ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1704

ដោយ​ឃើញ​តារា​ផ្សេង​ជា​ច្រើន​មាន​របរ​បើក​​ភោជនីយដ្ឋាន សម្អាង​ការ ហាង​លក់​សម្លៀក​បំពាក់ ហាង​កាត់​សក់ នៅ​ពី​ក្រោយ​ខ្នងក្រៅ​ពី​អា​ជីព​ជា​សិល្បនោះ​ នាំ​អោយ​អ្នក​ចំ​រៀង​ ពៅ សុជាតា មាន​អារម្ភចង់​បើក​ហាង​១​ផង​ដែរ តែមិន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ទើប​នាង​បាន​បង្ហើប​អោយ​ដឹង​ថា នាង​មាន​បំ​ណង​ទៅ​លក់​សំ​លេង​នៅ​អាមេរីក ដើម្បី​យក​មក​បើក​ហាង​ឱ្យ​បាន នៅ​ដើម​ឆ្នាំ​២០១៣ នេះ

កាល​ពីប៉ុន្មាន​ឆ្នាំមុន​នាង​ពៅ សុជាតា ក៏​ជា​តា​រា​ចម្រៀង​បែប​​មនោ​សញ្ចេត​នា​​មួយ​រូប​របស់​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​ក៏​ជា​ដៃ​គូ​​ចម្រៀង​​ដ៏ស័ក្តិ​សម​ជា​មួយ​តា​រាច​ម្រៀង​ប្រុសដ៏​ល្បីល្បាញ​គឺ​លោក​ ឯក ស៊ីដេ ទៀត​ផង​។​ការ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ឯ​នាយ​សមុទ្រ​របស់​អ្នក​ចម្រៀង​ពៅ ​សុជាតា​ នេះ​ហើយ​​ទើប​ធ្វើ​ឱ្យ​នាង​មាន​ឱ​កាស​​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​​នាយ​សមុទ្រ​ ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លង​ទៅ។ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​មិន​សូវ​ឃើញ​នាង​បង្ហាញ​ខ្លូន​ទេ​ យូរៗ​គេ​ឃើញ​ សុជាតា ឡើង​ច្រៀង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ម្តង​ម្កាល​ប៉ុណ្ណោះ។​ សូម្បី​​តែ​​ឱ​កាស​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​មុន​ក៏​ពុំ​សូវ​មាន​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ធ្លាប់​គាំ​ទ្រ​ទៅ​លើ​រូប​នាង​ មាន​ការ​សង្ស័យ​ថា ប្រ​ហែល​ជា​នាង​មាន​បញ្ហាអ្វី​ម្យ៉ាង។

កាល​ពី​ចុង​ខែ​កញ្ញា ​២០១២ ពៅ​សុជាតា​ បាន​ប្រាប់​ “តារា”​ នៅ​ CTN ថា​ សព្វ​ថ្ងៃ​នេះ​ឃើញ​គេ​មាន​មុខ​របរ​រក​ស៊ី​បន្ថែម​លើ​​អា​ជីព​សិល្បៈ​ នាង​ក៏​ចង់​បើក​ហាង​មួយ​​ដូច​គេ​​ដែរ​ ព្រោះ​គិត​ថា​ អា​ជី​ព​ចម្រៀង​​វា​មិន​ឋិត​ថេរ​ចេរ​កាល​អស់​មួយ​ជី​វិត​នោះ​ទេ​ កាល​ណា​មាន​វ័យ​ជ្រេ​បន្តិច​ សំ​លេង​ក៏​ធ្លាក់​ចុះ សម្រស់​ក៏ជ្រៀវជ្រួញ កំលាំង​ក៏ទន់​ខ្សោយ​នោះ​ គឺ​វា​ចប់​បាត់​ទៅ​ហើយ​ ណា​មួយ​សព្វ​ថ្ងៃ​ តា​រា​វ័យ​ក្មេង​សំ​ឡេង​ពី​រោះ​​រីក​ដូច​​ផ្សិត​​ឥត​ឈប់​ឈរ។ ហេតុ​ដូច្នេះ​ហើយ​ នាង​ត្រូវ​តែ​​ចាប់​​ឱ្យ​បាន​នូវ​មុខ​របរ​រក​ស៊ី​មួយ​​ឱ្យ​ច្បាស់​លាស់​ ទើប​មិន​មាន​ការ​ព្រួយ​បារម្ភទៅ​ថ្ងៃ​អនាគត​។​

សុជាតា បាន​ប្តេជ្ញាថា “ខ្ញុំ​មាន​បំ​ណង​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ខ្ញុំ​នឹង​បើក​ហាង​កាត់​សក់​ ឱ្យ​បាន​ចេញ​ជា​រូប​រាង​ បើ​ទោះ​បី​ជា​តូច​​ឬ​​ធំ​ក៏​​ដោយ​”។​

