គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:37 នាទី ចំនួនអានៈ 1682

សៀមរាប៖  (វិចិត្រ) លោក​ រក្សា​ សេរី​ ប្រធាន​គយ​ចលត​ប្រចាំ​ខេត្តសៀមរាប​ ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិលេខ៦ ស្ថិត​នៅ ភូមិគំរូ ឃុំល្វាស្រុក ពួក ខេត្តសៀមរាប បាន​ឆ្មក់​បង្ក្រាប​នូវ​ទូរស័ព្ទ​គេច​ពន្ធ​សេរី​ទំនើបៗ រាប់​ពាន់​គ្រឿង​និង​មាន​តម្លៃ​រ៉ាប់​ម៉ឺន​ដុល្លាអាមេរិក ដែល​បាន​លាក់​ទុក​ក្នុង​វ៉ាលីសធំៗ ចំនួន៥ ដែល​ឈ្មួញ​នាំ​មក​ពីក្រៅប្រទេស ចូល​តាម​ច្រក​ព្រលាន​យន្តហោះ ​អន្តរ​ជាតិ​សៀមរាប។

ពាក់ព័ន្ទ ទៅ​និង​ការ​បង្ក្រាប​នូវ​ទូរស័ព្ទ គេច​ពន្ធ​រាប់​មាន​តម្លៃរ៉ាប់ម៉ឺនដុល្លា នេះ​ត្រូវ​បាន​ប្រភព​បាន​អះអាង​ថា​បាន​ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​ប្រម៉ាណ​ជាង ៩ទៅ១០យប់កាល ពីថ្ងៃទី១៩ ខែកុម្ភះ នៅ​ចំនុច​រង្វង់​មូល​ព្រលាន​យន្តហោះ សៀមរាប​លើ​ដស្ថិត នៅ​ ភូមិគ្រួស សង្កាត់ ស្រង៉ែ​ខណះ​ពេល​ដែល​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​តាក់​ស៊ី​ចេញ​ពី​ព្រលាន្តយន្តហោះ ហើយ​ត្រូវ​បាន​ក្រុម​គយ ចល័ត​ក្រសួង​ដែល​ប្រចាំ​ការ​នៅ​ស្រុក​ពួក​ស្ទាក់​ចាប់​បាន​ហើយ​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ប្រចាំការ​នៅ​ទឹកដី​នៃ​ស្រុកពួក នេះ​ដើម្បី​ឱ្យ​ម្ចាស់​ចូល​ខ្លួន​មក​បង់​ពន្ធ​ទៅ តាមផ្លូវច្បាប់។

ករណីនេះដែរ ក្រុមអ្នកកាសែតបានចុះទៅយកព័ត៌មានផ្ទាល់នូវ ទីតាំង ឈរជើងរបស់​គយ​ចល័ត​ក្រសួង​ប្រចាំ​ស្រុក​ពួក​នៅ​ព្រឹក ថ្ងៃទី២០ កុម្ភះ នេះ​ដើម្បី​យក​ព័ត៌មាន​អំពីការស្ទាក់ចាប់បានទូរស័ព្ទគេចពន្ធដ៍ច្រើនសន្ធឹកសន្ធាប់នេះដែរ តែ​ត្រូវ បានលោក​​រក្សា​សេរី​ប្រធាន​គយចល័តចេញមកប្រាប់ថាពិតជាមាន ការបង្រ្កាបនេះមែនតែករណីនេះគឺចំនួនតិចតួចទេចាំលើកក្រោយចាំចេញផ្សាយទៅ ! ពីព្រោះ ថា ថ្នាក់លើ មិនឱ្យ ផ្សាយទេ!!។

ក្នុង​ករណី​នេះ​យើង​មិន​អាច​ដឹង​ច្បាស់​ថា​តើ​ទូរស័ព្ទ គេចពន្ធ​ទាំង​៥វ៉ាលីស នោះ​មាន​ចំនួន​ពិត​ប្រាកដ្ឋមានប៉ុន្មាននោះទេហើយក៍មិនដឹងថាសេរីអ្វីដែរ។

ពាក់​ព័ន្ទ​នឹង​ការ​ឆ្មក់​បង្ក្រាប​នូវ​ទូរស័ព្ទ​ដៃ​សេរី​ទំនើបៗ​ រាប់ពាន់​គ្រឿង​នេះ​ត្រូវ​បាន​មន្ត្រី​គយ​មួយ​រូប​លួច​បង្ហើប​ថា ​មាន​ថៅកែ​ជា​ឈ្មួញ​បាន​ចូល​មក​បង់ពន្ធ​ហើយ​តែ​ត្រង់​បងពន្ធ​គ្រប់​ចំនួន​នៃ​បទ​ល្មើស​ឬយ៉ាង​ណា​នោះ​គាត់មិនដឹងទេ។

តែទោះ​ជា​យ៉ាង​ណា​បើ​សិន​ជា​សមត្ថកិច្ច​គយ​ចលត​មិន​ឲ្យ​កាសែត​ធ្វើ​ការ​ចុះ​ផ្សាយ​នូវ​ស្នាដៃ​នោះ​អាច​ជា​មាន​ការ​ឃុបឃិត​គ្នារ​ព្រព្រឹត្ត​នូវ​អំពើ​ពុករលួយ​ក្រោម​តុតាម​រយះ​មិន​បង់ពន្ធ​គ្រប់ចំនួន?។

គេ​បាន​បន្ថែម​ទៀត​ថា ចំណុច​គយចលត ក្រសួង​ដែល​មាន​លោក​រក្សា​សេរី​ឈ​ជើង​នោះ​គឺ ជា​ប៉ុស្ដិ៍​ជជុះ​សុទ្ធ​សាត​ដែល​បាន​ដាក់​ចាំ​ប្រដេញ​នូវ​បទ​ល្មើស​គេច​ពន្ធ​ជាយូរ​ណាស់​មកហើយ​ដែល​បាន​ផ្គើន​ទៅ​ និង​បទ​បញ្ជារ របស់​សម្ដេច តេជោហ៊ុនសែន ក្នុង​បរិបទ​លុប​បំបាត់​ប៉ុស្ដិ៍​ជជុះ​ផងដែរ។

ចំណុច​ប៉ុស្ដិ៍​ជជុះ​ដែល​តែងតែ​រំខាន​ដល់​ការ​ប្រកប មុខ​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​តូច​តាច​តាម​រយះ​កៀប​ដូច​ទឹក​អំពៅ​នេះ​ប្រជា​ពលរដ្ឋ​បាន​ស្នើ​សូម​ឲ្យថ្នាក់​លើ​និង​ថ្នាក់​ខេត្ត​ជួយ​លុប​បំបាត់​ផង។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2264ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1835ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1855ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1741ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1618ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន2330ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2292ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2080ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2531ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2114ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1462នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7247នាក់
ខែនេះ    38170នាក់
ឆ្នាំនេះ   320822នាក់
សរុប   57672218នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 18:19