គ្រួសារលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម (អតីតអនុភូមិដកពោធិ៍) សង្កាត់ស្លក្រាម ក្រុងសៀមរាប បានទទួលរងអំពើអយុត្តិធម៌អស់រយៈពេលជាយូរឆ្នាំមកហើយ ពេលនេះកំពុងតែលើកដៃសំពះស្រែកដង្ហើយហៅសុំទៅលោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលគណៈអភិបាលខេត្តសៀមរាប មេត្តាជួយផ្តល់យុត្តិធម៌ជូនគ្រួសារពួកគាត់ផង ពាក់ព័ន្ធជាមួយដីមួយកន្លែងស្ថិតនៅក្រោយផ្សារលើធំថ្មីដែលមានទំហំ ៤មx១២ម។
កាលឆ្នាំ១៩៨៤ក្រោយភ្លើងឆេះផ្សារលើរួចមក លោក ឈាវ ថៃ មេភូមិដកពោធិ៍បានបែងចែកដីអោយពលរដ្ឋអស់ នៅសល់តែដីដែលមានទំហំ(១២មx១២.៥ម) សម្រាប់ធ្វើស្នាក់ការភូមិដកពោធិ៍ដោយខាងកើតទុកជាផ្លូវ។
លុះក្នុងឆ្នាំ១៩៩៤លោក ពឹង ឃៀង បានយកដីផ្លូវខាងកើតនេះ សាងសងរោងលក់ថ្នាំពេទ្យ ហើយក៏មានទំនាស់ជាមួយមេភូមិ ព្រោះមេភូមិមិនអនុញ្ញាតិអោយសាងសង់ ហើយបានរាយការណ៍ជូនលោក ចៅ សែន អភិបាលស្រុកសៀមរាបនៅថ្ងៃដដែលនោះ។ លោកចៅសែនចុះមកមើលហើយសួរនាំត្រួសៗក៏ត្រឡប់ទៅវិញ។ លុះថ្ងៃស្អែកលោក ចៅ សែន បានបើកអង្គប្រជុំ ពាក់ព័ន្ទរឿងលោក ពឹង ឃៀង សាងសង់រោងលក់ថ្នាំពេទ្យលើដីផ្លូវខាងលើនេះ ដែលមានអ្នកចូលរួមដូចខាងក្រោម៖
១.លោក ចៅ សែន អភិបាលស្រុក ជាប្រធាន
២.លោក ហ៊ូ ស៊ាប ប្រធានករិយាល័យភូមិបាលស្រុក
៣.លោក ណុប វណ្ណ ប្រធានយុត្តិធម៌ស្រុក និងជាលេខាកត់ត្រា
៤.លោក រស់ ហេង ចៅសង្កាត់លេខ១
៥.លោក រស់ សុខ ប្រធានគ្រប់គ្រងផ្សារលើ
៦.លោក ឈាវ ថៃ មេភូមិដកពោធិ៍
៧.លោក ង៉ែត ងឹម អនុភូមិដកពោធិ៍
៨.លោកស្រី គឹម អូន ម្ចាស់សំណង់
ក្រោយកិច្ចប្រជុំខាងលើ លោក ចៅ សែន អភិបាលស្រុកសៀមរាប បានសម្រេចកាត់ដីដែលមានទំហំ ១២មx១២.៥ម ជាបីចំណែកដូចខាងក្រោម៖
១.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ឈាវ ថៃ មេភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
២.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ង៉ែត ងឹម អនុភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
៣.ដីទំហំ ៤មx១២.៥ម ទុកធ្វើជាផ្លូវ (តែអនុញ្ញាតិអោយលោក ពឹង ឃៀង ធ្វើរោងលក់ថ្នាំ
ពេទ្យបណ្តោះអាសន្នសិន)។
ក្បាលដីលេខ ៤៣៧ ដែលលោក ង៉ែត ងឹម ទទួលបានស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ខាងត្បូងជាប់នឹងលូទឹកស្អុយ ខាងកើតជាប់នឹងផ្លូវ ខាងលិចជាប់ក្បាលដីលេខ ៦៨០ (ដីលោកឈាវថៃមេភូមិដកពោធិ៍)។
ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះលោក ពឹង ឃៀង អ្នកសង់រោងលក់ថ្នាំពេទ្យលើដីផ្លូវបានកំពុងសាងសង់សំណង់ថ្មយ៉ាងស្គឹមស្គៃលើដីផ្លូវដោយខុសច្បាប់បានដោយរលូន តែអកុសល្យលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម ដែលមានដីមានប្លង់កម្មសិទ្ធត្រឹមត្រូវមិនអាចសាងសង់លំនៅដ្ឋានបាន ព្រោះពួកក្រុមលោកលន់ និងក្រុមពុករលួយនាំគ្នាបង្វិលយកដីរបស់គាត់ធ្វើជាផ្លូវវិញ។
លោក ង៉ែត ភារៈ កូនប្រុសរបស់លោក ង៉ែត ងឹម និងម្តាយដែលមានវ័យចំណាស់ បានលើកម្រាមដៃដប់សំពះ សុំអង្វរលោក នួន ពុទ្ធារ៉ា អភិបាលគណៈអភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលគណៈអភិបាលខេត្តសៀមរាប មេត្តាស៊ើបអង្កេតពីប្រវត្តដីខាងលើនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ផង កុំជឿតាមការរៀបចំ និងសម្តីរបស់មន្ត្រីគ្រាប់ល្ពៅមួយចំនួនដែលកំពុងតែឃុបឃិតគ្នាជាមួយលោក ពឹង ឃៀង យកដៃបាំងមេឃ អោយសប្រែទៅជាខ្មៅ ខ្លៅក្លាយទៅជាបណ្ឌិត ឯមនុស្សត្រង់ពិតរងទុក្ខវេទនា៕ ដោយ៖ ផ្លុងរ៉េត









បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
| ថ្ងៃនេះ | 462 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1909 | នាក់ |
| ខែនេះ | 53704 | នាក់ |
| ឆ្នាំនេះ | 270796 | នាក់ |
| សរុប | 57622192 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

