លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ

ដោយៈ ភ្នំពេញ ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:56 នាទី ចំនួនអានៈ 1570

ក្រោម​ការដឹកនាំ​របស់​លោក សំ សុខា កើតមាន​ភាព​អសកម្ម ភាពអនាធិបតេយ្យ​នៃ​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​កោះហៅ​លោក សំ សុខា ឲ្យ​កែទម្រង់​ភាព​អសកម្ម​ម្តងណា​ឡើយ​។ ពោល​គឺមាន​មន្ត្រី​ស្អាតស្អំ​ច្រើនណាស់​ដែល​ស័ក្តិសម​នឹង​ឡើង​ធ្វើជា​ប្រធាន ​សាខាគយ​ខេត្តកំពត ជំនួស​លោក សំ សុខា ប៉ុន្តែ​មិនអាច​ធ្វើទៅបាន​ក៏​ព្រោះតែ​លោក សំ សុខា ជាមនុស្សមានតម្លៃសម្រាប់​លោក ប៉ែន ស៊ីម៉ន​។​

សមត្ថកិច្ច​ប្រចាំការ​នៅ​ចំណុច​ច្រកព្រំដែន​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ជាប់​ប្រទេស​យួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក មេ​គយ សំ សុខា បាន​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​មេ​ឈ្មួញ​ធំៗ​នាំចូល​ទិញ​គេចពន្ធ​ពី​ស្រុក​យួន​ រាប់សិប​ឡាន​ក្នុង​មួយថ្ងៃៗ​ដូចជា​ប្រេងឆា​រាប់ពាន់​ប៊ីដុង ទឹក​ត្រចៀកកាំ គ្រឿងឧបភោគ​បរិភោគ​និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ប្រភេទ​ទៀត ដោយ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​រ៉ឺម៉ក​ធំៗ​សម្រាប់​ដឹកជញ្ជូន​ឆ្លងកាត់​ ព្រំដែន ដើម្បី​យកមក​ទម្លាក់​នៅ​ខាង​ទឹកដី​ខ្មែរ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន ដោយ​គេ​ដាក់​គរ​ពេញ​ចិញ្ចើមផ្លូវ​រង់ចាំ​រថយន្ត​មក​ដឹកជញ្ជូន​ចូល​ទី​រួម​ ខេត្តកំពត​ដើម្បី​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះឡើយ​។​

ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូល​ខេត្តកំពត សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ ​ជាមួយ​លោក សំ សុខា ដែលជា​មេ​គយ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពត ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ បើទោះបីជា​នៅតាម​ច្រកព្រំដែន ឬ​នៅតាម​ដងផ្លូវ​មាន​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ និង​គយ​ចល័ត​ឈរជើង​យ៉ាងច្រើន​ស្អេកស្កះ​ក៏ដោយ ប៉ុន្តែ​ជំនាញ​គយ​អស់ទាំងនោះ​បានត្រឹមតែ​នាំគ្នា​ដេក​ចង​អង្រឹង​ដាក់​ ប៉ុស្តិ៍​ជជុះ​ចាំ​កោសរូស​គាប​ជំរិត​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ឲ្យ​ចូល​ បង់លុយ​តាមរបៀប​ពុករលួយ​ប៉ុណ្ណោះ​។ សម្រាប់​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ចូល​ ខេត្តកំពត ជំនាញ​គយ​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គេ​ដឹងថា លុយដុំៗ​ត្រូវបាន​ឈ្មួញ​បង់​ជូន​លោក សំ សុខា ដែលជា​មេ​គយ​ធំ​ហើយ​គយ​ចល័ត ឬ​មេ​គយ​ប្រចាំ​ច្រកទ្វារ បានត្រឹមតែ​ស៊ីប្រាក់ខែ​រដ្ឋ និង​ទទួលបាន​របប​ដែល​លោក សំ សុខា បន្តក់​ឲ្យ​ប៉ុណ្ណោះ មិនមាន​ឆន្ទៈ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ឲ្យ​ស្របតាម​គោលនយោបាយ ​កែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ​។​

ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​របស់​ក្រុម​ឈ្មួញ ឆ្លងកាត់​ខេត្តកំពត សុទ្ធ​តែមាន​ភាគហ៊ុន របស់​ជំនាញ​គយ​ដែល​គេ​និយម​ហៅថា ហ៊ុន​ខ្យល់ តាមរយៈ​កា​រស​ម្រយ​សម្រួល​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ ទំនិញគេចពន្ធ​តាមតែ​អំពើ​ចិត្ត​។ សមត្ថកិច្ច​និង​មន្ត្រី​ដទៃទៀត​ដែលមាន​វត្តមាន​ប្រចាំការ​នៅ​ចំណុច​ព្រំដែន​ ក៏ដូចជា​សមត្ថកិច្ច​ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​មិនដែល​ហ៊ាន​ ប៉ះពាល់ ឬ​សុំ​ឆែកឆេរ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំង​នោះទេ ព្រោះ​គេ​ដឹងថា លោក​មេ​គយ សំ សុខា ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​ ចិត្ត​ រួចហើយ ដូច្នេះ​សមត្ថកិច្ច​ដទៃទៀត​គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ មិន​ហ៊ាន​ប៉ះពាល់​ទេ ក្រៅពី​ការ​លា​បាតដៃ​សុំ​ប្រាក់​ពី​ក្រុម​ឈ្មួញ​គ្រាន់​នឹង​យកទៅ​បង្គ្រប់​ ថ្លៃ​បាយ​។​

គេ​ចង់ឃើញ​លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​ពិនិត្យមើល​ឡើងវិញ​ផង​ពី​ភាពអនាធិបតេយ្យ​នៃ​ ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើតឡើង​ពី​ ការឃុបឃិត​បិទ​ភ្នែក​របស់លោក សំ សុខា នាំ​ឲ្យ​មានការ​បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ មួយខែៗ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​ពី​ភាពអនាធិបតេយ្យ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ឃុបឃិត​ដឹកទំនិញ​គេចពន្ធ​មកពី​ស្រុក​យួន​ចូល​ខេត្តកំពត​ដោយ​គ្មាន​ ការត្រួតពិនិត្យ ឬ​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់ ដែល​កើតឡើង​ដោយសារតែ​គំនិត​ពុករលួយ​របស់​លោក សំ សុខា នោះទេ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1610ដង សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung   អាន294ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1638ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1835ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1964ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន4045ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1891ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1755ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1778ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1989ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1451នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7236នាក់
ខែនេះ    38159នាក់
ឆ្នាំនេះ   320811នាក់
សរុប   57672207នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 18:14