ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2022 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1085

ប្រជាពលរដ្ឋខ្មែរ សង្គមស៊ីវិល មន្ត្រី​សហជីព និង​មន្ត្រី​សិទ្ធិមនុស្ស រិះគន់​រដ្ឋាភិបាល​ចំពោះ​ការដំឡើង​តួនាទី​អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង​លោក ឈូក បណ្ឌិត ដែល​ធ្លាប់ជាទណ្ឌិត ​មានទោស​រឿង​ដក​កាំភ្លើង​បាញ់​ក្រុមកម្មករ​រោងចក្រ​កៅវ៉េ កាលពី​ឆ្នាំ​២០១២ ឱ្យ​ក្លាយជា​មន្ត្រី ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​។ ពួកគេ​ចាត់ទុក​ការតែងតាំង​មន្ត្រីរូប​នេះ គឺជា​គំរូ​អាក្រក់​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រសិទ្ធភាព​ការងារ និងប៉ះពាល់ដល់កិត្តិយសមន្ត្រីល្អៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើ មន្ត្រី​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល សោកស្តាយ​ចំពោះរាជ​រដ្ឋាភិបាល​ដំឡើង​ឋានន្តរសក្តិ​លោក ឈូក បណ្ឌិត អោយទទួល​បាន​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​ដោយ​មិន​ពិចារណា​ពីក្រមសីលធម៌ និង​ទង្វើ​មិន​គប្បី​ក្នុង​សង្គម ដែល​ហាក់ជា​ការ​លើកទឹកចិត្ត​អ្នក​ប្រព្រឹត្ត​បទល្មើស​បន្ថែម​ទៀត ដែលវាអាចជះឥទ្ធិពលដល់មន្ត្រីល្អៗយកគំរូតាម។

ប្រតិកម្ម​របស់សង្គមស៊ីវិល​នេះ គឺ​ន្ទាប់ពី​ប្រមុខ​រដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ កាល​ពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ២០២២ បាន​ចេញ​ព្រះរាជ្យក្រឹត្យ​ជំនួស​ព្រះមហាក្សត្រ ដំឡើង​តួនាទី​ឱ្យ​អតីត​អភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត ពី​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ទៅជា​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​។ លិខិត​ត្រាស់​បង្គាប់​នោះ​ធ្វើ​ឡើង​តប​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

សូមរំលឹកផងដែរថាៈ អតីត​អភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត បាន​ដក​កាំភ្លើងខ្លី​បាញ់​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ស្បែកជើង​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ បណ្តាល​ឲ្យ​កម្មការិនី ៣​នាក់ រង​របួស​ធ្ងន់ ក្នុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ឱ្យ​ល្អ​ប្រសើរ​ឡើង កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ បន្ទាប់​មក​លោក ឈូក បណ្ឌិត បាន​គេច​ខ្លួន​ជាង​បី​ឆ្នាំ។ លោក​បាន​ចេញ​មកសារភាព​កាល​ពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ក្នុង​ការ​តាម​ចាប់​ខ្លួន។ លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង កាត់ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣៨​លាន​រៀល ឬ​ ជិត១​ម៉ឺន​ដុល្លារ ជា​សំណង​ដល់​ជនរងគ្រោះ​ទាំង ៣​នាក់ ក្នុង​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ បណ្ដឹង​នេះ ត្រូវ​បាន​ប្តឹងផ្តល់​គ្នា​ដល់​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូលថែម​ទៀត ហើយ​តុលាការ​ទាំងពីរ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ទុក​ជា​បាន​ការ​ដដែលក្រោយមក​លោក ឈូក បណ្ឌិត ត្រូវ​បាន​សមត្ថកិច្ច​ដោះលែងអោយ​រួចខ្លួន​ពី​ពន្ធនាគារ​កាលពី​ដើម ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​អនុវត្ត​ទោស​គ្រប់​ចំនួន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1557ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4623ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1792ដង ជំងឺល្មោភស្រា   អាន3299ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1940ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1816ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1708ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1804ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1739ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1735ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      561នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    2008នាក់
ខែនេះ    53803នាក់
ឆ្នាំនេះ   270895នាក់
សរុប   57622291នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 08:07