លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 09 ឆ្នាំ 2021 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 1934

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ធំថ្មី ត្រូវ​បាន​ប្រជាពលរដ្ឋរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ស្នើសុំអោយចាត់វិធានការទៅ​លើ​​កូនចៅក្រោម​ឱវាទ ដែលដើរប្រមូលលុយ​ជាថ្នូរមិន​បង្ក្រាបបទល្មើសនេសាទ​នៅរដូរបិតការ​នេសាទត្រី​ ដើម្បីទុក​អោយត្រីពងកូន​បន្តពូជនៅបឹងទន្លេសាបនៃព្រះរាជាណាក្រកម្ពុជា។

ប្រភពពីពលរដ្ឋបានអោយដឹងថា នៅចំណុចកោះតាបរ ចំណុចផ្សោត ចំណុចទ្វារបឹង និងចំណុចកាឡុកបាយក្អែក មានបទល្មើសនេសាជាច្រើន​កន្លែងរាប់មិន​អស់ តែលោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផលឃុំផាត់សណ្តាយ និងលោក ប៉ែន សាវេង នាយរងផ្នែកសង្កាត់រដ្ឋបាលជលផល​ ដែល​ជាអ្នកទទួលខុសត្រូវផ្ទាល់ជាមួយនឹងបទល្មើសនេសាទទាំងអស់នៅចំណុចខាងលើនេះ មិន​បាន​អនុវត្តតាម​គោលការណ៍របស់នាយខណ្ឌ និងតួនាទីរបស់ខ្លួនទេ បែជាបណ្តោយ​អោយ​មាន​បទល្មើសនេសាទកកកុញ ជាថ្នូរជាមួយនឹងទឹកប្រាក់សូកប៉ាន់ក្រោមតុ ដើម្បីចែកគ្នា​ធ្វើ​មាន​ធ្វើបាន​រៀងៗខ្លួន។ ពលរដ្ឋបានបន្តទៀតថា ជារៀងរាល់ឆ្នាំគឺពួកគាត់សង្កេតឃើញថាលោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងលោក ស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផល ផាត់សណ្ដាយ តែងតែដើរប្រមូលលុយ ពីបទល្មើសទាំងនេះ មិនដែលខានឆ្នាំណាមួយឡើយ រួចហើយនាំគ្នាវេចលុយ​ដែលប្រមូលបានពីបទល្មើសនេសាទទាំងនេះរត់ឡើងទៅខេត្តកំពង់ធំ ដើម្បីផ្ដល់ឱ្យក្រុមគ្រួសារខ្លួនស៊ីចាយសប្បាយហ៊ឺហា។

ប្រជាពលរដ្ឋសូមសំណូមពរទៅលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលថ្មី ប្រធានបម្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាពិសេស​ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាដាក់បទបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាប់បទល្មើសនៅរដូវបិទនេសាទផងទាន ដែល​មាន​រាយនាម​នៅចំណុច និងទីតាំងខាងលើ។ បទល្មើសទាំងនេះមានដូចជា ការដាក់របាំងសាច់ក្រហម សាច់ខៀវ ក្រឡាញឹកដែល​ត្រូវបាន​ច្បាប់ហាមឃាត់ ធ្វើ​អោយ​​កូនត្រី ចៅត្រី ចៅទូតចៅលូតចៅលាត្រី ក៏រត់ចេញមិនរួចដែរ។ របាំងសាច់ញឹកទាំងនោះ មួយកន្លែងៗប្រវែងចាប់ពី១៥០០ម៉ែត្រ ទៅ២០០០ម៉ែត្រ។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោក ស៊ិន សុភី ហៅ(ប្រុស) ដើម្បីសុំការបំភ្លឺពាក់ព័ព្ធនិងករណីខាងលើ តែលោកបានចុចបិតទូរស័ព្ទ មិនលើកទទួល។

ចំណែកឯលោក ជិត ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំថ្មីពុំទាន់អាចសុំការបំភ្លឺបានទេ ព្រោះពុំមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1811ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1815ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1780ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1869ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1625ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1742ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន2371ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1719ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1703ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1836ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      330នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1777នាក់
ខែនេះ    53572នាក់
ឆ្នាំនេះ   270664នាក់
សរុប   57622060នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 04:35