អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2023 វេលាម៉ោង 01:08 នាទី ចំនួនអានៈ 2226

ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា នៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ផឹកស៊ីស្រវឹងជោគជាំ មានកំហឹងក្រេវក្រោធ បាននាំកូនប្រុសពីរនាក់ទៀត​មកវាយ​ដំច្រំធាក់​អ្នកសារព័ត៌មានឈ្មោះ ឆោម ស៊ីថា ភេទប្រុស មានវ័យប្រហែលជាង៥០ឆ្នាំ នៅស្រុកស្វាយលើ ដោយខឹងសម្បានឹងអ្នកកាសែតរូបនោះបានចុះផ្សាយអំពីឈ្មោះ វៃ ដែលជាកូនប្រុសរបស់លោកអ្នកភិបាលរងស្រុក បានឈូសឆាយដីព្រៃរបស់រដ្ឋអស់រាប់រយហិតា។

ប្រភពពីពលរដ្ឋដែលនៅកន្លែងកើតហេតុបានលួចខ្សឹបប្រាប់ថា លោក ឆោម ស៊ីថា រងការវាយដំពីលោកអភិបាលរងស្រុកស្វាយលើ និងគូកន (កូនប្រុសពីរនាក់) ពិតប្រាកដមែន មានអ្នកវាយ មានអ្នកថតរូបទុកទៀតផង តែសំណាងល្អ​បានបងប្អូនពលរដ្ឋដែលនៅទៅនោះជួយអន្តរាគមន៍ ចាប់ឃាត់បំបែក ទើបលោក ឆោម ស៊ីថា មានជីវិតរស់រានដល់រាល់ថ្ងៃនេះ។

លោក ឆោម ស៊ីថា បានប្រាប់ កាសែតកម្ពុជាសុវណ្ណភូមិ តាមទូរស័ព្ទថា លោកពិតជាត្រូវបានលោកអភិបាលស្រុកស្វាយលើ​និងកូនៗគាត់ប្រើហឹង្សាពិតប្រាកដមែន តែព្រឹកឡើងខាងលោកអភិបាលស្រុកបានមកសុំទោស សុមសម្របសម្រួលបញ្ចប់រឿងអស់ហើយ។ លោកឆោមស៊ីថា បានបន្ថែមថា លោករស់នៅក្រោមការគ្រប់គ្រងរបស់គេ​ ហើយគេជាអភិបាលរងស្រុក​ផង​លោកមិនហ៊ានតតាំងជាមួយគេទេ សុំតែរស់ សុំតែសុខ ទៅបានហើយ។

បើយោងតាមផេកផ្លូវការរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ថ្មីៗនេះថា គណៈកម្មាការសហគមន៍ព្រៃឈើភ្នំមាស សហការជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សរុបមានគ្នាចំនួន ០៩នាក់ បានចុះល្បាតព្រៃសហគមន៍ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ក្រុមកាងារ​បានជួបប្រទះបទល្មើសឈូសឆាយដីឆ្លងចូលក្នុងព្រៃសហគមន៍ មានទទឹងតាមព្រំប្រវែង ២០ម៉ែត្រ បណ្តោយព្រំប្រវែង ២០០ម៉ែត្រ ត្រង់បង្គោលលេខៈ ៣៣ និងលេខៈ ៣៤ ខណៈនោះ​គណៈកម្មាការសហគមន៍ បានបន្តធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីយកមកណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រគល់ដីជូនសហគមន៍វិញ។

ចំណែកមន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់ភូមិសាស្ត្រនៃស្រុកស្វាយលើមិនអាចសុំការពន្យល់បានទេ ទាក់​ទង​នឹងការឈូសឆាយទន្ទ្រានព្រៃយ៉ាងណាធិបតេយ្យនៅតំបន់ដែលខ្លួនគ្រប់គ្រងនោះបានទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត នៃស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នាជួលគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋ ប្រមាណជាជិត២០០០ហិចតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិ។ ប្រភពបន្តថា ក្នុងស្រុកស្វាយលើ មានតំបន់ខ្លះគ្រប់គ្រងដោយមន្ត្រីបរិស្ថាននិងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយពេលមានបញ្ហាម្ដងៗសមត្ថកិច្ចជំនាញហាក់រុញដាក់គ្នា។

កម្ពុជាសុវណ្ណភូមិ មិនអាចសុមការបកស្រាយពីលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ និងលោក វៃ កូនប្រុសរបស់លោកបានទេនៅពេលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

ពលរដ្ឋដែលតាមដានហេតុការណ៍ខាងលើ ស្នើសុំទៅឯកឧត្តម ទៀ សីហា អភិបាលគណៈអភិបាលខេត្តសៀមរាប មន្ត្រីពាក់ព័ន្ធ និងស្ថាប័ណតុលាការខេត្តសៀមរាបមេត្តាធ្វើការស៊ើបអង្កេត ដាក់ទោសទណ្ឌជនបង្កហឹង្សា និងជនដែលឈូសឆាយដីព្រៃរបស់រដ្ឋទាំងពីរនាក់ ឪពុក កូន ខាងលើនេះផង ជៀសវាងអ្នកផ្សេងធ្វើត្រាប់តាម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1752ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1739ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1717ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1715ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2460ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1696ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1590ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1628ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1613ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1621ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      396នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1843នាក់
ខែនេះ    53638នាក់
ឆ្នាំនេះ   270730នាក់
សរុប   57622126នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24