ពលរដ្ឋថា៖ក្រុមឈ្មួញរបស់លោកតេវកំពុងជីកអាចម៍ដីបឹងខ្វាងយកទៅលក់យ៉ាងរលួនអាជ្ញាធរមិនមានចំណាត់ការ

ដោយៈ ខេត្ដស្វាយរៀង ខេត្ដស្វាយរៀង ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 08:34 នាទី ចំនួនអានៈ 2145

ខេត្ដស្វាយរៀង៖ ដីបឹងជាសម្បតិ្ដរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ត្រូវបានក្រុមឈ្មួញកាយយកអាចម៍ដីយកទៅលក់យ៉ាងអាណាធិបតេយ្យដើម្បីប្រយោជ៍ផ្ទាល់ខ្លួន បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ ក្រុមឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះថាលោកតេវ។

ទីតាំងដែលក្រុមឈ្មួញកាយអាចម៍ដីបឹងខ្ខាងនោះស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង។

ពលរដ្ឋបានឲ្យដឹងថា៖ ក្រុមឈ្មួញដែលកាយយកអាចម៍ដីបឹងយកទៅលក់យកតែផលប្រយោជន៍រៀងៗខ្លួន។

ចំពោះអាជ្ញាធរពាក់ពន្ធ័វិញចុះមិនឃើញចុះមកត្រួតពិនិត្យទេ ។

ពលរដ្ឋដាក់ការសង្ស័យថាទំនងជាបើកភ្លើងខៀវពីអាជ្ញាធរពាក់ពន្ធ័ហើយយ៉ាងមើលទៅបាន ជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញកាយយកអាចម៍ដីបឹងយកទៅលក់យ៉ាងរលួនបែបនេះដើម្បីផលប្រយោជន៍ រៀងៗខ្លួន ទៅវិញ។

ពលរដ្ឋបានបន្ដថា ចំពោះការដឹកជញ្ជូនវិញ តាមរថយន្ត កែឆ្នៃរ ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រះអាចម៌ដី ប្រឡាក់ផ្លូវយ៉ាងខ្លាំងនិង បង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរទៀតផង។

ជុំវិញករណីខាងលើនេះម្ចាស់គ្រឿងចក្រឈ្មោះតេវបានប្រាប់ អង្គភាពសារព័ត៌មាន យើងថា ការកាយអាចម៍ដីបឹងគឺលោកមានលិខិតអនុញ្ញាតត្រឹមត្រូវ ដោយទទួលស្គាល់ពីថ្នាក់ក្រោមរហូតដល់ខេត្ដ។

ចំណែកឯលោកអភិបាលក្រុងបាវិតលោកលឹម សៀងហេង បានឲ្យដឹងថា៖ដីបឹងដែលក្រុមហ៑ុនស្ដានោះគឺស្ដាយូរហើយ ហេីយរដ្ឋបាលក្រុង រដ្ឋបាលខេត្ដជួនដំណឹងអស់ហើយតាំងពីឆ្នាំមុនឆ្នាំមុនមួយទៀត ខាងក្រសួងធនធានទឹកគេបានផ្ដល់អនុញ្ញាតឲ្យក្រុមហ៑ុនមួយធ្វើការស្ដាបឹងក្នុងនោះគេឲ្យស្ដាបឹងរហូតទៅដល់ដឹងដូនទយម្យ៉ាងវិញទៀតខាងក្រសួងធនធានទឹកបានចេញសេចក្ដីសម្រេច ហេីយក៍ផ្សព្វផ្សាយជួនពលរដ្ឋអស់ហើយ មុននឹងស្ដាបឹងនោះក៍មានគណកម្មការក្រសួងធនធានទឹកនិងគណកម្មការខេត្ដចុះមកត្រួតពិនិត្យផងដែរ។

លោកអភិបាលបានបន្ដថា បេីចង់លក្ខណថាត្រូវស្ដាបឹងយ៉ាងមេចនោះសួរទៅខាងក្រសួងធនធានទឹកទៅ។

ទោះជាយ៉ាងក្ដីពលរដ្ឋសូមសុំណូមពរដល់អាជ្ញាធរពាក់ពន្ធ័មេត្ដាចុះត្រួតពិនិត្យ និងមានចំណាត់ទៅលើក្រុមឈ្មួញទាំងនេះផងព្រោះបឹងគឺជាសម្បត្ដិរដ្ឋមិនជាកម្មសិទ្ធរបស់ក្រុមឈ្មួញទាំងអស់នោះឡើយគឺបំរើផលប្រយោជន៍រួម។មានត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2344ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1659ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1668ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1668ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1750ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន616ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1631ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1668ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1819ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1997ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1342នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7127នាក់
ខែនេះ    38050នាក់
ឆ្នាំនេះ   320702នាក់
សរុប   57672098នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 17:13