បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 02:13 នាទី ចំនួនអានៈ 1666

គេ​សង្កេត​ឃើញ​ថា តាំង​ពី​លោក​កើត​វណ្ណារ៉េត ឡើង​កាន់​តំ​ណែង​ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ បទ​ល្មើស​ព្រៃ​ឈើ​ហាក់​មាន​ការ​បង្រ្កាប​យ៉ាង​ក្តៅ​គគុគគួរ​អោយ​កត់​សម្គាល់។

ជាក់​ស្តែងនៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង​៩ព្រឹកនេះ លោក លី-សុផា  នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើស្តីទី ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​គោ​យន្ត​កែ​ច្នៃដឹក​ឈើ​អត់​ច្បាប់​មួយ​គ្រឿង ក្រោម​បញ្ជា​របស់​លោក​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប និង​លោក កើត​-វណ្ណារ៉េត ព្រះ​រាជអាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប នៅ​ចំ​ណុច​ភូមិ​ព្រៃខ្នុរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន។

តាម​ប្រ​ភព​ច្បាស់​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ម្ចាស​គោយន្ត​ដឹក​ឈើ​ខាង​លើ​មាន​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​ប្រហែល​ ជាង​៣០​ឆ្នាំ មាន​អាស័យ​ដ្ឋាន​ភូមិ​ព្រៃ​ខ្នុរ​ខាង​លើ។ ពល​រដ្ឋ​បន្តថា លោក​ចិត្រ​ដឹក​ឈើ​ពី​ចំ​ណុច​ភូមិ​អូរកូនតឹង ឃុំស្រែណូយ យក​ទៅ​លក់​ចែក​ចាយ​នៅ​ស្រុក​វ៉ារិន ស្រុក​ស្រី​ស្នំ ស្រុក​ពួក ខេត្ត​សៀម​រាប។ ពល​រដ្ឋ​បន្ត​ទៀត​ថា លោក​ចិត្រ​ដឹក​ឈើ​ស្ទើ​ជា​រៀង​រាល់​ថ្ងៃដោយ​មិន​មាន​សមត្ថ​កិច្ច​ណា​គេ​អើពើ​នោះទេ ដោយ​ពួកគាត់​សង្ស័យ​ថា ប្រ​ហែល​ជាមាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​រក​ស៊ី​ និង​សមត្ថ​កិច្ចពាក់​ព័ន្ទ។

ប្រ​ភព​ពី​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នៅ​ឃុំ​ស្រែណូយ​បាន​បង្ហើប​ដែរថា លោក​ចិត្រ មិន​ត្រឹម​តែ​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​នោះ​ទេ ថែម​ទាំងយក​រថ​យន្ត​ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក់​លេខ​ ខេមរភូមិន្ទ 2-9740 បើ​ក​កាង​ និង​រត​ការ​ឈើ​តាម​ដង​ផ្លូវ ដែល​រថ​យន្ត​ខាង​លើ​ជា​រថ​យន្ត​របស់​រដ្ឋ និង​ជា​កម្ម​សិទ្ធ​របស់​កង​ទ័ព។ ពួក​គាត់​បន្ថែមថា ទង្វើ​បែប​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា យក​រថ​យន្ត​កង​ទ័ព​ទៅ​រត​ការ​ឈើ​បែប​នេះធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃ​ថ្លូរ​របស់​អង្គភាព​កង​ទ័ព​ដែល​ជា​អង្គភាព​ធ្លាប់​តែមាន​គេរឈ្មោះ​ស្អាត​ស្អំ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវ​ការណ៍​​បាន​លួច​បង្ហើប​ថា លោក​ចិត្រ​ កំពុង​រត​រក​ធ្វើ​ឯក​សារ​ពី​អាជ្ញាធរ​ បញ្ជាក់ថា ឈើ​របស់​គាត់​ជា​ឈើ​ទិញ​ទុក​ធ្វើ​ផ្ទះ បន្ទាប់​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​ស្រែ​ណូយចាប់​យក​ឈើ​ និង​គោយន្ត​កែ​ច្នៃទៅ​ដាក់​ទុក​ជា​វត្ថុតាង​នៅ​ឯសង្កាត់នៅ​ព្រឹក​នេះ។

ពល​រដ្ឋ​ឃុំ​ស្រែ​ណូយ​សាទរ​ចំ​ពោះ​រដ្ឋ​បាល​ព្រៃ​ឈើ និង​តុលាការ​ ដែល​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ ព្រោះ​កន្លង​មក​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​រូប​នេះ (លោកចិត្រ) អួត​ក្អេង​ក្អាង​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​របស់​គេ​ទេនៅ​ទឹក​ដី​ខេត្ត​សៀម​រាបនេះ។

នៅ​រសៀល​ថ្ងៃដដែលនេះលោក លី-សុផា នាយរង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្តីទីឃុំស្រែ​ណូយ​បាន​អោយ​ដឹង​ថា ឈើ​ដែល​ចាប់​បាន​ខាង​លើ​ខាង​រដ្ឋ​ព្រៃ​ឈើ​បាន​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ ឯគោ​យន្ត​កែ​ច្នៃ​ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជួន​ ម្ចាស​សុំ​បង់​ពិន័យ​អន្តរ​កាល​នៅ​ឯ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស​ ឬ​ដឹក​ឈើ​ខុស​ច្បាប់​បន្ត​ទៀត។

លោក​ ចិត្រ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ខាង​លើ​​បានឆ្លើយ​ដោះ​សារ​​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ថា លោក​ដឹក​ឈើ​តែ​១ម៉ែត្រគូប យក​មក​ធ្វើ​ផ្ទះ​សោះ​អ្នក​កាសែត​ទៅ​ថត​រូប​ហៅ​មេព្រៃ​អោយ​ទៅ​ចាប់អស់រលីង។ លោក​ចិត្រ​បន្ត​ថា លោក​ឈប់​ដឹក​ទៀត​ហើយ បើ​ឃើញ​ដឹក​ទៀត​សូម​អោយ​សមត្ថ​កិច្ច​ចាប់ចុះ។​

អ្នក​យក​ព័ត៌​មាន​បីនាក់​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ឈើនៅ​លើ​រថ​យន្ត​ខាង​លើ​គឺ​នៅ​សល់​តែ​ពាក់​កណ្តាល​ទេ ឯពាក់​កណ្តាល​ទៀតត្រូវ​បាន​លោក​ចិត្រ​ប្រើ​កម្មករ​ អោយ​ទំលាក់ចុះ​នៅ​ព្រៃ​ក្រោយ​ផ្ទះ​របស់​គាត់មុន​មេ​ព្រៃ​ទៅ​ដល់។ ពួក​គាត់​បន្ថែម​ថា លោក​ចិត្រ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែយូរ​ហើយ មិន​មែន​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះ​នោះ​ទេ ហើយ​ឈើ​ដែល​មេ​ព្រៃ​ចាប់​ខាង​លើ​នេះ​ បើ​សរុប​ទាំង​នៅ​លើ​គោយន្ត​ និង​ឈើ​ដែល​បាន​ទំលាក់​ចុះ​មុន​មេព្រៃ​ទៅ​ដល់​នោះ​វា​មាន​ចំ​នួន​ប្រហែល​១០​ម៉ែត្រ​គូប មិន​មែន​១ម៉ែត្រ​គូប​ទេ(​សូម​មើល​រូប​ភាព)​៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1734ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2345ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1765ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1847ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1774ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1621ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1820ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1859ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1653ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1811ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1462នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7247នាក់
ខែនេះ    38170នាក់
ឆ្នាំនេះ   320822នាក់
សរុប   57672218នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 18:20