លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2023 វេលាម៉ោង 02:31 នាទី ចំនួនអានៈ 1554

លោក ជា គឹមឆែ (ហៅស៊ីង) បានចោទថា លោក គង់ បឹប អតីតចៅសង្កាត់រងទី១នៅសង្កាត់ជ្រាវ ព្យាយាមគេចវេសមិនព្រមសងប្រាក់តាមការសន្យា និងតាមសាសក្រមរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។

កាលពីថ្ងៃទី២២ ខែគុម្ភៈ ឆ្នាំ២០១៩ ដើមចោទឈ្មោះ ជា គឹមឆែ (ហៅស៊ីង) ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានចុះកិច្ចសន្យាជីកស្រះ និងដឹកដីបង្វិលចាក់ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ចំនួន ០៦ហិតា ជម្រៅ០៦ម៉ែត្រ តម្លៃ១ម៉ែត្រគូប $១.៣០ (មួយដុល្លារសាមសិបសេន) ជាមួយសហចុងចម្លើយ ទី១ឈ្មោះ គង់ បឹប ភេទប្រុស អាយុ៥៦ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ឈ្មោះ ក្អោប រ៉ន ភេទប្រុស អាយុ៦៩ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

តែអំឡុងខែមេសា ឆ្នាំ២០១៩ សហចុងចម្លើយ (គង់ បឹប និង ក្អោប រ៉ន) បានផ្អាកការងាររបស់ដើមចោទ (ជា គឹមឆែ ហៅ ស៊ីង) ដោយមិនបានទូទាត់ថ្លៃពលកម្មដែលនៅសេសសល់ចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក។ ក្រោយពីបញ្ឈប់ការងាររបស់ដើមចោទ សហចុងចម្លើយ មិនព្រមទូទាត់ប្រាក់ថ្លៃពលកម្មដែលដើមចោទបានធ្វើរួចរាល់ហើយនោះទេ ដោយច្លើយថា ចាំថ្ងៃនេះសង ចាំថ្ងៃនោះសង រហូដើមចោទអស់ទំនុកចិត្តបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ដើម្បីទាមទារបំណុលចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក ជម្ងឺចិត្តចំនួន $១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិ និងសេវាមេធាវីចំនួន $២០ ០០០(ពីរម៉ឺដុល្លារ) អាមេរិក។

សេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងខេត្តសៀមរាប ដែលមានសាលក្រមរដ្ឋប្បវេណីលេខៈ ៣៣ (គ)/៤២៣ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ចុះថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ បានសម្រេចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចតទៅ៖

១-បង្គាប់ឱ្យឈ្មោះ គង់ បឹប និង ឈ្មោះ ក្អោប រ៉ន សងប្រាក់ដែលជំពាក់ចំនួន USD១១៩ ៦១៣.៧ (ដប់មួយប្រាំបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពីរ) ដុល្លារអាមេរិក ឱ្យមកឈ្មោះ ជា គឹមឆែ ហៅ ស៊ីង។

២-បង្គាប់ឱ្យចុងចម្លើយបង់ជម្ងឺចិត្តប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល និងសេវាមេធាវីចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។

៣-ប្រាក់ប្រដាប់ក្តីទទួលបន្ទុករបស់សហចុងចម្លើយ។

លោក គង់ បឹប និងលោក ក្អោប រ៉ន មិនយល់ព្រមទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាបដែលបានសម្រេចបីចំណុចដូចខាងលើបង្គាប់ឱ្យសងប្រាក់ទៅលោក ជា គឹម ឆែ នេះទេ ហើយបានដាក់ពាក្យបណ្តឹងជំទាស់ទៅសភារដ្ឋប្បវេណីនៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលមានសំណុំរឿងលេខៈ ០៤៣ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។

ក្នុងកំណត់ហេតុសះជា ដែលមានតម្លៃស្មើសាលក្រម របស់សភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានសម្រេចដូចខាងក្រោម៖

