សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 05:14 នាទី ចំនួនអានៈ 2810

សៀមរាប៖ សម្ពន្ធវាយសីខេត្តសៀមរាប បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតអបអរទិវាជ័យជំនះ៧មករា លើកទី២១ ឆ្នាំ២០២២។ 

ការប្រកួតនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២២ នៅក្លិបវាយសីខេត្តសៀមរាប។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ឋកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា
នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប សហការជាមួយសហព័ន្ឋកីឡាវាយសីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ឆ្នាំ២០២២ នេះ។ លោកថា មានកីឡាករ កីឡាការិនីមកពីទូទាំងប្រទេសចំនួន១៨ក្លឹបស្មើនឹង១៥៤រូបបូករួមទាំងកីឡាកិត្តិយសនិងក្រុមប្រតិភូមកពីសហព័ន្ឋកីឡាវាយសីកម្ពុជាផងសរុបជាង២០០រូបបានអញ្ជើញចូលរួម។ 

លោក ជាម សុភា បន្តថា សម្រាប់កម្មវិធីប្រកួតមាន៧វិញ្ញាសារ និងមាន៩១ប្រកួត បែងចែកទៅតាមកម្រិតអាយុ ។
លោកអគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជា
បានវាយតម្លៃខ្ពស់ ចំពោះទីតាំងនៃការរៀបចំព្រឹត្តិការណ៍នេះ ថាមានអ្នកចូលរួមប្រកួតច្រើនជាងខេត្តផ្សេងៗនៃបណ្តាឆ្នាំមុនៗដែលបានរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ ជាពិសេសខេត្តសៀមរាបមានកីឡាករជាប់ក្នុងក្រុមជំរើសជាតិចំនួន៧រូប សម្រាប់ត្រៀមទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម នាខែមេសាខាងមុខ ខណៈដែលកីឡាជំរើសជាតិទូទាំងប្រទេសមានចំនួន១៦រូប។លោក អគ្គលេខាធិការបញ្ជាក់ថានេះជាការប្រកួតលក្ខណៈមិត្តភាពដើម្បីដណ្តើមពានរង្វាន់ ទុកសម្រាប់ខេត្តរៀងៗខ្លួន និងដើម្បីបំរុងឬក៍ត្រៀមចូលរួមប្រកួតជំរុះតាមខេត្ត រួចហើយទើបឈានទៅប្រកួតទូទាំងប្រទេសសម្រាប់ជ្រើសរើសកីឡាជំរើសជាតិបាន ។លោកបានចាត់ទុកក្លឹបសម្ពន្ឋកីឡាវាយសីខេត្តសៀមរាបថាជាគំរូដ៍ល្អមួយសម្រាប់ទូទាំងប្រទេស ព្រោះក្លឹបនេះមានលក្ខណៈធំទូលាយ ផាសុខភាព ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ ខណៈដែលប្រកួតជាលក្ខណៈជាតិក្តីនិងលក្ខណៈអន្តរជាតិក្តី នៅពេលខាងមុខ សហព័ន្ឋកីឡាវាយសីកម្ពុជានឹងសហការស្នើសុំទីតាំងនេះធ្វើការប្រកួតកីឡាវាយសីដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិទៀតផង ជាពិសេសការប្រកួតកីឡាស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។កីឡាវាយសីរបស់កម្ពុជាបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាតិជាច្រើនដងមកហើយ តែសម្រាប់កម្ពុជាកីឡាប្រភេទនេះនៅមានកម្រិតដោយសារការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួនមិនបានដិតដល់ រួមទាំងវិន័យក៏មិនបានល្អដូចការហ្វឹកហាត់ជុំគ្នានោះទេ ទើបទទួលបានលទ្ឋផលពុំជាទីគាប់ចិត្តឡើយ។

