ប្រភពព័ត៌មានបានឲ្យដឹងថា លោក វៃ កូនប្រុសរបស់លោក សាត់ ពៅ អភិបាលរងស្រុកស្វាយលើ រងការចោទប្រកាន់ថា បានដាក់គ្រឿងចាក់ឈូសឆាយ កាប់ទន្ទ្រានព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យនៅភូមិសាស្ត្រឃុំកន្ទួត ស្រុកស្វាយលើ ដើម្បីវាទទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែករណីខាងលើ គេឃើញសមត្ថកិច្ចមួយចំនួននៅតំបន់នោះហាក់នៅស្ងៀមស្ងាត់ ជាហេតុនាំអោយប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចឃុបឃិតគ្នាជាប្រព័ន្ធ?
បើយោងតាមផេកផ្លូវការរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ថ្មីៗនេះថា គណៈកម្មាការសហគមន៍ព្រៃឈើភ្នំមាស សហការជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សរុបមានគ្នាចំនួន ០៩នាក់ បានចុះល្បាតព្រៃសហគមន៍ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ក្រុមកាងារបានជួបប្រទះបទល្មើសឈូសឆាយដីឆ្លងចូលក្នុងព្រៃសហគមន៍ មានទទឹងតាមព្រំប្រវែង ២០ម៉ែត្រ បណ្តោយព្រំប្រវែង ២០០ម៉ែត្រ ត្រង់បង្គោលលេខៈ ៣៣ និងលេខៈ ៣៤ ខណៈនោះគណៈកម្មាការសហគមន៍ បានបន្តធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីយកមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រគល់ដីជូនសហគមន៍វិញ។
ចំណែកមន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់ភូមិសាស្ត្រនៃស្រុកស្វាយលើមិនអាចសុំការពន្យល់បានទេ ទាក់ទងនឹងការឈូសឆាយទន្ទ្រានព្រៃយ៉ាងណាធិបតេយ្យនៅតំបន់ដែលខ្លួនគ្រប់គ្រងនោះបានទេ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត នៃស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នាជួលគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋ ប្រមាណជាជិត២០០០ហិចតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិ។ ប្រភពបន្តថា ក្នុងស្រុកស្វាយលើ មានតំបន់ខ្លះគ្រប់គ្រងដោយមន្ត្រីបរិស្ថាននិងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយពេលមានបញ្ហាម្ដងៗសមត្ថកិច្ចជំនាញហាក់រុញដាក់គ្នា។
កម្ពុជាសុវណ្ណភូមិ មិនអាចសុមការបកស្រាយពីលោក សាត់ ពៅ អភិបាលរងស្រុកស្វាយលើ និងលោក វៃ កូនប្រុសរបស់លោកបានទេនៅពេលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។
ពលរដ្ឋដែលបានតាមដានហេតុការណ៍ ករណីកូនលោកអភិបាលរងស្រុក ឈូសឆាយដីព្រៃរបស់រដ្ឋខាងលើ ស្នើសុំទៅឯកឧត្តម ទៀ សីហា អភិបាលខណៈអភិបាលខេត្តសៀមរាប និងជំនាញពាក់ព័ន្ធទាំងអស់មេត្តា ស្រាវជ្រាវ និងចាត់ការលោកអភិបាលរងស្រុកស្វាយលើ និងកូនប្រុសរបស់គាត់ ទៅតាមច្បាប់ផង៕ ដោយ៖ សហការី










ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
លោកប៉ូលីសសក្តិ៤ ឡុងសំអឿន ជាប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
គេសង្គេតឃើញថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនកំពុងតែពុលវីវគ់ ឈ្លគ់វង្វេងជាមួយគ្រឿងស្រវឹង ដោយរួមបញ្ចូលទាំងយុវវ័យ សិស្សសាលា ទាំងស្រីទាំងប្រុស។ ស្រាបៀរ ស្រាដប ប...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
| ថ្ងៃនេះ | 396 | នាក់ |
| ម្សិលមិញ | 1435 | នាក់ |
| សប្ដាហ៍នេះ | 1843 | នាក់ |
| ខែនេះ | 53638 | នាក់ |
| ឆ្នាំនេះ | 270730 | នាក់ |
| សរុប | 57622126 | នាក់ |
| ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

