09/06/2021
តាមប្រភពព័ត៌មានពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា នៅតែប្រមូលទិញឈើពីតំបន់នានាដឹកជញ្ជូនមករក្សាទុកក្នុងទីតាំងដេប៉ូរបស់ខ្លួនយ៉ាងរលូនដដែល។ ប្រភពបានឲ្យដឹងទៀតថា មន្រី្តរដ្ឋបាលព្រៃឈើក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា នោះទេទំនងជាមានជាប់ពាក់ព័ន្ធផលប្រយោជន៍។ ទន្ទឹមនឹងនេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាបបទល្មើសព្រៃឈើឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា ដែលជាម្ចាស់ដេប៉ូឈើដ៏ធំក្នុងស្រុកត្បែងមានជ័យ នៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា អាចធ្វើសកម្មភាពប្រមូលទិញឈើពីតំបន់ព្រៃព្រះរកា ក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ដឹកជញ្ជូនមករក្សាទុកក្នុងដេប៉ូរបស់ខ្លួនយ៉ាងសុខស្រួល។ បន្ទាប់មកឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា លក់ឈើបន្តទៅឲ្យឈ្មួញកណ្តាលដឹកជញ្ជូនចូលទៅខេត្តកំពង់ធំនិងបណ្តាខេត្តផ្សេងទៀតយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតជាប្រព័ន្ធ។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បណ្តោយឲ្យឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា ប្រមូលទិញឈើនិងដឹកជញ្ជូនឈើពីតំបន់នានាដឹកជញ្ជូនចូលដេប៉ូរបស់ខ្លួនយ៉ាងគឃ្លើន។ ជាងនេះទៅទៀតសូម្បីតែលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏មិនចាត់វិធានការទៅលើឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា នោះដែរ។ ហេតុនេះហើយទើបមានការរិះគន់ចំៗថា ឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា ជាប្រភពចំណូលដ៏សំខាន់របស់មន្រ្តីធំៗមួយចំនួនក្នុងខេត្តព្រះវិហារ ទើបអាចបន្តសកម្មភាពដេប៉ូឈើរបស់ខ្លួនក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់។មានត
ប្រភពព័ត៌មានៈ ខ្មែរ អនឡាញ










ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
Important
Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
| ថ្ងៃនេះ | 1342 | នាក់ |
| ម្សិលមិញ | 1928 | នាក់ |
| សប្ដាហ៍នេះ | 7127 | នាក់ |
| ខែនេះ | 38050 | នាក់ |
| ឆ្នាំនេះ | 320702 | នាក់ |
| សរុប | 57672098 | នាក់ |
| ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 17:13 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