លោក សោមសមសក្តិ ប្រធានសម្ពន្ឋកីឡាវាយសីខេត្តសៀមរាប មានប្រសាសន៍ថា៖ការបង្កើតក្លឹបនេះឡើងគឺស្របតាមឆន្ទៈនៃការចង់បានរបស់អភិបាលនៃគណៈអភិបាលខេត្តដែលមានការតាំងចិត្តខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនិងស្របតាមការរីកចម្រើនរបស់ពិភពលោក អនុលោកមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសុខុមាលភាពពេញលេញ ទទួលបានការអប់រំ មានសមភាពយេនឌ័រ សុខភាពអនាម័យសាធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅទីក្រុងនិងតាមសហគមន៍។ល។
លោក សោម សមសក្តិ បញ្ជាក់ថា៖បើគ្មានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក៍យើងពុំមានថ្ងៃនេះនិងមិនទទួលបាននូវសមិទ្ឋផលសព្វបែបយ៉ាងដូចថ្ងៃនេះដែរ ជាពិសេសមានថ្ងៃ៧មករាបាននាំមកនូវកំណើតទី២និងមានសន្តិភាពរហូតមកដល់សព្វថ្ងៃ ហេតុនេះទើបយើងបានរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកនេះជាលើកទី១សម្រាប់ខេត្តសៀមរាប ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះសហការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងបំណងដើម្បីឱ្យអ្នកនិយមចូលចិត្តកីឡា មានសុខភាពរាងកាយរឹងមាំ រក្សាចំនងសាមគ្គីភាពមិត្តភាពយូរអង្វែង និងដើម្បីទាក់ទាញអ្នកទេចរជាតិនិងអន្តរជាតិមកទស្សនាខេត្តសៀមរាបឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការលើគ្រប់វិស័យបន្ទាប់ពីបានអាក់ខានដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំមកនេះ។

លោកក៏បានអំពាវនាវឱ្យបងប្អូនមហាជនទូទៅត្រូវចេះស្រឡាញ់សុខភាព និងនាំគ្នាលេងកីឡា ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីសុខភាពរាងកាយ ចាកឆ្ងាយពីជំងឺផ្សេងៗ និងសូមកុំភ្លេចការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ យើងត្រូវរៀនរស់តាមបែបគន្លងថ្មីជាមួយជំងឺកូវីដ-១៩ ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាល។ បើតាមលោក សោម សមសក្តិ ធ្វើការរម្លឹកពីសាវតាមុននឹងកកើតក្លឹបនេះ គឺរូបលោកនិងសហការីបានប្រមូលក្មេងៗដែលគ្រួសារមានជីវភាពខ្វះខាត គ្មានផ្ទះសម្បែងស្នាក់នៅពិតប្រាកដ(ក្មេងអនាថា)នៅក្បែរៗទីតាំងនៃក្លឹបប្រមាណជាជាង១០០នាក់ឱ្យពួកគាត់បានសិក្សាភាសាអង់គ្លេសក្រៅម៉ោង អប់រំពួកគាត់និងផ្តល់ការងារឱ្យពួកគាត់តាមរយៈកិច្ចការអនាម័យក្នុងក្លឹបអស់រយៈពេល៥ឆ្នាំ ឥឡូវនេះពួកគាត់ធំពេញរូបរាង និងមួយចំនួនតូចមានភាពស្ទាត់ជំនាញក្នុងការលេងសីផងដែរ បច្ចប្បន្នសហព័ន្ឋវាយសីកម្ពុជា បានទទួលយកពួកគាត់ទៅបណ្តុះបណ្តាលដើម្បីត្រៀមយកទៅប្រកួតនៅក្រៅប្រទេសនិងស៊ីហ្គេម នាពេលខាងមុខនេះផងដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1875ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2259ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2744ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1875ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន4666ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1619ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1772ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1797ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2234ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1819ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1342នាក់
ម្សិលមិញ    1928នាក់
សប្ដាហ៍នេះ    7127នាក់
ខែនេះ    38050នាក់
ឆ្នាំនេះ   320702នាក់
សរុប   57672098នាក់
ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 17:15