នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករលួយ ហេតុអ្វីបានជានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រក្សាភាពស្ងៀមស្ងាត់?

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 03:23 នាទី ចំនួនអានៈ 2057

ខេត្តត្បូងឃ្មុំ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មក​ដល់​ពេល​នេះលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង ល្បី​ល្បាញ​កាន់​តែ​ខ្លាំង​រឿង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ទាំងធំទាំងតូចដែលនាំចូលទំនិញពីស្រុកយួន យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា បើ​ទោះ​បី​រឿង​អាស្រូវ​របស់​លោក ស ថេន ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រក្សាភាពស្ងៀមស្ងាត់ដដែល។ ហេតុ​នេះ​ហើយ​ទើបលោក ស ថេន នៅតែប្រើតួនាទី និង​អំ​ណាច​ប្រ​មូល​លុយ​តាម​របៀប​ពុក​រលួយ​ពេញ​ទំ​ហឹង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។

តាម​ប្រភពពីក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ បានឲ្យដឹងថា សព្វថ្ងៃនេះពួកគេនៅតែបង់លុយតាមការកំណត់របស់លោក ស ថេន ដដែល។ ក្នុង​នោះ​សម្រាប់​រ៉ឺម៉ក​ដឹក​បន្លែផ្លែឈើ១គ្រឿងត្រូវបង់លុយពី5ម៉ឺនរៀលទៅ8ម៉ឺនរៀល ហើយ​សម្រាប់​រថ​យន្ត​សាំ​យ៉ុង១​គ្រឿង​ត្រូវ​បង់​លុយ​ពី10​ម៉ឺន​ទៅ12ម៉ឺនរឿល ដោយគ្មានអ្នកណាហ៊ានតវ៉ាឡើយ។ លោក ថ ថេន ជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ គ្មាន​តួនាទី​ប្រមូល​ពន្ធ​ដូចសមត្ថកិច្ចគយទេ តែគ្មានឈ្មួញណាហ៊ានរំលងលោក ស ថេន ទាល់តែសោះ។

ប្រភពស្និទ្ធនឹងលោក ស ថេន បានបង្ហើបឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្រសួងមហាផ្ទៃ ទើបលោក ស ថេន មានឥទ្ធិពលខ្លាំងក្លា ហើយប្រើអំណាច និងតួនាទីប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។ សូម្បី​តែ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏មិនហ៊ានប៉ះពាល់លោក ស ថេន ដែរ ព្រោះ​ខ្នង​បង្អែករបស់លោក ស ថេន មានឥទ្ធិពលខ្លាំងជាងលោក គៀត ច័ន្ទថារិទ្ធ ទៅទៀត។ ដូច្នេះហើយទើបលោក ស ថេន នាយ​ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង អាច​បន្ត​សាង​ភាព​ល្បីល្បាញ​ខាង​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វីទាំងអស់៕ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1654ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន2267ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2284ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1753ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន564ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1924ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1666ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1890ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1926ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1610ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      498នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1945នាក់
ខែនេះ    53740នាក់
ឆ្នាំនេះ   270832នាក់
សរុប   57622228នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:42