នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញយន្តការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគាររីជេនស៊ីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ”ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង បណ្តាញសង្គមនានា មានសារសំខាន់ណាស់ក្នុងការជួយផ្តល់ព័ត៌មានឱ្យសាធារណជនបានស្គាល់ បានដឹងអំពីកម្មវិធីនានា ក៏ដូចជាស្វែងយល់ពីអត្ថន័យ និងគោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងផងដែរ នូវបណ្តាបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តកន្លងមក។ សិក្ខាសាលានាថ្ងៃនេះ ជាឱកាសនៃការជួបជុំគ្នា និងថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានដែលបានចូលរួមសហការប្រកបដោយប្រសិទ្ធភាព និងជួយឱ្យការផ្សព្វផ្សាយពីព្រឹត្តិការណ៍មានភាពល្បីល្បាញ និងទទួលបានការគាំទ្រពីមហាជន ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» នោះមានន័យថា (វាជាក្តីស្រមៃ និងក្តីសង្ឃឹមរបស់ក្រុមយុវជនកម្ពុជា ថានឹងសម្រេចឱ្យបាននូវគោលដៅដែលបានគ្រោងទុក) ។ អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ នឹងមានការរៀបចំកាន់តែធំជាងមុន ដែលមានកម្មវិធីចំនួន៤៤កម្មវិធី លើទីតាំងចំនួន៦តំបន់ សម្រាប់បង្កបរិយាកាសដ៏សប្បាយរីករាយរយៈពេល៤ថ្ងៃនេះ(១៣-១៦ មេសា ២០២៣)។
ឯកឧត្តម សោម រតនា បានបន្ថែមទៀតថា ឆ្នាំ២០២៣នេះ នឹងមានបន្ទប់សម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលបំពាក់ដោយម៉ាស៊ីត្រាជាក់ សម្រាប់ក្រុមយុវជន និងសម្រាប់អ្នកសារព័ត៌មានផងដែរ ជាពិសេសមានអាហារសម្រន់សម្រាប់បងប្អូនអ្នកសារព័ត៌មានដែលបានចុះយកព័ត៌មានផ្ទាល់ និងមានកម្មវិធីចែករំលែករូបភាព ចែករំលែងព័ត៌មានសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលមិនបានចូលរួមផ្ទាល់។ លើសពីនេះទៅទៀត និងមានវិញ្ញាសារចំនួនពីរសម្រាប់បំបែកកំណត់ត្រាពិភពលោកផងដែរ៕ ដោយ៖ ផ្លុងរ៉េត










ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
| ថ្ងៃនេះ | 474 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1921 | នាក់ |
| ខែនេះ | 53716 | នាក់ |
| ឆ្នាំនេះ | 270808 | នាក់ |
| សរុប | 57622204 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 06:20 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

