ខេត្តសៀមរាប: នៅរសៀលម៉ោង៣និង៤០នាទី ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២២ នេះ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀស បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា លោកពិតជាត្រូវបានលោក សាន្ត រដ្ឋស៊ីង ទះកំភ្លៀងពីដៃមែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤ និង២០ នាទីរសៀល នៅចំណុចកុងត្រូលផ្លូវចុះទៅបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ហាប់ ដា បានបន្តទៀតថា លោកបានដាក់ពាក្យបណ្ដឹងចូលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវហើយតែពុំទាន់ឃើញហៅបំភ្លឺ ចំណែកឯភាគីខាងលោក សាន្ត រដ្ឋស៊ី ក៏ពុំទាន់មានការចរចាជាមួយលោកដែរ។ លោក ហាប់ ដា ប្រធានសហគមន៍នេសាទចុងឃ្នៀដបានបន្ថែមថា ពេលលោក សាន្ត រដ្ឋស៊ីង ជិះឡានទៅដល់កន្លែងកើតហេតុចុះពីឡានភ្លាមបានទះកំផ្លៀងលោកពីរដៃ នៅពេលដែលលោកហើយនិងអ្នកជុំវិញពុំបានដឹងខ្លួនទាន់ ដូច្នេះពុំមានអ្នកណាថតរូបភាពទាន់ឡើយ។
នៅរសៀលដដែលនេះផងដែរ កាសែតកម្ពុជាសុវណ្ណភូមិ ព្យាយាមសុំការបំភ្លឺបន្ថែមពីលោក សាន្ត រដ្ឋស៊ីង តែទូរស័ព្ទចូលពុំមានអ្នកលើកទទួល។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវនៅមានការងឿងឆ្ងល់ហើយសង្ស័យថា តើចំណូលពីការលក់អាចម៍ដីស្តាបឹងពារាំងខាងលើនេះ គេយកទៅណា ហើយចែកជាមួយអ្នកណា? ហេតុអ្វីក៏ស្ថាប័នពាក់ព័ន្ធ មិនបញ្ចេញរបាយការណ៍ទាំងនេះឲ្យពលរដ្ឋបានដឹងផង ឬមួយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន? ដូចកាលពីស្ដារបារាយណ៍សប្បនិមិត្ត យកស្លឹកត្នោតខ្ចប់ស្ករត្នោត កាលពីប៉ុន្មានឆ្នាំមុនថ្មីៗនេះ។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទកាលពីល្ងាចថ្ងៃ៦ ខែគុម្ភៈ ឆ្នាំ២០២២ម្សិលមិញថា ចំណូលដែលបានពីការជីកស្ដារលក់អាចម៍ដីបឹងពារាំង ខាងសង្កាត់មិនទទួលបានមួយកាក់មួយសេននោះទេ កិច្ចការទាំងនេះគឺពាក់ព័ន្ធជាមួយនឹងខាងខេត្តនិងខាងមន្ទីរតែប៉ុណ្ណោះ។ ចៅសង្កាត់រូបនេះបានបន្ថែមថា ទោះលោកមិនបានចំណូលក៏លោកមិនបានអន់ចិត្តអ្វីដែរ លោកប្រាថ្នាសុំឱ្យតែបាន បាទបឹងពារាំងជ្រៅសម្រាប់ត្រីរស់នៅបន្តពូជ ទុកសម្រាប់ឲ្យសត្វស៊ី និងសម្រាប់ប្រជាពលរដ្ឋនេសាទ នៅរដូវវស្សា។
សូមបញ្ជាក់ផងដែរថា បុរសដែលធាក់តុពីរជើងនៅក្នុងរូបវីដេអូនេះគឺឈ្មោះ សាន្ត រដ្ឋស៊ីង ដែលរងការចោទប្រកាន់ថាប្រើអំពើហិង្សាខាងលើ៕ ដោយ៖ ផ្្លុង រ៉េត






ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
គេសង្គេតឃើញថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនកំពុងតែពុលវីវគ់ ឈ្លគ់វង្វេងជាមួយគ្រឿងស្រវឹង ដោយរួមបញ្ចូលទាំងយុវវ័យ សិស្សសាលា ទាំងស្រីទាំងប្រុស។ ស្រាបៀរ ស្រាដប ប...Read more
| ថ្ងៃនេះ | 1342 | នាក់ |
| ម្សិលមិញ | 1928 | នាក់ |
| សប្ដាហ៍នេះ | 7127 | នាក់ |
| ខែនេះ | 38050 | នាក់ |
| ឆ្នាំនេះ | 320702 | នាក់ |
| សរុប | 57672098 | នាក់ |
| ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 17:14 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