សំ​នួរ​សួរថា ហេតុអ្វីបានជាពេលនេះ​នាង​បាន​ប្តេជ្ញា ​នៅក្នុង​ចិត្ត​ហាក់​ដូច​ជា​​ជឿជាក់​ និង​មាន​សង្ឃឹម​ម៉្លេះ?​ សុជាតា​ ​សើច​បន្តិច​ រួច​ឆ្លើយ​តប​យ៉ាង​រហ័ស​ថា “ខ្ញុំប្តេជ្ញា​ បែប​នេះ​ដោយ​សារ​តែ​ខ្ញុំ​កំ​ពុង​តែ​ត្រៀម​ទៅ​សម្តែង​នៅអា​មេ​រិកកាំង​រយៈ​ពេល​រហូត​ដល់​ទៅ​ជិត​៣​ខែ​ឯណោះ។​ ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​សង្ឃឹម​ថា អាច​សន្សំ​ប្រាក់​នៅ​អា​មេ​រិក​ នោះ​យក​មក​បើក​ហាង​របស់​ខ្ញុំ​។​ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ព្រោះ​ខ្ញុំ​ទៅ​លើក​នេះ​គឺ​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​ដៃ​គូ​ចាស់​របស់​ខ្ញុំ​ គឺ​បង​ ឯក​ស៊ី​ដេ​ ដែល​បាន​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ”។​

បើ​និយាយ​ពី​រឿង​ស្នេហា ​គេ​នៅចាំបាន​ថា ​កន្លង​មក​ សុ​ជាតា​ ធ្លាប់​លេច​ឮ​ថា​ មាន​សម្ព័ន្ធ​ស្នេ​ហា​ជា​មួយ​លោក​ លី​ឧត្តម​ កាល​នៅ​ធ្វើ​ជា​ពិ​ធី​ករ​ និង​ពិ​ធី​កា​រិ​នី​ជាមួយ​គ្នា​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា។​ ក្រោយ​មក​ទៀត​ បន្ទាប់​ពី​នាង​ចាប់​ផ្តើម​ល្បី​ឈ្មោះ​នៅ​ក្នុង​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ស្រុក​ ជា​បន្តប​ន្ទាប់​នោះ​ សុ​ជាតា​ ក៏​ជួប​បុ​រស​នៅ​កា​ណា​ដា​ ធ្វើ​ជា​សង្សា​រាប់​ឆ្នាំ​ ហើយ​នាង​ក៏​សង្ឃឹម​ថា​ នឹង​បាន​រៀប​ការ​ជា​មួយ​គ្នា ​តែ​ទី​បំ​ផុត​ ត្រូវ​បែក​គ្នា​វិញ​​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គ្មាន​​អ្នក​​ណា​ដឹង​ថា​ ពៅសុជាតា ​បេះ​ដូង​នៅ​ទំ​នេរ ឬ​ក៏​មាន​ម្ចាស់​គ្រប់​គ្រង​ថ្មី​ហើយ​ឬ​យ៉ាង​ណា​នោះ​ទេ​។

សុជាតា បាន​បដិសេធ​ថា សព្វ​ថ្ងៃ​នាង​គ្មា​សង្សាទេ សូម្បី​បុរស​នៅ​ក្នុង​ ឬក្រៅ​ប្រ​ទេស​ក៏​ដោយ តែ​ទោះ​ជា​នាង​មាន​ឬគ្មាន​ក៏ដោយ​ វា​ជា​រឿង​របស់​នាង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្រ​លាញ់​ពេញ​ចិត្តពី​សំ​ណាក់​បុរស​ជា​ច្រើន​ទៅ​លើ​រូប​នាង​ក៏មាន​មិន​តិច​នោះ​ទេ។ ជា​ពិសេស​បុរស់​នៅ​ឯនាយ​សមុទ្រ តែ​ង​តែ​ប្រាថ្នា​ចង់​បាន​រូប​នាង​ជា​គូស្នេហ៍ បើ​ទោះ​ជា​ពួកគេ​បាន​ឃ្លាត​ចាក​ទឹក​ដី​កម្ពុជា​ក៏ដោយ ក៏ពួក​គេ​នៅ​តែ​ស្រលាញ់​ទឹក​ដី​កំ​ណើត នៅ​តែ​ស្រលាញ់​ស្រ្តី​ខ្មែរជា​និច្ច ព្រោះ​ស្រ្តី​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​ដោយ​ ចរិតគ្រប់​លក្ខណ៍ សុភាព​រាប​សា គោរពប្រ​ពៃណី វប្បធម៌បាន​ល្អខ្ជាប់​ខ្ជួនជានិច្ច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1682ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1640ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1792ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1742ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1622ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1731ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1885ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1795ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3946ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2259ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1462នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7247នាក់
ខែនេះ    38170នាក់
ឆ្នាំនេះ   320822នាក់
សរុប   57672218នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 18:20