ឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ(ហេង គឿង)អាងខ្លួនជាមន្ត្រីយោធា រកស៊ីបើករោងម៉ាស៊ីនរ៉ៃ មួយថ្ងៃៗឈូសជ្រៀកឈើដូចព្យុះ !!!

ដោយៈ Siem Reap ខេត្តឧត្ដរមានជ័យ ថ្ងៃទី 04 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 2261

ខេត្តឧត្តរមានជ័យ៖ ថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៣០ នាទីព្រឹក រោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើប្រណិតអត់ច្បាប់ដ៏ធំមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជាកន្លែងរបស់បុរសជើងខ្លាំងឈ្មោះ(ហេង គឿង)ដែលមានតួនាទីជាទាហានកងពលលេខ(០៦)ផង និងជាមេឈ្មួញរកស៊ីបើករោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើប្រណិតផង ដែលមានទីតាំងស្ថិតនៅគៀនខាងក្រោយហ្គារ៉ាសសាំងផ្ទះរបស់មេឈ្មួញរូបនេះផ្ទាល់ ចូលទៅតាមផ្លូវលំគៀនផ្ទះចម្ងាយប្រហែលជាងពីររយម៉ែត្របត់ឆ្វេងហាសិបម៉ែត្រ ក្នុងភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជាក់ស្ដែងសារព័ត៌មានយើងបានចុះទៅដល់ទីកន្លែងរោងម៉ាស៊ីនរ៉ៃ នោះផ្ទាល់ និងបានថតផ្ដិតយករូបភាពគំនរឈើប្រណិតជាច្រើនគំនរ ដោយមួយថ្ងៃៗគេឃើញមានរថយន្តជាច្រើនគ្រឿង និងគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើចេញចូលយ៉ាងអនាធិបតេយ្យ ក្នុងមួយថ្ងៃៗ រាប់ម៉ែត្រគីបគ្មាន អាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីជំនាញ នៅក្នុងមូលដ្ឋាននោះបើកភ្នែកមើលឃើញ និងធ្វើការចាប់បង្ក្រាបឡើយ បណ្ដោយឲ្យបុរសមេឈ្មួញឈ្មោះ(ហេង គឿង)ដ៏ល្បីល្បាញខាងបំផ្លាញព្រៃឈើរូបនេះ រកស៊ីបើករោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើអត់ច្បាប់បានយ៉ាងរលូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

សូមបញ្ជាក់ផងដែរថាៈ ជារៀងរាល់ថ្ងៃមេឈ្មួញជើងខ្លាំងរូបនេះ តែងតែធ្វើសកម្មភាពឈូសជ្រៀកឈើយ៉ាងសកម្ម ដោយមិនគិតពីភាពវិនាសសកម្មរលាយហិនហោចព្រៃឈើធនធានធម្មជាតិរបស់រដ្ឋ ដែលជាសម្បត្តិរួម និងមិនគិតពីហានិភ័យនៃគ្រោះមហន្តរាយកើតឡើងពីគ្រោះធម្មជាតិដោយសារតែការអស់ព្រៃឈើឡើយ។

ប្រជាពលរដ្ឋស្លូតត្រង់ក៏ដូចជាមហាជនជាច្រើន បានធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូម ឯកឧត្តម មានចំណាត់ការណ៍ក្ដៅចំពោះ មន្ត្រីជំនាញក្រោមឱវាទ ឲ្យធើ្វការចុះចាប់បង្ក្រាបទីតាំងរោងម៉ាស៊ីនរ៉ៃអត់ច្បាប់របស់ជនបំផ្លាញព្រៃឈើឈ្មោះ(ហេង គឿង) ដែលជាទាហាននៅក្នុងកងពលលេខ(០៦)ផងទាន ហើយជាពិសេសសូមជួយដុសក្អែល លោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើស្រុកត្រពាំងប្រាសាទចេញផង ព្រោះលោកមេព្រៃរូបនេះមិនសូវយកចិត្តទុកដាក់ធ្វើការចាប់បង្ក្រាបបទល្មើសព្រៃឈើនោះទេ ថែមទាំងបណ្ដោយឲ្យកើតមានសារាចរណ៍មានដូចជា រោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើ និងរោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើអត់ច្បាប់ ជាច្រើនរាប់សិបន្លែង យ៉ាងអនាធិបតេយ្យក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បើកធ្វើតាមតែអំពើចិត្តទៀតផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1610ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2758ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1792ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1853ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2106ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2122ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3158ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1961ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1813ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1636ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1342នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7127នាក់
ខែនេះ    38050នាក់
ឆ្នាំនេះ   320702នាក់
សរុប   57672098នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 17:13