លោក ឈាង ចិន ត្រូវជាឪពុក និងម្តាយឈ្មោះ ម៉ែន ម៉ាច បច្ចុប្បន្នរស់នៅភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបាត់កូនស្រីវ័យ១៥ឆ្នាំម្នាក់ឈ្មោះ ឈាង ស្រីខួច ដែលមានភិនភាគដូចក្នុងរូបភាព នៅចំណុចផ្លូវ៦០ម៉ែត្រ កន្លែងលក់ប៉ើតប៉ោង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
យោងតាមប្រភពអ្នកលក់ប៉ើតប៉ោងក្បែរគ្នានៅផ្លូវ៦០ម៉ែត្របានប្រាប់លោក ឈាង ចិន ដែលជាឪពុកថា ដំបូងក្មេងស្រីឈ្មោះ ឈាង ស្រីខួច បានយកប៉ើតប៉ោងទៅផ្ញើជាមួយគាត់បន្ទាប់ពីនាងបាននិយាយទូរស័ព្ទរួចបន្តិច ហើយប្រហែលមួយស្របក់ក្រោយមកឃើញមានបុរសម្នាក់វ័យប្រហែលជាង២០ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ាពណ៍ខ្មៅ ក្មានស្លាកលេខ បានមកឌុបកូនស្រីគាត់ទៅបាត់។
នៅពេលឪពុកមកដល់កន្លែងកើតហេតុបាត់កូនស្រីពីកន្លែងលក់ប៉ើតប៉ោង ឃើញតែប៉ើតប៉ោង ទើបសាកសួរអ្នកលក់ជិតគ្នាបានដឹងហេតុផលក៏ប្រញាប់ទៅរាយការណ៍ជូននគរបាលប៉ុស្តិ៍ភ្លាមៗ នៅថ្ងៃដដែល តែជាអកុសល្យ រហូតដល់ថ្ងៃនេះនៅតែគ្មានដំណឹងពីកូនស្រីគាត់នៅឡើយ។
លោក ឈាង ចិន បានបន្ថែមថា តាំងពីថ្ងៃបាត់កូនស្រី គាត់តែងតែខលទូរស័ព្ទទៅកូនស្រីរបស់គាត់ជានិច្ច តែគ្មានអ្នកលើកទទួល តែចាយដន្យនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះលោកខលទៅកូនស្រីម្តងទៀតនាងលើកទទួលតែលឺសម្លេងមនុស្សប្រុសក្រហឹមសូរ ហឹះ ហើយក៏បិតទូរស័ព្ទបាត់ទៅ។
លោក ស៊ិន ណារ៉ា មេប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម ក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះថា លោកពុំទាន់បានទទួលពត៌មាននៅឡើយទេ ប្រហែលខាងជនរងគ្រោះមករាយការណ៍ជូនកូនចៅរបស់លោក ចាំមើលសាកសួរមើលសិន។
ឪពុកម្តាយក្មេងស្រីដែលបានបាត់ខ្លួន បានលើកម្រាមដៃដប់ស្នើសុំសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តសៀមរាប មេត្តាជួយស្វែងរកកូនស្រីជូនពួកគាត់ផងព្រោះថា ពួកគាត់កំពុងព្រួយបារម្ភពីកូនស្រីគាត់ខ្លាំងណាស់៕ ដោយ៖ ផ្លុងរ៉េត









លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
យោងតាមបណ្តាញសង្គម Facebook បានអោយដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ ក្នុងការធ្វើមហាបាតុកម្មអហឹង្សា។
...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
សត្វតិរិច្ឆាន គឺជាសត្វមួយប្រភេទ ដែលមិនស្គាល់បុណ្យបាប មិនស្គាល់ពូជពង្សវង្សសាវតារបស់ខ្លួន មិនមានឧត្តមគិតិ មិនមានចំណេះដឹង ស៊ីតែអាហារដែលជាកាកសំណល់ពីគេ រកស៊ីចិញ្ចឹមជីវិតតែមួយក្រពេះ មិន...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
| ថ្ងៃនេះ | 396 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1843 | នាក់ |
| ខែនេះ | 53638 | នាក់ |
| ឆ្នាំនេះ | 270730 | នាក់ |
| សរុប | 57622126 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