១-សហដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និងឈ្មោះ ក្អោប រ៉ន សុខចិត្តសងប្រាក់ថ្លៃជំពាក់ចំនួន ៥០ ០០០(ប្រាម៉ឺន) ដុល្លារអាមេរិក ឱ្យទៅឈ្មោះ ជា គឹម ឆែ ហៅស៊ីង ដើម្បីបញ្ចប់រឿងនឹងគ្នា ដោយសងជាពីរតំណាក់កាល៖ លើកទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សងប្រាក់ជំពាក់ចំនួន ១០ ០០០ (មួយម៉ឺន) ដុល្លារអាមេរិក និងលើកទី២នៅថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០២៣ សងប្រាក់ជំពាក់ចំនួន ៤០ ០០០(បួនម៉ឺន) ដុល្លារអាមេរិកទៀត។

២-ចុងបណ្តឹងឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ ហៅស៊ីង យល់ព្រមទទួលយកប្រាក់ជំពាក់ចំនួប ៥០ ០០០(ប្រាំម៉ឺន) ដុល្លារអាមេរិក ពីឈ្មោះ គង់ បឹង និងឈ្មោះ ក្អោប រ៉ន តាមការស្នើសុំដូចខាងលើនេះដើម្បីបញ្ចប់រឿងនឹងគ្នា។

គូភាគីបានធ្វើការឯកភាពគ្នាដូចខាងលើ ដោយឆន្ទៈពិប្រាកដ គ្មានការបង្ខិតបង្ខំ គ្មានការគម្រាមកំហែង ឬមានវិការៈអ្វីឡើយ ហើយយល់ច្បាស់អំពីខ្លឹមសារនឹងអត្ថន័យគ្រប់ចំណុចនៃការសះជាខាងលើ។

យោងតាម កិច្ចព្រមព្រៀងបញ្ចប់វិវាទមួយផ្សេងទៀតដែលបានធ្វើឡើងនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង់ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដែលមានស្នាមមេដៃចុងបណ្តឹឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ និងដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និង ក្អោប រ៉ន ក្នុងល្បះទី១ ឃ្លាទី២ ឈួទី១០បានសរសេរថា “ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ (គង់ បឹប និង ក្អោប រ៉ន) ​មិនព្រមសងតាម​កិច្ចព្រមព្រៀងនោះទេ ប្រាក់ដែលពួកខ្ញុំបាទសងចំនួន ១០ ០០០(មួយម៉ឺន) ដុល្លារអាមេរិកនេះ ចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩ ៦១៣.៧ (ដប់មួយម៉ឺនប្រាំបួនពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ) ដុល្លារអាមេរិក ដដែល។

យោងតាមប្រសាសន៍លោក ជា គឹមឆែ ហៅស៊ីង បានប្រាប់កម្ពុជាសុវណ្ណភូមិថា “រហូតមកទល់ថ្ងៃនេះលោក គង បឹប និងលោក ក្អោប​ រ៉ន បានសងប្រាក់តែ ១៥ ០០០(មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ហើយលោក គង៉ បឹង និង លោក ក្អោប​ រ៉ន ព្យាយាមគេចវេសរហូតមិនព្រមសងប្រាក់ដែលនៅសេសសល់ ថែមទាំងឆ្លើយដោះសារថា សងហើយតែម្ចាស់បំណុល (ជា គឹមឆែ) មិនព្រមយក។

យោងតាមសម្តីលោក គង់ បឹប (កូនបំណុល) ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រសៀមរាបប៉ុស្តិ៍កាលពីពេលថ្មីៗនេះ លោកបានឆ្លើយថា មានលុយសងលោក ជា គឹមឆែ ហៅស៊ីហើយ តែលោកស៊ីងមិនព្រមទទួលយក។

លោក ជា គឹមឆែ ហៅស៊ី ស្នើសុំទៅស្ថាប័ណមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័ណតុលាការជួយផ្តល់យុត្តិធម៌ជូនលោកផង ហើយសូមមហាជនកុំមានការភ័ន្តច្រឡំថា លោក គង់ បឹង និងលោក ក្អោប រ៉ន មានលុយសងហើយ តែលោកមិនព្រមទទួលយក នោះគ្រាន់តែជាពាក្យដោះសារយករួចខ្លួនមួយពេលៗរបស់លោក គង់ បឹប តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1875ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1808ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1670ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2763ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1816ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1734ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2557ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន2071ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1771ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2187ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      396នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1843នាក់
ខែនេះ    53638នាក់
ឆ្នាំនេះ   270730នាក់
សរុប   57622126នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24