ខេត្តសៀមរាប៖ លោក រ៉ា ដែលគេស្គាល់ថា ត្រូវជាកូនរបស់លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បានកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចូលមកក្រុងសៀមរាប ដោយគ្មានញញឹតអ្វីទាល់តែសោះ។
ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ប្រជាពលរដ្ឋបានប្រទះឃើញ ឈ្មោះ រ៉ា បានធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមរថយន្តពីរកឹប ដែលមានស្លាកលេខ ខ.ម ដឹកឈើដោយមិនខ្វល់ពីសំណាញ់ច្បាប់។ ពលរដ្ឋដែលបានឃើញសកម្មភាពខាងលើ បានរិះគន់ចំៗទៅលើ លោក ម៉ែន វុទ្ធី ហៅ (ឡយ) នាយសង្កាត់រដ្ឋបាលព្រៃឈើ ដែលត្រូវជាឪពុកបង្កើតរបស់ឈ្មោះ រ៉ា ថាបានបណ្តែតបណ្ដោយឱ្យកូនរបស់ខ្លួន ធ្វើព្យុះធ្វើភ្លៀង មិនខ្លាចញញើតនឹងសំណាញ់ច្បាប់ ដោយអាងតួនាទីឪពុកនៅពីក្រោយខ្នងចាំជួយអន្តរាគមន៍ បើសិនមានសមត្ថកិច្ចពាក់ព័ន្ធដែលមានបំណងចង់បង្ក្រាប ឬចាប់កូនរបស់លោក។
ទាក់ទិននឹងករណីចោទប្រកាន់ខាងលើនេះដែរ លោក ម៉ែន វុទ្ធី ជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បានបញ្ជាក់ប្រាប់អង្គភាព Mekong New តាមមរយៈប្រព័ន្ធ Telegram នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា “សុំទោសប្អូន អ្នករាយការណ៍នោះច្រឡំទេ គឺវាដឹកអុសទេ” ។
បើទោះបីជាយ៉ាងណា បើតាមពលរដ្ឋដែលរស់នៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បានបង្ហើបទៀតថា សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មោះ រ៉ា គឺតាំងយូរណាស់មកហើយ តែគេមិនដែលឃើញមានសមត្ថកិច្ច ឬជំនាញស្ថាប័នណាបង្ក្រាបសូម្បីតែម្ដង។ ពលរដ្ឋស្នើឲ្យលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ជួយត្រួតពិនិត្យឡើងវិញ និងមានវិធានការចំពោះមន្ត្រីក្រោមឱវាទខាងលើនេះផង៕ ប្រភពពី តារាជ្យ







តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក អ៊ុំសំអានតំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិបានបង្ហោះរូបភាពផែនទីដែលោកបានរកឃើញនៅអង្គការសហប្រជាជាតិ (UN) ដែលមានការសរសេររៀប...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
| ថ្ងៃនេះ | 1273 | នាក់ |
| ម្សិលមិញ | 1928 | នាក់ |
| សប្ដាហ៍នេះ | 7058 | នាក់ |
| ខែនេះ | 37981 | នាក់ |
| ឆ្នាំនេះ | 320633 | នាក់ |
| សរុប | 57672029 | នាក់ |
| ថ្ងៃទី 18 ខែ 06 ឆ្នាំ 2026 ម៉ោង 16:15 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

