លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត

ដោយៈ Siem Reap ខេត្តស្វាយរៀង ថ្ងៃទី 09 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 2132

ប្រភពព័ត៌មានពីមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ប្រភពបានឲ្យដឹងទៀតថា លោក ឃុត សាលីន មេគយច្រកបុសមន តែងប្រើឈ្មោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងសុខស្រួល។ ទន្ទឹមនឹងនេះសូម្បីតែឈ្មួញនិងអាជីវករដែលនាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏លោក ឃុត សាលីន គាបយកលុយលើតុក្រោមតុដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេព្រោះអាងមានលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។

ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា​ បច្ចុប្បន្នលោក ហេង សំបូរ កំពុងយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តស្វាយរៀង យ៉ាងត្រជាក់ចិត្ត។ ជាក់ស្តែងតាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ជំនួសលោក ខៀវ សារឿន ដែលទៅធ្វើជាប្រធានសាខាគយខេត្តកំពង់ធំ នោះគឺលោក ហេង សំបូរ បណ្តោយឲ្យមេៗគយតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ធ្វើអ្វីៗតាមអំពើចិត្តដដែល។ ក្នុងនោះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន។

ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ហេង សំបូរ ទេនោះគឺលោក ឃុត សាលីន មេគយច្រកបុសមន មិនអាចធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ជាងនេះទៅទៀតឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ហើយដឹកជញ្ជូនចូលមករាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ គឺជាប្រភពចំណូលដ៏ធំរបស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង។ គ្មានឈ្មួញធំៗណាដែលគេចផុតពីការបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានទេព្រោះលោក ហេង សំបូរ មានជំនាញច្បាស់លាស់ក្នុងការប្រមូលលុយតាំងពីនៅធ្វើជាមេគយខេត្តកំពត។មានត

ប្រភពព័ត៌មានៈ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន2288ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1795ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1815ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2199ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1752ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1932ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1747ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន3062ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1712ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3956ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1342នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7127នាក់
ខែនេះ    38050នាក់
ឆ្នាំនេះ   320702នាក់
សរុប   57672098នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 17:13