ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 10 ឆ្នាំ 2023 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 6296

លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ១៤១រូប ក្នុងនោះមានតំណាង០៣រូប រស់នៅក្នុងភូមិពាមតាអួ បានធ្វើពាក្យស្នើសុំជួយអន្តរាគមន៍ ដាក់ទៅសាលាឃុំកែវពណ៍ ស្នើសុំទៅលោកមេឃុំដកមេភូមិពាមតាអូឈ្មោះ សុខ លឿ ចេញពីតួនាទីក្រោមហេតុផលដូចខាងក្រោម៖

          ១-គាត់ធ្វើការរើសអើងបក្សពួក

          ២-គាត់ធ្វើការបំរើប្រជាពលរដ្ឋក្រីក្រទាយកប្រាក់

          ៣-គាត់ប្រើពាក្យសម្តីអសុរោះជាមួយប្រជាពលរដ្ឋ

          ៤-ពេលដែលប្រជាពលរដ្ឋទៅពឹងពាក់ធ្វើកិច្ចការអ្វីមួយគាត់មិនអើពើម្តងជាពីរដង។

ជាអកុសលលោកមេឃុំកែវពណ៍ឈ្មោះ ទួន សុវណ្ណ មិនព្រមដោះស្រាយតាមសំណើររបស់ពលរដ្ឋហើយឆ្លើយដោះសារថាចាំថ្ងៃនេះចាំថ្ងៃនោះធ្វើអោយពលរដ្ឋអស់សង្ឃឹមទន្ទឹងរងចាំលែងបានទើបពួកគាត់សម្រេចចិត្តរៃលុយគ្នាជួលរថយន្តជិះទៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យកពាក្យស្នើសុំដដែលនោះដាក់ជូនការិយាល័យពលរដ្ឋ តែមន្ត្រីនៅការិយាល័យនៅទីនោះមិនព្រមទទួលទេ អោយយកទៅដាក់ក្នុងប្រអប់សំបុត្រ ឬយកទៅដាក់នៅការិយាល័យពលរដ្ឋនៅឯស្រុកពួកវិញ ទើបពួកគាត់សម្រេចចិត្តយកពាក្យស្នើសុំនោះទៅដាក់នៅការិយាល័យពលរដ្ឋនៅស្រុកពួកនៅថ្ងៃដដែល។

តំណាងពលរដ្ឋ និងពលរដ្ឋនៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកស្នើ​សុំយ៉ាងទទួចទៅលោកមេឃុំកែវពណ៍ និងលោកអភិបាលស្រុកពួក មេត្តដកមេភូមិពាមតាអួឈ្មោះ សុខ លឿ ចេញតំតួនាទី ហើយធ្វើការជ្រើរើសមេភូមិថ្មីដែលមានចិត្តសណ្តោសប្រោសប្រណី ចេះស្រឡាញ់ពលរដ្ឋ ចេះបម្រើសេវាសាធារណៈ មិនរើសអើង មិនប្រើពាក្យសម្តីអសុរោះ និងមិនប្រព្រឹត្តអំពើពុករលួយ ដូចមេភូមិចាស់រូបនេះ។

លោក ស៊ិន ថាន់ថុល អភិបាលគណអភិបាលស្រុកពួក ខេត្តសៀមរាបបានប្រាប់អង្គភាពព័ត៌មានយើងនៅរសៀលថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៣នេះថា លោកបានទទួលពាក្យសុំអន្តរាគមន៍ពីពលរដ្ឋហើយ តែរងចាំភ្ញុំបិណ្ឌធំរួចទើបកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយនៅសាលាស្រុកពូក។

អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោកមេភូមិពាមតាអួ និងលោកមេឃុំកែវពណ៍បានទេ ព្រោះលេខទូរស័ព្ទពីរខ្សែដែលតំណាងពលរដ្ឋបានអោយមកអង្គភាពព័ត៌មានយើង ១ខ្សែរបស់មេភូមិខលទៅចូលអ្នកនៅខេត្តបាត់ដំបងហើយគាត់ថាមិនមែនជាមេភូមិទេ ឯ១ខ្សែទៀតថាជាលេខរបស់លោកមេឃុំខលទៅក្រុមហ៊ុនប្រាប់ថា មិនត្រឹមត្រូវទេ។ អង្គភាពសារព័ត៌មានកម្ពុជាសុវណ្ណភូមិ និង ១Post ធីវីអនឡាញ រងចាំទទួលការបកស្រាយបំភ្លឺពីលោកមេភូមិ និងលោកមេឃុំរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រតាមរយៈលេខទូរស័ព្ទៈ 012 70 39 14 និង 097 93 30 300។

សូមបញ្ជាក់បន្ថែមផងដែរថា នៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកនេះ នៅមានរឿងអាស្រូវ និងមានរឿងអាថ៌កំបាំងជាច្រើនទៀតដែលអង្គភាពព័ត៌មានយើងកំពុងស៊ើបអង្កេតហើយនិងយកមកចុះផ្សាយនៅលេខបន្ទាប់ដើម្បីអោយថ្នាក់ដឹកនាំបានដឹងអំពីអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1926ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1562ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2639ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន2036ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1778ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1789ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1579ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1810ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1775ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1783ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      396នាក់
ម្សិលមិញ    1435នាក់
សប្ដាហ៍នេះ    1843នាក់
ខែនេះ    53638នាក់
ឆ្នាំនេះ   270730នាក់
សរុប   57622126នាក់
ថ្ងៃទី 26 ខែ 05 ឆ្នាំ 2026 ម៉ោង 05:24