងអីផង អត់ដឹងថាខាងមេព្រៃគេគិតមេចដែរ ព្រោះពេលខ្ញុំទៅដល់កន្លែងដោះស្រាយក្នុងរឿងចាប់តុកកែខាងលើ គេដោះស្រាយរួចបាត់ទៅហើយ រឿងថាទារប្រាក់៣ម៉ឺនដុល្លារខ្ញុំអត់ដឹងទេ“។
យោងតាមការសិក្សាស្រាវជ្រាវកន្លងទៅ គេសង្កេតឃើញថា ក្រុមហ៊ុដឹកជញ្ជូន និងក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន តែងតែបំពានច្បាប់ដោយលួចលាក់ លួចបង្កប់ ដឹករបស់ខុសច្បាប់ ដូចជា ផលអនុផលព្រៃឈើ ដឹកសត្វព្រៃ ដែលច្បាប់បានហាមឃាត់ជាដើម។ ម្យ៉ាងវិញទៀតក៏មានក្រុមអ្នកដឹកឈើខុសច្បាប់មួយចំនួន បានយករថយន្តឃ្លុបបិតជិតសម្រាប់ដឹកទំនិញមកដឹកឈើដើម្បីបន្លំភ្នែកសមត្ថកិច្ចផងដែរទាំងនៅខេត្តផ្សេង និង ខេត្តសៀមរាបជាដើម៕ ដោយ៖ ផ្លុងរ៉េត










ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុ...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
| ថ្ងៃនេះ | 330 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1777 | នាក់ |
| ខែនេះ | 53572 | នាក់ |
| ឆ្នាំនេះ | 270664 | នាក់ |
| សរុប | 57622060 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

