ស្នូរគ្រាប់បែក បានផ្ទុះឡើងលាន់ឮកក្រើក ទាំងកណ្តាលអធ្រាត្រ ស្ថិតនៅក្រោយជាប់របងខាងលិច នៃសាលាដំបូងរាជធានីភ្នំពេញ លើផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ជិតធនាគារអេស៊ីលីដា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣។ ស្នងការប៉ូលិស បានអះអាងថា ការបំផ្ទុះគ្រាប់បែក នៅជាប់របងតុលាការនោះ មានបំណង បង្កចលាចលសង្គម។
ការដាក់គ្រាប់បែកបំផ្ទុះនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ គ្រាន់តែបណ្តាលឲ្យកញ្ចក់របស់ធនាគារអេស៊ីលីដា មានស្នាម ២-៣ កន្លែង។
ក្រោយកើតហេតុ គេឃើញវត្តមាន លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ លោក យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងលោក ជីវ កេង ប្រធានតុលាការរាធានីភ្នំពេញ បានចុះមកត្រួតពិនិត្យផងដែរ។
នៅព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវលើករណីបំផ្ទុះគ្រាប់បែកនេះ។ ការបំផ្ទុះនេះ ជាការបង្កឲ្យមានសំឡេង ដើម្បីបង្កឲ្យមានភាពចលាចល ក្នុងសង្គម។ គ្រាប់បែកនោះ ត្រូវគេដាក់នៅកន្លែងគំនរសំរាម ហើយគោលបំណង បង្កឲ្យមានសំឡេងផ្ទុះ ព្រោះកន្លែងនោះ មិនមែនជាកន្លែងទីប្រជុំជនទេ ហើយពេលផ្ទុះ ក៏មិនមែនជាពេលមានមនុស្សឆ្លងកាត់ទេ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានបន្ថែមថា ឧបទ្ទវហេតុ នៃការបំផ្ទុះគ្រាប់បែកនោះ មិនមានបណ្តាលឲ្យមនុស្សរងរបួសទេ។ ហេតុការណ៍នោះ បានកើតឡើងកាលពីយប់ម៉ោងប្រមាណ ១ កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣៕ ប្រភពពី CEN






រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈក្រុម ឈ្មួញដឹកចេញ ពីភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ បម្រុងឆ្ពោះទៅ ទីផ្សារងងឹតឯព្រំប្រទល់ ប្រទ...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច
...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុ...Read more
| ថ្ងៃនេះ | 1451 | នាក់ |
| ម្សិលមិញ | 1928 | នាក់ |
| សប្ដាហ៍នេះ | 7236 | នាក់ |
| ខែនេះ | 38159 | នាក់ |
| ឆ្នាំនេះ | 320811 | នាក់ |
| សរុប | 57672207 | នាក់ |
| ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 18:15 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

