ខេត្តកែប៖ បើយោងតាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា លោក ភូ លិ អភិបាលរងខេត្តកែប បានបៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងបានប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀត ដោយគប់នឹងកែវស្រាបណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរហូរឈាមជោគខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងពិធីជប់លៀងឡើងដំណែងថ្មីរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប។
ប្រភពដដែលបានអោយអ្នកសារព័ត៌មានដឹងថា ស្ត្រីរងគ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ ។ ប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូន បានទៅចូលរួមពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប នៅចំណុចទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ហើយជនរងគ្រោះ និងបងប្អូន បានហូបអាហាររួមតុជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុផ្សេង បានដើរមកតុរបស់ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា និងបានថើបក្បាលឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល) ក្នុងបំណងបៀតបៀន ស្រាប់តែភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជាមួយលោក ភូ លិ ថា “លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹមត្រូវទេ”។
ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់ខ្លួនវិញ ប្រហែលមួយភ្លែតស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ។
ប្រភពបានអោយដឹងទៀតថា បន្ទាប់ពីលោកអភិបាលរងខេត្តរូបនេះ គប់នារីរងគ្រោះបែកក្បាលជាបទល្មើសជាក់ស្តែង ដែលជាបទប្រើហឹង្សាដោយចេតនាក៏ដោយ ក៏សមត្ថកិច្ចនៅកន្លែងកើតហេតុមិនបានឃាត់ខ្លួនលោក ភូ លិ ភ្លាមៗឡើយព្រោះប្រហែលសមត្ថកិច្ចខ្លាចអំណាចលោក ភូ លិ ជាអភិបាលរងខេត្តកែប ដូច្នេះទើបមិនហ៊ានប៉ះពាល់។
ជុំវិញការបង្កហិង្សាលើស្ត្រី ពីសំណាក់លោក ភូ លិ អភិបាលរងខេត្តកែបនេះ ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាតំណាងអយ្យការអមសាលដំបូងខេត្តកែប បានប្រាប់អ្នកសារព័ត៌មានថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នគរបាលយុត្តិធម៌មិនបានឃាត់ខ្លួនលោក ភូ លិ នៅឡើយទេ តែកំពុងតែដំណើរការតាមនីតិវិធីរបស់នគរបាលយុត្តិធម៌។
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ មាត្រា ២១៧ បទហឹង្សាដោយចេតនា បានចែងថា “អំពើហឹង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ដោយពុំទាន់បានគិតពីស្ថានទម្ងន់ទោស និងបទ បៀតបៀនកេរ្តិ៍ខ្មាស នៅឡើងផង៕ ដោយ៖ ផ្លុង រ៉េត









ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1739 | នាក់ |
| ខែនេះ | 53534 | នាក់ |
| ឆ្នាំនេះ | 270626 | នាក់ |
| សរុប | 57622022 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 03:54 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

